Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ជោគវាសនា របស់​អធិការរង​ស្រុក​ព្រៃនប់​១​រូប និង​បក្ខពួក​២​នាក់​ទៀត ដែល​ជាប់​សង្ស័យ​ជំរិត​ទារលុយ​ពី​ជនរងគ្រោះ លើ​ករណី​គ្រឿងញៀន​ទៅជា​បែបណា ក្រោយ​បញ្ចប់​ការសាកសួរ​..?

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ឲ្យ​ដឹងថា អធិការរង​ស្រុក​ព្រៃនប់​ម្នាក់ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន រួម​នឹង​បក្ខពួក​ចំនួន​២​នាក់​ទៀត ជា​មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​ស្រុក​ព្រៃនប់ កំពុង​ត្រូវបាន​សង្ស័យ​ជាប់​ពាក់​សំណុំរឿង​ជំរិត​ទារប្រាក់​ចំនួន​៦០០០​ដុល្លារ​សហរដ្ឋអាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង​ជនរងគ្រោះ​ម្នាក់ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​មានមុខរ​បរជា​អ្នកបើករថយន្ត​តាក់ស៊ី​។​

​ប្រភព​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​បន្តថា ក្នុងចំណោម​មន្ត្រីនគរបាល​ទាំង​២​នាក់ មាន​ម្នាក់ ត្រូវជា​កូន ប្រុស របស់ លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ និង​ម្នាក់ទៀត​ជា​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ដដែល​បន្តថា កាលពី​យប់​ថ្ងៃទី​៤ ខែ មីនា ឆ្នាំ ២០២០ ជនរងគ្រោះ​ខាងលើ​ត្រូវបាន លោក​អធិការ​ង​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ព្រៃនប់ និង​បក្ខពួក​ទាំង​០២​នាក់​ចាប់​ឃាត់ខ្លួន ដោយ​ចោទថា ជនរងគ្រោះ​ជា​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​..​។​

​ប្រភព​បន្តទៀតថា នៅពេល​ឃាត់ខ្លួន​ជនរងគ្រោះ លោក​អធិការរង​ខាងលើ និង​បក្ខពួក​បាន​ឆែកឆេរ និង​ធ្វើ​តេ​ស្តិ៍​ទឹកនោម​ជនរងគ្រោះ និង​ឆែក​រថយន្ត របស់​ជនរងគ្រោះ ប៉ុន្តែ​រក​មិនឃើញ​សារធាតុ​ញៀន បន្ទាប់មក​មន្ត្រីនគរបាល​ជាប់ចោទ​ទាំង​៣​នាក់ ក៏បាន​នាំ​រថយន្ត​ជនរងគ្រោះ​យកទៅ​រក្សាទុក និង​តម្រូវ​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត យកប្រាក់​ចំនួន ៦០០០​ដុល្លារ​អាមេរិក មក​បង់​ឲ្យ​បក្ខពួក​ខ្លួន ទើប​ដោះលែង និង​ឲ្យ​យក​រថយន្ត​ទៅ​ប្រកប​របរ​មុខរប​រវិ​ញ​។​

​ប្រភព​បញ្ជាក់ថា បន្ទាប់ពី​លេចឮ​ព័ត៌មាន​អាស្រូវ​ខាងលើនេះ​ភ្លាម លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​កោះហៅ លោក​អធិការ​ង និង​បក្ខពួក ដែល​ជាប់​សង្ស័យ​លើ​សំណុំរឿង​ខាងលើ​មក​សាកសួរ​ទៅតាម​នីតិវិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ទាក់ទិន​ករណី​ពុករលួយ​ជំរិត​ទារប្រាក់​ចំនួន ៦០០០​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​..​។​

​ទោះជា​បែបនេះ​ក្តី លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ មិន​អា​ស្នើការ​បំភ្លឺ​បានទេ​តាម​ទូរស័ព្ទ ជុំវិញ​ការចោទប្រកាន់​ទៅលើ​មន្ត្រីក្រោមឱវាទ របស់ខ្លួន គឺ​លោក​អធិការ​ង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មន្ត្រីនគរបាល​២​រូប​ទៀត ដែល​នគរបាល​ម្នាក់​ត្រូវជា​កូនប្រុស របស់លោក បានទេ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៨ ខែមីនា ឆ្នាំ​២០២០​។​

​យ៉ាងនេះ​ក្តី លោក​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ង្ត​ព្រះសីហនុ​ម្នាក់ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ពេលនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុងតែធ្វើការ​សាកសួរ​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ទៅតាម​នីតិវិធី​ច្បាប់​។​

​ចំណែក លោក​អធិការរង​នគរបាល​ស្រុក​ព្រៃនប់ និង​បក្ខពួក​២​នាក់​ទៀត ដែល​ជាប់ចោទ ក៏​មិនទាន់​អាច​ស្វែងរក ដើម្បី​ស្នើការ​បំភ្លឺ ជុំវិញ​ការចោទប្រកាន់​ខាងលើ​បានទេ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៨ ខែមីនា ឆ្នាំ​២០២០​នេះ​៕​ ដោយ ៖ ដែនសីមា

spot_img
×