Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ​នាយ​ករ​ដ្ឋ​មន្ត្រី បានប្រកាសបិទសាលារៀន​ទាំ​ង​អស់ នៅទីរួមខេត្តសៀមរាប​ ហើយកម្មវិធីសង្រ្កានឆ្នាំនេះ​​មិន​ធ្វើ​ទេ

spot_img

ភ្នំពេញ៖ បន្ទាប់ពីយកកំហាកមនុ​ស្ស​ទាំង​បួន​នាក់ ដែលស្និទ្ធនឹងជ​នជា​តិជ​ប៉ុន ធ្វើតេស្តរកមេរោ​គជំងឺកូវីដ​-19 មក ជាលទ្ធផលមានតែបុ​រ​សម្នា​ក់អា​យុ 38 ឆ្នាំម្នាក់​ប៉ុ​ណ្ណោះ​ ដែលរកឃើញថាមានមេរោ​គ។ តែទោះយ៉ាងណាអ្នកទាំងបួ​ន​ មិនទាន់មានចេញជា​រោ​គស​ញ្ញាអ្វី​នោះ​ទេ ហើយពួកគេកំពុងស្ថិតនៅទី​ក​ន្លែង​ដា​ច់​ដោយ​ឡែ​ក និងត្រូវដាក់បន្ត​តា​ម​ដានសុ​ខភា​ព​ត​ទៅ​​ទៀត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានប្រកាសព័ត៌មានថា រហូតដល់ម៉ោង​ ៨យប់ ថ្ងៃទី​ ៧​ មីនា​ ២០២០​ យើងបា​នរ​កឃើញ​ករណីថ្មីមួយទៀត​​ ដែលគាត់ជាជនជាតិ​ខ្មែ​រ​ ភេទប្រុស​​ ​អាយុ​ ៣៨ឆ្នាំ​ ដែលគាត់បានប៉ះ​ពា​ល់ផ្ទា​ល់ ជាមួយអ្នកជំងឺជនជាតិជប៉ុ​ន​មា​នវិ​ជ្ជមាន​ COVID-19 ហើយ៣នាក់ផ្សេ​ងទៀត ដែលប៉ះពាល់ផ្ទាល់ដែរ មិ​នបាន​រ​កឃើញវិជ្ជមាន​ COVID-19 ទេ​ ។ ដូច្នេះយើងមា​ន២​​ក​រ​ណី​ហើយ​ ក្នុងប្រទេសយើង​ ដែលយើងរកឃើញករណីមុន​ ដែលគាត់ជាជនជា​តិ​​​ចិន​ ហើយគាត់បានព្យាបាលជាសះ​ស្បើយ ដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ​​​ និងបានវិល​ត្រ​ឡប់ទៅប្រទេសចិនវិ​ញ​ នៅថ្ងៃទី​ ១០​ កុម្ភ:​​ ២០២០​ ។ រហូតពេលនេះ​ បុរសអាយុ៣៨ឆ្នាំ​ មាន​សុខ​ភាព​ល្អ​ និងមិនមានរោគស​ញ្ញា​នោះ​ទេ​​ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទា​ល់​​​ ៤នាក់​ ទៀត​ និង​ ​៤​០នាក់​ប៉ះពាល់​ប្រ​យោល ជាមួយអ្នកជំងឺជនជាតិជប៉ុ​ន​​ ដែលតម្រូវឱ្យគាត់នៅដោយឡែកពី​គេ​ចំនួ​ន​​ ១៤ថ្ងៃ​ និងតាមដា​ន​សុខភា​ព​​នោះ រហូតពេលនេះពួកគាត់ពុំទាន់​មា​នរោ​គស​ញ្ញានៅ​ឡើយទេ​ តែយើងក៏តម្រូវយកវត្ថុវិភាគទាំងអស់មក​ពិ​និ​ត្យ ​។ យើងនៅ​តែប​ន្តធ្វើការងារខាង​លើនេះ ដោយសហការយ៉ាងជិត​ស្និ​ទ្ធ​ជាមួយអាជ្ញាធរដែ​ន​ដី​ មន្រ្តីអង្គការសុខភាព​ពិ​ភព​លោក​​​ WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំ​ងឺ​ឆ្លងស​ហរ​ដ្ឋ​អាមេ​​រិក​ USCDC និងវិទ្យាស្ថានប៉ាស្ទ័រ​​​ក​ម្ពុជា​ IPC ។
ព័ត៌មានបន្ថែមសូមទាក់ទងលេ​ខ​​ ​១​១៥។

ក្នុងសន្និសីទសារព័ត៌មានមួ​យ នៅក្នុងទីស្តីការក្រសួងសុខាភិបា​ល​ នាព្រលប់ថ្ងៃ​ទី៧​ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពី​វត្ត​មា​ន​ជំ​ងឺកូ​វី​ដ១៩ នៅលើបុរសជនជាតិខ្មែ​រ​ម្នាក់អា​យុ​​៣៨​ឆ្នាំ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រុម​គ្រូពេទ្យរបស់យើងមា​ន​ជំនឿ ក្នុងព្យាបាលបុរស​ម្នា​ក់ជ​នជា​តិខ្មែរ អាយុ៣៨ឆ្នាំ ផ្ទុកមេរោគ Co​vid-19 ឲ្យជាសះស្បើ​យ ក្រោយពីបទពិសោធន៍ព្យា​បា​ល​បុរសជនជាតិចិននាលពេ​ល​កន្ល​​ងម​ក​។

នៅយប់ថ្ងៃ​ទី៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលចេ​ញ​សេច​ក្តី​ព័ត៌​មានប្រកា​សផ្លូ​វការ អំពី ករណីរកឃើញបុរសជនជាតិ​​ខ្មែរម្នា​ក់​ ​អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ C​ovid-19 នៅខេ​ត្តសៀ​ម​រាប​។

សេចក្តីប្រកាសព័ត៌មានបា​ន​ប​ញ្ជាក់ថា នៅវេលាម៉ោង១២​និង៥០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលទទួ​ល​ បានលទ្ធផលពីវិទ្យាស្ថា​ន​ប៉ាស្ទ័​រក​ម្ពុជាថា បុរសម្នាក់អាយុ៣៨​ឆ្នាំ​ ​ដែលជាអ្នកប៉ះពាល់ផ្ទាល់​ ជាមួយបុរសជ​ន​ជា​តិជ​ប៉ុន អាយុជាង៤០ឆ្នាំ មានវីរុសកូ​វី​ដ១៩នោះ មានលទ្ធផលវិជ្ជមានវីរុ​ស​កូវី​ដ​១​៩៕ដោយ៖កូឡាប

spot_img
×