Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បានកូន១! ស្ងាត់ៗ ឱក សុគន្ធ​កញ្ញា ស្រាប់តែ​បង្ហាញ​អារម្មណ៍​គួរ​ឲ្យ​ប្លែក ដោយ​បង្ហោះ​សារ​ដាស់តឿន​ខ្លួនឯង​ដ៏កម្របែបនេះ​ថា​….

spot_img

​អ្នកនាង ឱក សុគន្ធ​ក​ញ្ញ ជា​កំពូល​តារាចម្រៀង​ស្រី​ល្បី​លំដាប់​ជួរមុខ របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដូចដែល​ប្រិយមិត្ត​បានដឹង​ស្រាប់​រួចហើយ ចំពោះ​ទេពកោសល្យ​សមត្ថភាព​របស់​អ្នកនាង ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រិយមិត្ត​ទស្សនិកជន​មិន​ថា​នៅក្នុង និង​ក្រៅប្រទេស ។​

​ពិតណាស់ តារា​ស្រី​សម្រស់​ចាំ​ដែល​ជោគជ័យ​ទាំង​ការងារ​សិ​ល្បះ និង​ពិសេស​ជីវិត​គូ​មួយ​ដូង​នេះ គេ​កម្រ​ឃើញ​សុគន្ធ​កញ្ញា និយាយ​ពី​រឿង​ក្នុង​ចិត្ត និង​ជីវិត​ផ្ទាល់ខ្លួន​ជា​សាធារណៈ​នោះឡើយ ដែល​គេ​តែងតែ​ឃើញ​អ្នកនាង​បង្ហាញ​អារម្មណ៍​សប្បាយៗ ជាមួយ​បទ​ចម្រៀង​ថ្មីៗ​ប៉ុណ្ណោះ ។​

​ដោយឡែក ថ្មីៗ​នេះ អ្នកនាង ឱក សុគន្ធ​កញ្ញា បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឃើញ​អ្នកនាង​បង្ហោះ​សារ​ដាស់តឿន​ខ្លួនឯង​គួរ​ឲ្យ​ប្លែក តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖

«​មានរឿង​ខ្លះ​យើង​មិនបាន​ប្រាថ្នា តែ​បែ​ជា​បាន ខ្ញុំ​ជាម​នុស្ស​មិនមែន​ទេវតា​ចង់​ធ្វើ​អ្វី ជប់​បាន​នោះទេ បើ​មិន​ប្រឹង​ធ្វើ ទាំងថ្ងៃទាំងយប់ ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​សម្រាក​នោះទេ​.. វា​ពិតជា​មិន​សម្រេច​បានឡើយ ប្រឹង​ធ្វើ​ស្ទើរ​ដាច់ខ្យល់​

​ពេលខ្លះ​ទទួលផល​បានតែ​បន្តិច ស្ទើរ​គ្មាន​កំលាំង​ធ្វើ​បន្ត តែ​យ៉ាងណាក៏ដោយ បានជា​កើតមក​ហើយ គ្មាន​ជម្រើស​ទេ បើ​មិន​ធ្វើ​នេះ ក៏ត្រូវ​តែ​ធ្វើ​នោះដែរ ចឹ​ង​ឈប់​ពិចារណា​ច្រើន​មានអី​ធ្វើ​ហ្នឹង​ទៅ​

​ចង់មានចង់បាន​ចង់​ល្អ ខំ​ទៅ គេ​មិន​ប្រើ​ក៏​ប្រឹង​ធ្វើទៅ ទើប​គេ​មើលឃើញ ok សូម​ចប់​ត្រឹមហ្នឹង រាត្រីសួស្តី សារ​ដាស់តឿន​ខ្លួនឯង​មុន​ចូល​គេង​» ៕​ ដោយ៖ លឹម ហុង

spot_img
×