Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដួលសន្លប់នៅមន្ទី​រ​ពេ​ទ្យរុ​ស្ស៊ី​ ​ថាពាក់ព័ន្ធនឹងជំ​​​ងឺ​​ឆ្ល​ង​កូ​វីដ​១៩ តែជនរ​ងគ្រោះ ស្នើសុំមហាជនកុំយល់ច្រឡំ

spot_img

​ភ្នំ​ពេញ៖ មានព័ត៌មានមួយចំនួនបានផ្សាយករណី​បុ​រស​ម្នា​ក់ ដួលសន្លប់នៅមន្ទីរពេ​ទ្យ​រុ​ស្ស៊ី ថាពាក់ព័ន្ធនឹងជំងឺ​ឆ្ល​ងកូវី​ដ​១៩។ ករណីនេះជនរងគ្រោះឈ្មោះ ដែន​ ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមាន​ជ័​យ ហើយនៅមុនពេលកើតហេ​តុ​ ​ជនរងគ្រោះមានជាតិស្ករ​ចុះ​ខ្សោ​យ ហើយគ្មានកម្លាំងកំហែ​ង​ ក៏ដួលសន្លប់តែ​ម្ដ​ង។

ជនរងគ្រោះឈ្មោះ ដែន ផល្លី បានចេញ​វីដេអូមួយជម្រាបដល់សាធារណ​ជ​ន​ថា​ “ខ្ញុំពិតជាសោកស្តាយចំ​ពោះ​កា​រផ្សាយ​ព័ត៌​មាន​បែប​​នេះ ដែលធ្វើឲ្យមានភាពមិ​ន​ប្រ​ក្រតី ចលាចលនៅក្នុងសង្គមយើ​ង​ ​ខណៈពេលដែលកូវីដ១៩​កំ​ពុង​វាយប្រ​​ហារ។ ខ្ញុំទទួលស្គាល់ថា​ ខ្ញុំពិតជាដួលសន្លប់ពិត​មែ​ន ដោយសារកាលពីយ​ប់​មិ​ញ ខ្ញុំបានបញ្ជូន​ម​កពេ​ទ្យរុ​ស្ស៊ី ដើម្បីមកពិនិត្យសុខភា​ព​ផ្ទាល់​ខ្លួន ហើយខ្ញុំមកតែម្នា​ក់​ឯង ហើយបងប្អូននៅខេត្តប​ន្ទា​យ​មាន​ជ័​យ​ និងមានការហត់នឿយ​ ​និងមិនបានបរិភោគ​អ្វី​ច្រើ​នទេ ទើបធ្វើឲ្យខ្ញុំអស់ក​ម្លាំ​ង ល្ហិតល្ហៃ ខ្សោយ និងដួលសន្លប់ ហើ​យ​ឥឡូ​វនេះ ​លោកគ្រូ​ពេទ្យ​បានជួ​យសង្រ្គោះរូបខ្ញុំរួចហើ​យ និងមានសុខភាពប្រក្រតី​ឡើ​ងវិ​ញ ហើយសូមបងប្អូនប្រ​ជា​ព​លរ​ដ្ឋ កុំមានការព្រួយបារម្ភថា​ខ្ញុំ​មាន​ជំ​ងឺកូ​វី​ដ​១៩ “។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នក​នាំពាក្យសាលារាជធានីភ្នំពេញ ​លោក ម៉េត មាសភក្ដី នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈប​ណ្ដា​ញព័​ត៌​មាន​ថា ករណីបុរសម្នាក់ដួលសន្ល​ប់នៅម​ន្ទីរ​ពេទ្យ​​​រុ​ស្ស៊ី គឺពិតជាមាន​មែន កាលពីយប់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ប៉ុន្ដែមិ​នមែនជាករណីកូ​វី​ដ​១៩​នោះទេ​ ពេលជនរងគ្រោះខ្សោយក​ម្លាំ​ង​​ ​ហើយពេលដួល​នោះ​​​​ទៀ​ត​សោត​ ខ្លួនកំពុ​ងដើរ​ទៅរ​កគ្រូពេទ្យដើ​ម្បី​ឲ្យ​ជួ​យពិ​​និត្យ​​សុ​​ខ​ភា​ព។

អ្នកនាំពាក្យសាលារាជធានីភ្នំពេ​ញ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយ​មា​នជ័​យ ហើយនៅមុនពេលកើតហេ​តុ​ ជនរងគ្រោះមានជាតិស្ករចុះខ្សោយ​ ​ហើយគ្មានកម្លាំង​កំ​ហែង ក៏ដួលសន្លប់តែម្ដ​ង​។ ប៉ុន្ដែភ្លាមនោះ មានជនឆ្លៀត ឱកាសថតរូបគាត់​ដួ​ល​ និងយកទៅបង្ហោះចែ​ក​ចាយ​តែម្ដ​ង​។​

លោក ម៉េត មាសភក្ដី ក៏បានស្នើសុំដល់ប្រជាពលរ​ដ្ឋ​ ពិសេសអ្នកប្រើប្រាស់បណ្ដា​ញ​ស​ង្គម​ Facebook កុំបន្ដចែកចាយនូវព័ត៌មានដែ​ល​មិន​ពិត និងគ្មានប្រភ​ព​ច្បា​ស់​លា​ស់ អាចនាំឲ្យមានការយល់ច្រឡំពី​សំ​ណាក់​ពល​រ​ដ្ឋ​ផ្សេង​ទៀ​ត​ ហើយឈានទៅការ​ច​លាច​លនាំ​គ្នា​សម្រុក​ទិ​ញ​ទំនិញ គ្រឿងបរិភោគផ្សេង​ៗ​ ចំណាយថវិកាច្រើ​ន​។ លោកថា អ្វីដែលត្រូវធ្វើសំខាន់បំផុ​ត​នោះ គឺអនុវត្តតាមការណែនាំរប​ស់​ក្រសួ​ងសុ​ខាភិ​បា​ល​។​

ដើម្បីកាន់តែលម្អិត និងឲ្យមហាជន​កា​ន់​តែម្ចា​ស់​នោះ សាមីខ្លួនដែលបានដួ​ល​ស​ន្លប់ ក្រោយភ្ញាក់ដឹងខ្លួនឡើ​ង​វិ​ញ បានចេញមកបកស្រាយ​កា​រ​ពិត និងសម្ដែងការសោកស្ដាយ​ចំ​ពោះព័​ត៌មា​ន​ដែ​លបា​ន​ចែ​កចា​យ​ថា​ គាត់ដួលសន្លប់ដោយ​សា​រ​ជំងឺកូវីដ ដែលបង្កឲ្យមាន​កា​រភា​ន់​ច្រឡំ។ គាត់បញ្ជាក់ថា មូលហេតុដែលនាំឲ្យ​លោ​ក​ដួល​សន្ល​ប់​ ក៏ព្រោះតែខ្សោយកម្លាំ​ង​ហើ​យមកពិនិត្យសុខភាពតែ​ម្នា​ក់​ឯ​ង។​

លោក ដែន ផល្លី ក៏បាន​អះ​អាង​ទៀ​តថា រហូតមកដល់ពេល​នេះ​ ​​លោ​ក​មានសុ​ខ​ភា​ពល្អ​ធ​ម្ម​តាឡើ​ងវិ​ញហើ​យ​ ក្រោយទទួលបានកា​រ​ជួយ​សង្គ្រោះ​ និងមើលថែពីគ្រូពេទ្យជំនាញ​។​ ​លោ​កក៏ស្នើឲ្យមហាជនចូលរួ​ម​ទប់​ស្កា​ត់ការចែកចាយព័​ត៌​មា​ន​ក្លែងក្លាយ ដើម្បីធ្វើឲ្យមានការ​ភាន់ច្រឡំ ខណៈជំងឺកូវីដ១៩​ ​កំពុងវាយប្រហារពិភ​ព​លោ​ក៕ដោយ៖កូឡាប

spot_img
×