Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដកហូតម៉ូ​តូ ១៧គ្រឿង និង រថយន្ត​១គ្រឿ​ង ដែលដាក់បញ្ចាំខុស​ច្បាប់​ ឯម្ចាស់កុងស៊ីហៅទៅសួរនាំ

spot_img

ក្រចេះ ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្នួល ក​ម្លាំងប៉ុស្តិ៍២ធ្នូ សហការជាមួយ ក​ម្លាំ​ងអន្តោ​ប្រវេស្ត​ប៉ុ​ស្តិ៍​ច្រ​កទ្វារ​អ​ន្ត​ជា​តិត្រ​ពាំ​​ងស្រែ បានចុះដកហូត ម៉ូតូចំនួន១៧គ្រឿង ​(គុណភាពចាស់ និងមធ្យម) និង រថយន្ត​០១​គ្រឿង នៅក្នុងកុងស៊ីបញ្ចាំមួយកន្លែង តាមបញ្ជាលោក ជា​ សុភ័ក្រ្ក ព្រះរាជអាជ្ញារងអមសាលាដំ​បូ​ងខេ​ត្តក្រ​ចេះ​ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នា​ទី​ ​។

តាមរបាយ​ការណ៍​របស់អគ្គស្នងការនគរបាលជាតិ បាន​ឲ្យដឹងថា ការដកហូតម៉ូតូចំនួន​​១៧គ្រឿង (គុណភាពចាស់ និងមធ្យម) និង​ ​រថយ​ន្ត​១គ្រឿង ម៉ាកព្រុស ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2Y-4180 ដែលបានដាក់បញ្ចាំខុស​ច្បា​ប់​ នៅចំណុចតូបកាហ្វេរផ្ទះជួលរបស់​ឈ្មោះ​ វ៉ ធីហាំង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ហ្វាម វ៉ាងឡុង ​ភេទ​ប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំង​ស្រែ​ក្រៅ​ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្ន​ ឈ្មោះ វ៉ ធីហាំង និងឈ្មោះ ហ្វាម វ៉ាងឡុង ត្រូវបានសមត្ថកិច្ចហៅ​ម​ក​សួរបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុ​​កស្នួ​ល ។ ចំណែកវត្ថុតាង​ស​ម្ភា​រៈ ត្រូវបានយកមករក្សាទុ​ក​ប​ណ្តោះអាសន្ននៅអធិការដ្ឋាន៕​​ដោយ៖កូឡាប

spot_img
×