Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រកឃើញបុរសម្នាក់អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19

spot_img

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង​ ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧មីនានេះថា បុរសម្នាក់ជ​ន​ជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជ​​នជា​តិ​ជ​ប៉ុន។ ចំណែកមនុស្ស៣នាក់ផ្សេងទៀត ក៏កំពុងធ្វើតេស្តផងដែរ និងដាក់ឲ្យស្នាក់នៅដាច់​ដោ​យឡែក ក្នុងម​ន្ទីរ​ពេ​ទ្យ​ខេត្ត​សៀ​ម​រាប។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ជនជាតិជប៉ុនរូបនោះ ត្រូវ​បានរកឃើញសញ្ញាវិជ្ជមាន ពេលទៅដល់ប្រទេសជប៉ុន។ ចំណែកស្រ្តីជនជាតិជប៉ុនម្នាក់ ដែលជាសាច់ញាតិរបស់ជនជាតិជប៉ុនរូបនោះ ក៏ត្រូវយកមកពិនិត្យផងដែរ ។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

ការរកឃើញជំងឺកូវីត​១​៩ថ្មី​នៅក​ម្ពុ​ជា ចំពោះជនជាតិកម្ពុជា​ ជាលើកដំបូង បានធ្វើឡើងបន្ទាប់ពីក្រសួងសុ​ខា​ភិ​បាល បានយកសំណាកម​នុ​ស្សសង្ស័យ ៤នាក់ នៅ​ខេត្ត​សៀមរាប ដែលធ្វើការងារស្និទ្ធ​ជាមួ​យជ​នជា​តិ​ជ​​ប៉ុ​នម្នាក់ ដែលឆ្លងមេរោគកូ​រ៉ូ​ណា ហើយចាកចេញពីខេត្ត​សៀ​ម​រាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀត​ណា​ម។ ប៉ុន្តែទោះយ៉ាង​នេះ ក្តីមនុស្ស៣នាក់ក្នុងចំណោម៤នា​ក់​នោះ ពុំមានការឆ្លង​នោះ​ទេ​ ខណៈដែលក្រសួងសុ​ខា​ភិ​បាល នឹងតាមរយៈពេល​១​៤ថ្ងៃ​បន្ត​ទៀត ដោយទុកពួកគេនៅស្ថិត​នៅ​ដា​ច់ដោ​យ​ឡែ​ក​។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមបទបញ្ជារបស់ស​ម្តេ​ច​តេជោ​ នាយករដ្ឋ​ម​ន្រ្តី​ គឺបិទអង្គរសង្រ្កា​ន្ត​នៅខេ​ត្ត​សៀ​ម​ យើងមិនរៀបចំនោះ​ទេ​ ​។

លោកស្រី ឱន វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​ឲ្យប្រជាពលរដ្ឋ​ខ្មែ​រ ដែលមានអាកា​រថប់ និងពិបាក​ដ​ក​ដង្ហើ​ម ត្រូវប្រញាប់​ ទៅរកសេវាពិ​និត្យ នៅតាមបណ្តាមន្ទីរពេទ្យ​រ​ដ្ឋ ដើម្បីរកវីរុសកូ​វី​ដ និង​ជំងឺ​ផ្សេ​ង​ៗ​ទៀ​ត។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដោយយោ​ងតា​មកា​រប​ញ្ជា​ផ្ទាល់​ពី​ប្រមុខ​រា​ជ​រ​ដ្ឋា​ភិបាល នឹងបិទ​សាលា​រៀ​នគ្រ​ប់ក​ម្រិត​សិ​ក្សា នៅទូទាំងខេត្តសៀមរា​ប​ ដើម្បីបញ្ជៀសការប្រមូលផ្តុំ​ ​និងកុំឲ្យមានការឆ្លង​រា​លដា​លនៃជំ​ងឺ​កូវី​ដ​១៩នេះ ទៅមនុស្សផ្សេងទៀត ។ លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែ​មថា ការព្យាបាលអ្នក​ជំ​ងឺកូ​វីដ​១​៩​នេះ គឺមិនគិតប្រា​ក់​នោះ​ទេ៕ដោយ កូឡាប

spot_img
×