Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូននាយករដ្ឋមន្រ្តី ស្នើឲ្យប្រជាពលរដ្ឋ បើមានគេបបួល​​ទៅ​ធ្វើរដ្ឋ​ប្រ​ហារ ឬដុតកម្ទេចប្រទេស​យើង សូម​កុំចូលរួម

spot_img

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋទាំង​អ​ស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិ​ភាព​កុំចូ​លរួ​មក្នុងការអូសទា​ញ ពីជនអគតិមួយចំ​នួន ដោយចង់ផ្លាស់ប្ដូររដ្ឋាភិបាលស្រ​ប​ច្បា​ប់ ដោយលោកបញ្ជាក់ថា​ ​បើមានគេបបួលទៅធ្វើរដ្ឋ​ប្រ​ហា​រ ឬដុតកម្ទេចប្រទេសយើង សូមបងប្អូនលោកតា ​លោកយាយកុំចូល​រួម ហើយអ្វីដែលយើងត្រូវចូ​ល​រួ​មនោះ គឺការ ចូលរួមកសាងវ​ត្ត​អា​រាម ការចូលរួមធ្វើបុ​ណ្យ​ទាន ចូលរួមបោះឆ្នោត​ ​ជូនសម្ដេចតេជោហ៊ុ​ន​ សែន ធ្វើជានាយករ​ដ្ឋ​មន្ត្រីបន្តទៀត។

លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាកា​ររង​កង​យុទ្ធ​ពល​ខេ​ម​រភូមិ​ន្ទ និងជាមេបញ្ជាការកង​ទ័​ព​ជើង​គោក ​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច​អ​គ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា​ និងសម្ដេចកិតិ្តព្រឹ​​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសា​សន៍​ថា វត្តអារាមមិនត្រឹមតែជាកន្លែងស​ម្រា​ប់ប្រ​តិបត្តិព្រះធម៌​ប៉ុណ្ណោះទេ​ តែវត្តអារាមជាកន្លែងសម្រា​ប់​រួម​សាមគ្គី​គ្នា​ ក្នុងការកសាងនូវ​ស​មិទ្ធផ​ល​នានា សម្រាប់ព្រះរាជាណាចក្រក​ម្ពុ​ជារបស់យើងផង​ដែ​រ។

លោកបញ្ជាក់ផងដែរថា សមិទ្ធផលដែលកើតមាន​នៅ​ក្នុង​ព្រះរា​ជាណា​ចក្រ​ក​ម្ពុជា និងនៅតាមវត្តអា​រា​ម​នានា គឺកើតចេញពីស​ន្តិ​ភា​ព។ ប្រទេសមានសន្តិភាពទើ​បមាន​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ មានការអភិវឌ្ឍទាំង​ពុ​ទ្ធ​ចក្រ និងអាណាចក្រ​។ ដូច្នេះទេ លោកសូមឲ្យមានកា​រ​រួម​គ្នាធ្វើ​យ៉ាងណា រក្សាឲ្យបាននូវសន្តិភា​ព​នេះ​។

ការលើកឡើងរបស់ លោកហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាស​ដែ​លលោ​ក បានអញ្ជើញជាអធិបតី​ភា​ព ក្នុងពិធីកាត់​ឫ​សសី​មា ​ព្រះវិហារថ្មីនិង​សម្ពោ​ធសមិ​ទ្ធផ​ល​នានា​ នៅក្នុងវត្តចតុភ​ក្រ្តាម​ង្គល​ឧត្តម​មុ​នី ហៅវត្តហារាម ស្ថិតនៅសង្កា​ត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឃួង​ ​ស្រេង ​អភិបាល នៃគណៈអភិបាលរាជធា​នី​ភ្នំ​ពេញ មន្ត្រីក្រោមឱវាទសាលារា​ជ​ធានី​ភ្នំ​ពេញ ព្រមទាំងមានការជូប​រួ​ម​ពី មន្ត្រីរាជការ​ក​ងកម្លាំ​ងប្រ​ដាប់​អា​វុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សបងប្អូន​ប្រ​ជាព​លរ​ដ្ឋ ប្រមាណ១៨០០​ នាក់។

ក្នុងឱកាសនោះដែរ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋ​ទាំ​ងអ​ស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិ​ភា​ពកុំ​ចូលរួ​ម ក្នុងការអូសទាញពីជនអគ​តិ​មួយ​ចំនួ​ន ដោយចង់ផ្លាស់ប្ដូររដ្ឋា​ភិ​បាល​ស្របច្បា​ប់ ដោយលោកបញ្ជាក់​ថា​ បើមានគេបបួ​ល​ទៅធ្វើ​រដ្ឋ​ប្រ​ហារ ឬដុតកម្ទេចប្រទេសយើង សូមបងប្អូនលោកតា លោកយាយកុំចូលរួម ​ហើ​យអ្វីដែលយើងត្រូវចូល​រួ​មនោះ គឺការ ចូលរួមកសា​ង​វ​ត្តអារាម ការចូលរួមធ្វើ​បុ​ណ្យ​ទាន ចូលរួមបោះឆ្នោ​ត​ ជូនសម្ដេចតេ​ជោហ៊ុ​ន សែន ធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលសម្ដេចហ៊ុ​ន​ សែន នៅតែបន្តធ្វើ​ជានា​យករ​ដ្ឋម​ន្ត្រី​ នោះសម្តេចនឹងមា​ន​ឱកា​ស ដើម្បីបម្រើប្រជាពល​រ​ដ្ឋ អភិវឌ្ឍន៍ប្រទេស​ជា​តិ ឲ្យរីកច​ម្រើន​ជាង​នេះបន្ថែ​ម​​ទៀត​។

អភិបាលនៃគណៈអភិបាលរាជធានី​ភ្នំ​ពេញ លោកឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បា​នមានប្រសាសន៍ថា នៅក្នុងរដ្ឋានខណ្ឌដ​ង្កោ​នេះមានវត្តអារាមចំ​នួ​ន​២៣វត្ត មានព្រះសង្ឃគង់នៅអាស្រ័យចំ​នួ​ន​៤២៧ អង្គរ​។ ដោយឡែកវត្តចតុភ​ក្រ្តា​មង្គ​លឧត្ត​ម​មុនីហៅ​វត្ត​ហា​រា​ម​ ដែលបានសម្ពោធ ​កាត់ឫសសីមានាពេ​លនេះ​ មានអាយុកាល២១៨ឆ្នាំ​ហើយ​ គឺបានសាងសង់ឡើងតាំ​ង​ពី​ដើម​ស​តវត្សរ៍ទី១៨ សម័យរាជធានីឧ​ត្តុង្គ ដោយមានព្រះចៅអធិការចំនួ​ន​៨ អង្គមកហើយ ហើយបច្ចុប្បន្ននេះគឺព្រះស​ច្ច​កោ​សលម៉​ក់ ​សុខលីគឺជាព្រះចៅ​អ​ធិ​ការ​។

លោកអភិបាលរាជធា​នី ក៏បានបញ្ជាក់ផងដែ​រ​ថា​ សមិទ្ធផលដែលបានសម្ពោ​ធ​ឆ្លង​ក្នុង​ឱកា​សនេះ​ គឺព្រះវិហារថ្មីដ៏ធំស្កឹមស្កៃ​ទំ​ហំ១​២ម៉ែ​ត្រគុណ​នឹង​២១​ម៉ែ​ត្រ កម្ពស់៤៩ម៉ែ​ត្រ និងហេដ្ឋារចនាស​ម្ព័​ន្ធ​ បំពាក់ភ្ជា​​ប់
ជាច្រើនទៀត ​ដោយបានចំណាយថវិកា​សា​ងស​ង់ រហូតដល់ប្រមាណជិត២​លា​ន​៣សែន​ដុល្លារ​សហរ​ដ្ឋ​អាមេ​រិ​ក​ ដែលបានមកពីកម្លាំ​ង​មហា​សាម​គ្គី របស់ព្រះសង្ឃនិងពុទ្ធបរិ​ស័ទចំ​ណុះជើ​ងវ​ត្ត ព្រមទាំងសប្បុរសជ​ន​នានា ទាំងក្រៅនិងក្នុងប្រ​ទេ​ស។​

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានជំរុញនិងស្នើសុំឲ្យ​ប​ងប្អូ​ន ប្រជាពលរដ្ឋបន្តរួ​ម​គ្នា ជាមួយនឹងអាជ្ញាធរមូល​ដ្ឋា​នគ្រ​ប់លំដា​ប់​ថ្នា​ក់​ ដើម្បីការពារសន្តិ​ភា​ពស្ថិរ​ភាព​នយោ​បា​យ សន្តិសុខនិងសណ្តាប់ធ្នាប់សា​ធា​រណៈ​ ​ដែលសម្ដេចតេជោនាយ​ក​រដ្ឋ​មន្ត្រី បានខិតខំពុះពារ​ជម្នះរាល់ការលំបាក​ខ្លាំ​ងណា​ស់​ ទម្រាំដណ្តើមបានសន្តិ​ភា​ព និងការអភិវឌ្ឍរីកចម្រើ​ន​លើគ្រ​ប់វិ​ស័យ រហូតមកដល់​ស​ព្វថ្ងៃ​នេះ។​

បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីភ្នំពេ​ញ​ ក៏បានបញ្ជាក់ផង​ដែ​រ​ថា ដោយសារ ​រដូវ​នេះជា​រដូ​វ​ប្រាំង ដែលតាមការព្យា​ក​រណ៍​ អាចមានការកើនឡើ​ង​នូវ​កំ​ដៅខ្ពស់ ជាងបណ្ដាឆ្នាំ​ក​ន្ល​ងទៅ​ ហើយខណ្ឌដង្កោគឺជា​ខណ្ឌ​មួយ​ស្ថិ​តនៅជាយរាជ​ធា​នី ​មិនទាន់មានបណ្ដា​ញ​ទឹកស្អា​តគ្រ​ប់គ្រា​ន់ ។ លោកស្នើ​ឲ្យអាជ្ញាធរ​មូ​លដ្ឋា​នគ្រប់លំដា​ប់​ថ្នាក់​ និងបងប្អូនប្រជាព​ល​រ​ដ្ឋ ចូលរួមគ្នារក្សា​ទុ​កទឹ​ក​ស្អាត​ និងប្រើប្រាស់ដោយការសន្សំ​សំ​ចៃខ្ព​ស់​ ។ ជាពិសេសត្រូវត្រៀមចូ​ល​រួម​ប​ង្ការ​ទប់​ស្កាត់ និងអន្តរាគមន៍​ឲ្យ​បាន​ទាន់ពេ​ល​វេ​លា ចំពោះគ្រោះមហន្តរាយគ្រោះរាំ​ង​ស្ងួត និងគ្រោះអ​គ្គិភ័យជា​យថា​ហេតុ​៕ដោយ៖កូឡាប

spot_img
×