ច្រកទ្វារព្រំដែនកម្ពុជាថៃ៖ ពីរនាក់ប្តីប្រពន្ធ ដែលធ្វើដំណើរទៅលេងផ្សារថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែន បានជួបរឿងអស់សំណើចមួយ នៅពេលដែលបុរសជាប្តី បានយកសៀវភៅឆ្លងដែន ទៅវ៉ៃ ពេលដែលកំពុងតែវ៉ៃសៀវភៅឆ្លងដែន លោកពូ ប៉ូលិស បានសុំកាហ្វេមួយកែវ ដូច្នេះពីរនាក់ប្តីប្រពន្ធត្រូវអស់ពីរកែវ។ បុរសដែលមិនបញ្ចេញអត្តសញ្ញាណនោះ បានរៀបរាប់ថា ពេលដើរចេញពីកន្លែងហ្នឹង គាត់ក៏បានសួរគ្នីគ្នាគាត់អំពីករណីពូប៉ូលិសសុំកាហ្វេមួយកែវ ដោយថាមិញលោកពូប៉ូលិសមានសុំកាហ្វេអត់ ទាំងអស់គ្នាឆ្លើយថាឲ្យតើ។ អ្នកខ្លះ50 អ្នកខ្លះ100 ខ្ញុំមិនបាននិយាយអីថា ឲ្យគាត់ទេ គ្រាន់តែនឹកឃើញរឿងនឹងចង់តែសើច ចុះបើប្រជាពលរដ្ឋក្នុងមួយថ្ងៃៗមានរាប់ពាន់នាក់ ឆ្លងកាត់ព្រំដែន ហើយត្រូវបង់ថ្លៃកាហ្វេគ្រប់គ្នានោះ ដឹងតែលោកពូប៉ូលិសឡើងជាតិស្ករហើយ។ ប៉ុន្តែទោះយ៉ាងណា ក្នុងសំណេរនោះ បុរសនោះ មិនបានបញ្ជាក់ថា នៅច្រកទ្វារព្រំដែនណាមួយនោះទេ។