Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ទៀត​ហើយ! មនុ​ស្ស ២១ ​នាក់​ លើក​ប៉ាល់​ទេស​ចរណ៍​ដែល​ចូល​ចត​នៅ​អា​មេរិច មាន​ផ្ទុក​វី​រុស​កូ​រ៉ូ​ណា

spot_img

មនុស្សចំនួន ២១នាក់នៅលើកប៉ាល់ទេសចរណ៍មួយគ្រឿងដែលចូលចតនៅសមុទ្រអាមេរិច មានផ្ទុកវីរុសកូរ៉ូណា។

ការរកឃើញអ្នកផ្ទុកវីរុសនេះកើតឡើង ក្រោយពេលមនុស្សចំនួន ៤៦នាក់ដែលនៅលើកប៉ាល់ទេសចរណ៍ Grand Princess ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ដើម្បី​រក​វីរុស។ កប៉ាល់​ទេសចរណ៍​យក្ស​នោះ​បានចត​នៅដែនទឹក​នៃរដ្ឋ​កាលីហ្វញ៉ា។

អនុប្រធានាធិបតីអាមេរិច លោក Mike Pence បាននិយាយថា ក្នុងចំណោមអ្នកផ្ទុកវីរុស ២១នាក់ មាន ១៩នាក់ជាបុគ្គលិកនាវា និង ២នាក់ជាអ្នកដំណើរ។

នៅ​លើ​នាវា​ទេសចរណ៍​យក្ស​នោះ មាន​មនុស្ស​សរុប​ចំនួន ៣.៥០០នាក់។

លោកថ្លែងទៀតថា រដ្ឋា​ភិបាល​សហព័ន្ធ​កំពុង​ធ្វើកិច្ច​ការជា​មួយនឹង​មន្រ្តីរដ្ឋកាលីហ្វញ៉ា​ដើម្បីយកប៉ាល់​នៅកាន់កំពង់​ផែនៅចុង​សប្តាហ៍​នេះ ហើយមនុស្សដែលនៅលើកប៉ាល់ទាំងអស់ នឹងត្រូវធ្វើតេស្តរកវីរុស។

លោកអនុប្រធានាធិបតី បាននិយាយថា អ្នកទាំងនោះនឹងត្រូវដាក់អោយនៅដាច់ដោយឡែក ហើយ​អ្នក​ដែល​ត្រូវ​ការ​ការ​មើល​ថែ​សុខ​ភាព នឹងទទួលបានវា៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ 7News

spot_img
×