Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ លោត​សម្លាប់ខ្លួន សំណាងល្អ​បាន​រថយន្ត​ទ្រ​ពីក្រោម របួសធ្ងន់

spot_img

​ភ្នំពេញ : បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ សម្រេចចិត្ត​បញ្ចប់ជីវិត​ជំងឺ​ធ្វើទុក្ខ​ខ្លាំងពេក លួច​ឡើងលើ​អគារ លោត​ចុះមក​ខាងក្រោម ចំ​លើ​រថយន្ត​១​គ្រឿង របួសធ្ងន់ និង​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ ហៅ​រថយន្ត​សង្គ្រោះ កាល​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​៧ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​អគារ​មជ្ឈមណ្ឌល ECC តាមផ្លូវ​ន​រោ​ត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ ស៊ិន សារ៉េត អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ស្រុកកំណើត ភូមិ​ទួល​ក្រឡៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល​របួសធ្ងន់ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​មានជ័យ ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ប្រភពព័ត៌មាន​ពី​បុរស បងប្រុស​បង្កើត មានឈ្មោះ ស៊ិន តុលា អាយុ​៣៥​ឆ្នាំ មុខរបរ​ចុង​ភ្រៅ បាន​ប្រាប់​នគរបាល​ថា ប្អូនប្រុស​គាត់​មាន​ជំងឺ​សតិអារម្មណ៍ រយៈពេល​២​ឆ្នាំ​ហើយ និង​ក៏​មិនមាន​ប្រពន្ធ​កូន​ដែរ និង​ជា​រៀងរាល់​១​ខែម្ដង មក​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​មិនដឹង​មូលហេតុ​អ្វី មកដល់​ភ្នំពេញ​ទេ នៅពេល​ដឹង​រឿងនេះ ដោយ​នគរបាល​ប្រាប់ថា ប្អូន​គាត់​លោត​សម្លាប់ខ្លួន ទាក់ទង​មក​តាមរយៈ​ទូរស័ព្ទ ប្អូន​គាត់​នៅជាប់​ខ្លួន​១​គ្រឿង ហើយ​ករណីនេះ ក៏​មិនបាន​ប្ដឹងផ្ដល់​ទៅលើ​បុគ្គល​ណា​ទេ គឺ​ប្អូន​គាត់​លោត​សម្លាប់​ខ្លួនឯង​មែន ហើយ​ខូចខាត​រថយន្ត​បែក​កញ្ចក់​១​គ្រឿង​ទៀត និង​សុំទោស គ្មាន​លុយ​សង​នោះទេ ។ រថយន្ត​នោះ ម៉ាក​តូយ៉ូតា​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​BF-០១២៧​។​

​នគរបាល​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ យោងតាម​ការបញ្ជាក់​បុរសរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ មាន​សតិ​មិនល្អ ទើប​លោត​សម្លាប់ខ្លួន ពី​ជា​ន់ទី​៦​ចុះ​ម​ខាងក្រោម តែ​សំណាងល្អ ធ្លាក់ចំ​រថយន្ត​១​គ្រឿង បណ្ដាល​ឲ្យ ជនរងគ្រោះ របស​ធ្ងន់​ត្រូវ​ចង្កេះ​ហើយ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​កាល់ម៉ែត ដើម្បី​សង្គ្រោះ​។ បច្ចុប្បន្ន​មាន​ក្រុមគ្រួសារ​មកដល់ មន្ទីរពេទ្យ​ហើយ ក្រុមគ្រួសារ​អ្នករងគ្រោះ​ក៏​មិនបាន ប្ដឹងផ្ដល​ទៅលើ​បុ​គ្ក​ល​ណា​ដែរ ចំណែក​ម្ចាស់​រថយន្ត ក៏​មិន​ទាមទារ​សំណង​អ្វី​ដែរ ដោយ​ក្តី​អាណិត​ជនរងគ្រោះ គ្រាន់តែ​សុំ​យក​រថយន្ត ទៅ​ជួសជុល​ឡើងវិញ​តែប៉ុណ្ណោះ ៕ ដោយ​៖​កូ​ឡាប​

spot_img
×