Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​ម្នាក់​កើត​វីរុស​កូ​រ៉ូ​ណា មិនបាន​គេចខ្លួន ដូច​បណ្តាញ​សង្គម ចុះផ្សាយ​នោះទេ​, កំពុង​ព្យាបាល​ជំងឺ​

spot_img

​សៀមរាប​៖ បន្ទាប់ពី​មាន​បុរស​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​រកឃើញ​មាន​ជំងឺ​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​នៅលើ​ផេ​ក​នោះ​ថា បុរស​កើត​ជំងឺ បាន​រត់គេចខ្លួន​ចេញពី​មន្ទីរពេទ្យ បាត់​ហើយ​។​

​ប៉ុន្តែ​ទោះយ៉ាងណា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី 7 ខែមីនា បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ​នេះ​។​

​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង នូវ​ការផ្សព្វផ្សាយ​ខុសពី​ការពិត របស់​ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ។​

​បុរស​ដែលមាន​ផ្ទុកមេរោគ COVID-19 បាននិងកំពុង​តែ ស្ថិតនៅក្នុង​បន្ទប់​ដោយឡែក ក្នុង​មន្ទីរពេទ្យ ដោយមាន​សុខភាព​ល្អ​ធម្មតា មិនបាន​រត់​ទៅណា​ទេ​។ មានតែ​អ្នករត់​ចូល​មករក​ពេទ្យ គ្មាន​អ្នកណា​ដែល​រត់​ចេញពី​ពេទ្យ​ទេ​។ ពពួក​ជន​អគតិ​៕ ដោយ​៖​កូ​ឡាប​

spot_img
×