Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋក្នុង​ខេ​ត្តសៀមរាប មានការព្រួយបារម្ភ​យ៉ា​ង​ច្រើន បន្ទាប់ពីបានតាមដា​ន​ក្នុ​ង​​បណ្តាញ​សង្គ​ម FB ជន​​ជា​​តិជ​​ប៉ុនមានស្ថានវិជ្ជ​មាន​

spot_img

សៀមរាប៖ លោក TEA Seiha/ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ខែមីនានេះ បានថ្លែងតាមរយៈផេកហ្វេសប៊ុកថា បន្ទាប់ពីបានតាមដា​ន​ក្នុង​បណ្តាញ​សង្គ​ម FB ចាប់ពីពេលដែលជន​ជា​តិជ​ប៉ុន បានត្រឡប់ទៅប្រទេសដើមរ​ប​ស់​ខ្លួន មានស្ថានវិជ្ជ​មាន​ Covid-1​9 តាំង​ពី​ថ្ងៃ​ទី៤ មីនា នៅប្រទេសជប៉ុន​ម​ក យើងកត់សម្គាល់ឃើញ​ថា ប្រជាពលរដ្ឋក្នុង​ខេ​ត្ត ក៏ដូចក្រៅ​ខេត្ត មានការព្រួយបារម្ភ​យ៉ា​ង​ច្រើន តែអ្វីដែលខ្ញុំក​ត់​សម្គាល់លើសពីនេះគឺ​ ​ព័ត៌មានតាម​ FB (គណនីមួយចំនួន)​ បានយក​ក​រណី​នេះ ជាឱកាសក្នុងការផ្សព្វផ្សាយ​នូវ៖ ការលក់ដូរ ផលិតផលរបស់ខ្លួ​ន( ម៉ាស់ ថ្នាំពេទ្យ អាកុល​លាង​ដៃ ។ល។) ដោយឡើងថ្លៃ​ខុ​សពីការ​លក់​សព្វ​ថ្ងៃ និងមានករណីការ​ឆ​បោក​ផង​ដែរ។

លោកបន្តថា “ការបំផុសព័ត៌​មាន មិនពិត បំពុល ​និ​ងសំណួរផ្សេង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ​យើ​ង កាន់តែភ័យខ្លាចពីជំ​ងឺ​នេះ​”។

លោកអភិបាលខេត្ត បានបញ្ជាក់ថា “ខ្ញុំគ្រាន់តែឆ្ងល់ថា អ្នកដែលផុសបំពុលកន្លងម​ក​នេះ៖​ ១-អ្នកដែលផុសទាំងនោះគឺមិន​មា​នខ្លួ​ន ឬរស់នៅក្នុងប្រទេស​ក​ម្ពុជា​ឡើយ (នៅអាមេរិក កាណាដា កូរ៉េ។ល។) ២-ហេតុអ្វីបានដឹងពីស្ថាន​ភា​ពច្បា​ស់ជា​ងអ្ន​ករស់​​នៅក្នុ​ងប្រ​ទេ​ស​ ឬខេត្តទៅទៀត​ ៣-ភាគច្រើនអ្នកដែលផុស​នោះ ប្រកាន់និន្នាការនយោបាយខុ​ស​ (ប្រឆាំ​ង) ពីរាជរដ្ឋាភិបាលស្រ​ប​ច្បា​ប់ ដោយមានទំនាក់​ទំ​នង ឬគាំទ្រ លោកសម ​រង្ស៊ី។ តើគោលបំ​ណ​ងអ្វីខ្លះ​?

លោកទៀ សីហា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូ​ន​ប្រជាព​លរដ្ឋ និងសាធារជន​ទាំ​ង​អស់ សូមមេត្តាធ្វើការតាមដាន​ ​ពិនិត្យដោយយកចិត្តទុកដាក់ទៅលើ​ព័ត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុ​ខា​ភិបាល និងប្រមុខរាជរដ្ឋា​ភិ​បាល ជៀសវាងនូវព័ត៌​មានមិនពិត មិនច្បាស់លាស់​ ឬមាននិន្នាការនយោបាយ​ផ្សេ​ង​ ដែលបាននិងកំពុងធ្វើឲ្យមានភា​ព​ចលា​ច​ល នាំមកនូវម​ហ​ន្តរា​យ វិបត្តិសតិអារម្ម​ណ៍​ រើសអើង ប៉ះពាល់ដល់​ជី​វភាព កិត្តិយសបុគ្គ​ល និងខេត្តសៀមរាបទាំ​ង​មូល”៕ដោយ៖កូឡាប

spot_img
×