Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​របាយការណ៍​លើកដំបូង ស្តីពី​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹងអំពី​ថវិកា​ឆ្លើយតប​ទៅនឹងការប្រែប្រួល​អាកាសធាតុ នៅ​កម្ពុជា​

spot_img

ភ្នំពេញ​៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បានចេញ​ផ្សាយ​របា​ការណ៍ ស្តីពី ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹង អំពី​ថវិកា​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា តាម​រយៈ​ការគាំទ្រ​ពី អង្គការ UNDP និង​បណ្តាញ​ហិរញ្ញប្បទាន​អាកាសធាតុ ។

​របាយការណ៍​លើកដំបូង​នៅ ថ្ងៃទី ៤ ខែមីនា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា ដោយ​ផ្តោតទៅលើ​សំណួរ​ថា​តើ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបែងចែក​ថវិកា និង​មាន​វិធីសាស្ត្រ​ផ្តល់អោយមាន​ការសន្ទនា រវាង​សង្គម​ស៊ីវិល​រដ្ឋាភិបាល​និង​សភា​។​

​របាយការណ៍​នេះ ត្រូវបាន​ធើ្វ​ឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​បានមកពី​ច្បាប់​ថវិកា​កម្ពុជា របាយការណ៍​ពិនិត្យ​ចំណាយ​សាធារណៈ លើ​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០១៧ និង​ប្រភព​ឯកសារ​ដ៏ទៃទៀត​របស់​រដ្ឋាភិបាល​។​
​របាយការណ៍​ដដែល​នេះ បានបញ្ជាក់​ចំនួន​តួលេខ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១​លាន​ខ្នង​ផ្ទះ ដែល​ប៉ះពាល់​មកពី​អាកាសធាតុ​ធ្ងន់ធ្ងរ ក្នុង​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០១៧ ដោយ​រួមមាន ផ្ទះ​៧៤៣.៣០១​ខ្នង​ផ្ទះ ត្រូវ​ខូចខាត​ដោយសារ​ទឹក​ទំនន់ ផ្ទះ​១៨០.០០០ ខ្នង​ផ្ទះ​ត្រូវ​ខូចខាត ដោយសារ​ខ្យល់ព្យុះ និង​ផ្ទៃដី​ប្រមាណ ៤២០.០០៨ ហិកតា​។​

​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​គេ​រំពឹងថា​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា នឹង​កើនឡើង ដោយ​ធ្វើឱ្យ GDP ធ្លាក់ចុះ ០,៤% នៅត្រឹម​ឆ្នាំ ២០២០ និង​បណ្តាលឱ្យ GDP ធ្លាក់ចុះ ៩,៨% ទាប​ជាង​ផែនការ​នៅ​ឆ្នាំ ២០៥០ ប្រសិនបើ​ការប្រែប្រួល​អាកាសធាតុ​ឥឡូវនេះ​ពុំបាន​ដោះស្រាយ​អោយទាន់ពេល​។ ផែនការ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ អាច​នឹង​ប្រឈម​ភាពគ្រោះថ្នាក់​។​

​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជា​របាយការណ៍​ទីមួយ ដែល​បានធ្វើ​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម​នានា​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​មានការ​ចូលរួម​ផ្តល់​មតិយោបល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ របាយការណ៍​នេះ នឹងចូលរួម​បន្ថែម​ដល់​រាជរដ្ឋាភិបាល និង​សភា ធ្វើការ​អភិវឌ្ឍ​ប្រទេស ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួនទៀត ដូចជា​សុខភាព ប្រាក់ចំណូល សន្តិសុខ​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​” ។​

​លោក Julien Chevillard ទីប្រឹក្សាបច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ UNDP បាន​កត់សម្គាល់ថា ការដាក់ឱ្យ​ដំណើរការ​របាយការណ៍​លើកដំបូង​នេះ ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។ ព័ត៌មាន​ទាំងនោះ​អាច​ប្រើ​ជា​ជំនួយ​ដល់​កិច្ចសន្ទនារ​រវាង​សង្គម​ស៊ីវិល​ជាមួយនឹង​រដ្ឋសភាជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​នានា លើ​ការរៀបចំ​ផែនការ​ថវិកា និង​ផលប៉ះពាល់​ជា​អតិបរមា​។​

​លោក Krishna Sapkota នាយក​ប្រតិបត្តិ Freedom Forum ប្រចាំ​ប្រទេស​នេ​ប៉ាល់ បាន​ចែករំលែក​បទពិសោធ​នៃ​ពី​គំនិត​ផ្តួចផ្តើម​ធ្វើ​របាយការណ៍ ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹង អំពី​ថវិការ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងប្រទេស​នេ​ប៉ាល់ រួមទាំង​តួនាទី​សំខាន់​នៃ​របាយការណ៍ ក្នុង​ការជួយ​លើកកម្ពស់​ការយល់ដឹង​និង​បង្កើត​ការជជែក​វែកញែក​លម្អិត​អំពី​ការចំណាយ​លើ​ការប្រែប្រួល​អាកាសធាតុ​។​

​អ្នកចូលរួម​ក៏បាន​គូសបញ្ជាក់ថា ស្ត្រី​ត្រូវបាន​ចាត់ទុកជា​ជន​ងាយ​រងគ្រោះ ដូចជា​បាត់បង់​ប្រាក់ចំណូល មាន​វិបត្តិ​បន្ទាប់ពី​គ្រោះមហន្តរាយ បន្ទុក​ការងារ និង​បញ្ហា​សុខភាព ជាដើម​។ រដ្ឋាភិបាល គួរ​បន្ថែម​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ភាព​ងាយ​រងគ្រោះ​របស់​ស្ត្រី ដែល​បណ្ដាល់មកពី​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​បន្ថែម​ថវិកាជាតិ។

​ព័ត៌មាន​នេះ​មាន​សារសំខាន់ ខណៈដែល​ស្ត្រី និង​ក្មេងស្រី​មាន​ហានិភ័យ​ខ្ពស់ ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ក្រៅពីនេះ អ្នកចូលរួម​ក៏បាន​បង្ហាញ ពី​តម្រូវការ​ក្នុងការ​បញ្ជូន​ថវិកា​បន្ថែមទៀត​ដល់​ថ្នាក់ក្រោម​ជាតិ​។​

​លោក ឃុ​ត ចាន់​ដា​រ៉ា សមាជិក​គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា បាន​កោតសរសើរ​ដល់​ការផ្តួចផ្តើម​ឡើង​នូវ​កិច្ចពិភាក្សា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ហើយ​លោក ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​សភា ក្នុងការ​ចូលរួម​ពេញលេញ​ជុំវិញ​ការជជែក​ដេញដោល លើ​ដំណើរការ​ថវិកា​។​

​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បានផ្តល់​ជា​អនុសាសន៍ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​បង្កើន​ចំណាយ​ក្នុង​តំបន់​គោលដៅ​សំខាន់ៗ សម្រាប់​អត្ថប្រយោជន៍​ដល់​ការប្រែប្រួល​អាកាសធាតុ ដោយមាន​តម្លាភាព​លើ​ការបែងចែក​ថវិកា និង​ការចំណាយ ព្រមទាំង​បង្ហាញ​ថវិកា​អាកាសធាតុ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ អាច​ចូល​មើល​បាន លើសពីនេះ ក្រសួង​ចាប់ផ្តើម​កិច្ចពិភាក្សា ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងការ​ពង្រឹង​ថវិកា ឆ្ពោះទៅរក​ការដោះស្រាយ បញ្ហា​ការប្រែប្រួល​អាកាសធាតុ ៕ ដោយ​៖​កូ​ឡាប​

spot_img
×