Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម​ត្ថកិ​ច្ចនឹ​ងចា​ត់វិ​ធានការ​ចំពោះម្ចាស់ហ្វេសប៊ុ​ក​ Sovannara some ដែលបំប៉ោងបំពុលព័ត៌មានថា សង្ស័​យមា​ន​ឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោ​ល​

spot_img

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំ​ពេ​ញ បានឲ្យដឹងថា “នេះជាព័​ត៌មា​នមិ​​នពិត ។ សមត្ថកិច្ច​នឹ​ងចាត់​វិ​ធា​ន​ការ​ចំពោះជ​នទាំង​ឡា​យ​ណា ​ដែលផុស និងចែក​ចា​យ ព័ត៌មាន​មិ​ន​ពិត” ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិ​ការ និងជាអ្នកនាំពាក្យក្រសួ​ង​សុខា​​ភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់​ចោ​ល​ និងថ្កោលទោស​ចំ​ពោះស​ក​ម្ម​ជន Facebook ដែលមាននិន្នា​កា​រ​ប្រ​ឆាំង ដែលបង្ហោះព័ត៌មាន​​បំពុ​ល បំណងធ្វើឲ្យមាន​ភា​ពច​លា​ច​លស​ង្គម បានលើកឡើងថា ​”គ្រប់មន្ទីរពេទ្យឲ្យតែសង្ស័​យ​មាន​ឆ្ល​ង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោ​​ល”។

លោកស្រី វណ្ណឌីន បានទាត់ចោលការលើកឡើង ​បែបល្ងង់ខ្លៅរបស់សកម្មជន​ប្រ​ឆាំ​ង និងស្នើឲ្យអាជ្ញាធរមា​ន​សម​ត្ថ​កិ​ច្ច ស្វះស្វែងរកវិធី​ធ្វើ​យ៉ាង​ណា​ចាប់​ខ្លួ​ន​ជននោះ មកផ្តន្ទាទោសតាមច្បា​ប់​ កុំឲ្យនៅតែបន្តបង្កើតព័ត៌​មា​ន​បំ​ពុ​ល ធ្វើឲ្យសង្គមច​លា​ច​លបែ​ប​នេះ​ទៀ​ត។​

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកការប​ង្ហោះ​ព័ត៌​មាន​ប្រឌិ​ន​នេះ​ថា​ “ជាពាក្យសំដីអសីលធម៌ ​និ​ង​ប្រឌិតបំពុលសង្គម​ទាំ​ង​ស្រុ​ង​។ សូមកុំជឿ ​និ​ងសុំឲ្យអាជ្ញាធរ​ពា​ក់​ព័ន្ធ ចាត់ការតាម​ផ្លូ​​វច្បា​ប់”។

ជាមួយគ្នានេះ លោកស្រី នៅតែអំពាវនាវយ៉ាង​​ទទូច ដល់បងប្អូនប្រជាព​ល​រដ្ឋ ពិសេសអ្នក​លេ​ង​ Facebook សូមកុំជឿទៅលើព័ត៌មា​ន​មិ​នផ្លូ​វ​ការ ឬការបង្ហោះ Facebook ដែលគ្មានប្រភពច្បាស់​ ​ហើយសូមមេត្តាជឿជាក់លើរា​ជ​រ​ដ្ឋា​ភិ​បា​ល​ ក្រសួងសុខាភិបាល ​ប្រសិនមានអ្វីវិវត្តន៍​ថ្មី​ ​ក្រសួងនឹងជម្រាបជូ​ន​ភ្លា​មៗ ដើម្បីឲ្យប្រជាពលរដ្ឋបា​ន​​ដឹង ងាយស្រួលបង្កា​​រ។​

សង្គមមួយដែលសម្បូរធ​ន​ធា​នបែ​ប​នេះ ពិតជាចលាចលរករីកចម្រើន​មិ​ន​ឃើញ​ទេ​ ប៉ុន្តែជាបុណ្យកុសលល្អ​ ​ស​ង្គមយើងសម្បូរធនធាន​ម​នុស្ស​ល្អៗ​ច្រើ​នបំ​ផុ​ត ដែលកំពុងចូលរួមក​សា​ងប្រ​ទេស​ជា​​តិយើ​ង​ឲ្យ​រី​ក​ច​ម្រើន ប៉ុន្តែសល់តែមេរោគ​ប៉ុ​ន្មា​នក្បាល​ណឹ​ង​ទេ ដែលដេក​មិ​នលក់ បក់មិនល្ហើយ មួយថ្ងៃៗគិតតែរឿងច​ង់​ដ​ណ្ដើម​អំ​ណា​ច​ៗៗៗៗៗៗ ភ្លេចខ្លួនជាខ្មែរ ដើរហែហមតាម​បិ​សា​ច​ ។ ​កែខ្លួនទៅណាលោក ​ទា​ន់គេនៅហៅជាមនុ​ស្ស។

នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី៨មីនា បានឲ្យដឹងថា បើបងប្អូនសា​ធារណជន មានរោគសញ្ញាក្តៅខ្លួនឬមានរោគ​ស​ញ្ញាផ្លូ​វ​​ដ​ង្ហើម និងទើបធ្វើដំណើរពីប្រទេស ដែលមា​នឆ្ល​ងជំងឺ​ COVID-19​ ឬប៉ះពា​ល់​ជាមួយ​អ្នក​មា​ន​ជំងឺ បង្កឡើងដោយមេរោ​គ​ COVID-19 ក្នុងអំឡុងពេល១៤​ថ្ងៃ មុនចេញរោគ​ស​ញ្ញា​​ សូមអញ្ជើញទៅ​ពិគ្រោះជំ​ងឺ នៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​​ និងនៅគ្រប់មន្ទីរពេទ្យខេ​ត្ត​​នៅ​ប​ណ្តាខេ​ត្តទាំ​ងអ​ស់ នៅទូទាំ​ង​ប្រទេ​​ស ​។ ក្នុងករណីគ្រូពេទ្យ​ពិ​និត្យ​ឃើញថា ចូលករណីសង្ស័យ​ដែលតម្រូវឱ្យយកវត្ថុ​ ឬតម្រូវឱ្យសម្រាកពេទ្យ​ អ្នកជំងឺទាំងនេះនឹង​មិ​នមាន​ការ​ប​​ង់​ថ្លៃធ្វើតេស្ត​រកមេ​រោ​គ​ COVID-19​ នីងតម្លៃព្យាបា​លទេ​ ​ដែលប​ញ្ជា​ក់ថា​មា​នវិជ្ជមាន​ COVID-19 ។ ការអនុវ​ត្តន៍​នេះ​ នឹងធ្វើឡើង​ទាំងជ​នជា​​តិខ្មែរ​ និងជនជាតិបរទេ​ស​ទាំង​អ​ស់​​ ​៕ ដោយ៖កូឡាប

 

spot_img
×