Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​ទុក្ខ​! បាក់​រលំ​អគារ​កម្ពស់​៥​ជាន់ សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បណ្ដាលឱ្យ​មនុស្ស ៧០ នាក់ ជាប់​ក្រោម​គំនរ​បាក់បែក មិនដឹង​ស្លាប់ ឬ​រស់​ (វីដេអូ)

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា សណ្ឋាគារ​កម្ពស់ ៥ ជាន់ ដែល​ត្រូវបាន​គេ​ប្រើ​ជា​កន្លែង​បណ្តោះអាសន្ន​សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បាន​ដួលរលំ​នៅ​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍ (០៧ មីនា​)​។​

China’s People’s Daily រាយការណ៍​ថា ក្រុម​សង្គ្រោះបន្ទាន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ដោយ​ធ្វើការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាញ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​សង្ស័យ និង​អះអាងថា​បាន​ឆ្លង​វីរុស​នេះ ចេញពី​គំនរ​បាក់បែក​។ មនុស្ស​ចំនួន ២៣ នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ​គិត​ត្រឹម​ម៉ោង ៩ យប់ ម៉ោង​ក្នុង​តំបន់​។ មនុស្ស​សរុប​ចំនួន ៧០ នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជាប់​នៅក្រោម​អគារ​បាក់​រលំ​ក្នុង​ទីក្រុង Quanzhou, Fujian​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា មនុស្ស​សរុប​ចំនួន ៧០ នាក់ បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក ខណៈ​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​នៅតែ​បន្ត​។​

​រូបថត​នៅ​ពីលើ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា អគារ​នេះ​ហាក់ដូចជា​ដួលរលំ​ដោយ​ខ្លួនឯង ហើយ​គ្មាន​ផ្នែក​ណាមួយ​នៃ​អគារ​នោះ​នៅ​ឈរ​ឡើយ ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ zerohedge)​

spot_img
×