Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្អែរ​ភ្នំភ្លើង​ហ្វីលីពីន ផ្ទុះ​ឆេះ​ឡើង​ភ្លឺ​ចិញ្ចាច​នៅពេល​យប់​

spot_img

ភ្នំភ្លើង Mayon របស់​ហ្វីលីពីន បាន​បង្ហូ​រក​ម្អែ​រចេញ​ដូច​ការគិតទុ​ក​មុននេះ ជា​ហេតុ​ធ្វើឲ្យ​កម្អែរ​ក្រហមច្រាល ហូរ​ធ្លាក់ចុះ​មក​ជំរាល​ភ្នំ បង្ខំចិត្ត​ឲ្យមាន​ការជម្លៀស​មនុស្ស​រាប់ពាន់នាក់​។​

​ភ្នំភ្លើង Mayon លើ​កោះ Luzon របស់​ហ្វីលីពីន បានចាប់ផ្តើម​បង្ហូ​រ​កម្អែរ នៅ​យប់​ថ្ងៃទី ១៥ ខែ​មករា ។ មុន​នោះ​គឺ​ការផ្ទុះ​ចេញ​ផ្សែង​ខ្មួល​ខ្មាញ់​។​

​កម្អែរ​ភ្នំភ្លើង​បង្ហូ​រចេញ​យ៉ាងខ្លាំង​រួច​ហូរ​ធ្លាក់ចុះ​មក​ចង្កេះភ្នំ​ក្នុង​យប់​ថ្ងៃទី ១៥ មករា​។​

​មនុស្ស​ប្រមាណ ៣.០០០​នាក់ ត្រូវបាន​ជម្លៀសចេញ​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ សមត្ថកិច្ច​ហ្វីលីពីន បាន​ព្រមាន​ពី​ករណី​ផ្ទុះ​ហូរ​កម្អែរ​តាំងពី​មុន​នេះ​ម្លេះ គ្រា​ដែល​ដី ថ្ម នៅ​កៀក​កំពូលភ្នំ​ចាប់ផ្តើម​បាក់​ជ្រុះ ហើយ​ផ្សែង​ចេញ​មក​ពុំ​ឈប់ឈរ​។​

​ថ្ងៃទី ១៦ ខែ​មករា ពលរដ្ឋ​នៅ​តំបន់​ស្វយ័ត កៀក​ភ្នំភ្លើង​ត្រូវ​បាន​សំណូមពរ​ឲ្យ​ជម្លៀសចេញ​ជា​បន្ទាន់​។ ក្នុងពេល​ជាមួយគ្នា​នេះ ដី ថ្មី ដែល​បាន​ធ្លាក់ចុះ​ស្របពេល​មាន​ភ្លៀង​ធំៗ​ប៉ុន្មាន​ថ្ងៃនេះ បាន​បង្កើត​ជា​ល្បាប់​រាវ រួច​អាច​ហូរ​ធ្លាក់​គ្រប​លើ​ភូមិ​ក្បែរៗ​នោះ​។​

​ស្ថិត​នៅ​រយៈកម្ពស់ ២.៤៦០​ម៉ែត្រ ប្រៀប​នឹង​ផ្ទៃសមុទ្រ Mayon ជា​ភ្នំភ្លើង​រាង​ដូច “​ដួន​” មាន​វិជ្ជមាត្រ ២០​គីឡូម៉ែត្រ​។ តាម​អ្នកវិទ្យាសាស្ត្រ​ការផ្ទុះ​លើក​នេះ​របស់​ភ្នំភ្លើង Mayon អាច​បង្ក​គ្រោះថ្នាក់ ហើយ​អូស​បន្លាយ​។​

​ពី​ឆ្នាំ ១៦០០ Mayon បាន​ផ្ទុះ​ជាង ៤០​លើក បង្ក​ជា​ធូលី​ផ្សែង និង​ជំនន់​ដីល្បាប់​លើ វិសាលភាព​ធំ​មួយ​។ ការផ្ទុះ​ធ្ងន់ធ្ងរ​បំផុត​កើត​នៅ​ឆ្នាំ ១៨១៤ ខណៈ​ពេល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាងតិច ១២០០​នាក់​។​

​ពលរដ្ឋ​ហ្វីលីពីន​បន្ត​រស់នៅ​បណ្តោះអាសន្ន​ក្នុង​ជម្រំ​ភៀសខ្លួន​។ បញ្ហា​សំខាន់​បំផុត​របស់​ពួកគេ​គឺ តើ​ពេល​ណា​ដែល​ភ្នំភ្លើង Mayon និង “​ចូល​ដំណេក​វិញ​”?៕ សូ​យ​ន​

spot_img
×