Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅ​ក្រុម​ដែល​បាញ់សម្លាប់​ខ្លួន​ក្នុង​តុលាការ​ឆ្នាំមុន ព្រោះ​មិន​ក្បត់​ឆន្ទៈ​កាត់ក្តី​ខុស​តាម​ការបង្ខំ​ពី​ថ្នាក់លើ បាន​បាញ់​ខ្លួនឯង​សារជាថ្មី លើក​នេះ​ចំ​កន្លែង​បានសម្រេច​!

spot_img

​ចៅក្រម​ម្នាក់​ដែល​ល្បី​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​បន្ទប់​តុលាការ បន្ទាប់ពី​រង​សម្ពាធ​ឲ្យ​ផ្លាស់ប្តូរ​សាលក្រម​ពី​ថ្នាក់លើ ផ្ទុយ​ពី​ឆន្ទៈ​ភាពយុត្តិធម៌​របស់គាត់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ បានធ្វើ​អត្តឃាត​សារជាថ្មី និង​ស្លាប់​បានសម្រេច​ហើយ កាលពី​ព្រឹក​មិញ​នេះ ។​

​លោក Kanakorn Pianchana ត្រូវបាន​ដឹងថា បាន​បាញ់សម្លាប់​ខ្លួនឯង​ជាលើកទី២នៅត្រង់​បេះដូង ស្ថិត​នៅផ្ទះ​របស់គាត់ ​ក្នុង​ខេត្ត ឈៀង​ម៉ៃ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ នេះ​។​

​កាលពី​ខែតុលា ឆ្នាំមុន លោក Kanakorn Pianchana ដែលជា​ចៅក្រម​នៅ​តុលាការខេត្ត Yala ភាគខាងត្បូង​ប្រទេស​ថៃ បាន​អះអាង​ជា​សាធារណៈ​ថា គាត់​បាន​រង​សម្ពាធ​ពី​មនុ​ស្សមាន​ឥទ្ធិពល​ក្នុង​តុលាការ ដោយ​បង្ខំ​គាត់​ឱ្យ​ផ្លាស់ប្តូរ​សាលក្រម​ដែល​មិនមាន​ពិរុទ្ធភាព​លើ​ជនជាប់ចោទ ៥ នាក់ ដោយ​កាត់ទោស​ពួកគេ ៣ នាក់ ឲ្យ​ស្លាប់ ហើយ​បញ្ជូន​២​នាក់​ទៀត​ទៅ​ពន្ធនាគារ ទោះបី​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ផ្តន្ទាទោស​នរណាម្នាក់​ក៏ដោយ​។

​លោក Kanakorn បាន​ថ្កោលទោស​ចំពោះ​ការប្រព្រឹត្ត​មិន​សមរម្យ​របស់​ចៅក្រម​នៅក្នុង​តុលាការ ដូចជា​តម្រូវឱ្យ​ធ្វើការ​បន្ទាប់ពី​ម៉ោង​ធ្វើការ ដើម្បី​សរសេរ​សាលក្រម​ដោយ​មិនមាន​ប្រាក់​ឈ្នួល​លើស​ម៉ោង និង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើការ​នៅក្នុង​ការងារ​ទី​ពីរ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​។ លោក​បាន​ជំរុញ​ឱ្យ​សមាជិកសភា​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​តុលាការ ដើម្បី​រារាំង​ចៅក្រម​ជាន់ខ្ពស់​ពី​ការតាមដាន​សាលក្រម​របស់​ចៅក្រម​នៅ​តុលា​ការជាន់​ទាប មុនពេល​ត្រូវបាន​បញ្ជូន​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែតុលា គាត់​បាន​បាញ់សម្លាប់​ខ្លួនឯង​ចំ​ដើមទ្រូង​នៅក្នុង​បន្ទប់​សវនាការ​របស់​គាត់​ផ្ទាល់​។ គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​ជីវិត​របស់គាត់​ត្រូវបាន​សង្គ្រោះ​។​

​ប៉ុន្តែ នៅ​ព្រឹក​នេះ គាត់​បាន​បាញ់​សម្លាប់ខ្លួន​ជា​លើក​ទី​២ និង​បំពេញ​តាម​បំណង​របស់គាត់​ហើយ ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ coconuts, thethaiger)​

spot_img
×