Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រាប់រយ​នាក់ នៅក្នុង​សហគមន៍​ជាច្រើន ទូទាំងប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែមីនា ពលរដ្ឋ​ប្រមាណ​រាប់រយ​នាក់ នៅក្នុង​សហគមន៍​ជាច្រើន ទូទាំងប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី ។

​នៅក្នុង​ខេត្តកំពង់ស្ពឺ ក្បួន​គោយន្ត បានធ្វើ​ដំណើរ​នៅលើ​ផ្លូវ​គ្រួស​ក្រហម​ក្នុងភូមិ ដើម្បី​ឆ្ពោះទៅកាន់​វេទិកាសាធារណៈ ជា​កន្លែង​ដែល​ស្ត្រី​ជាច្រើន នឹង​លើកឡើង​នូវ​រឿងរ៉ាវ​របស់​អ្នក​ទាំងនោះ ជាពិសេស​បទពិសោធន៍​នៃ​ភាពរឹងមាំ និង​ការតស៊ូ នៅពេលដែល​មានការ​រើសអើង និង​ការរំលោភបំពាន ។

​រីឯ​នៅក្នុង​ខេ​ត្កោះ​កុង អ្នកភូមិ​ប្រមាណ​ជាង ៣០០ នាក់ បាន​ដើរ​ក្បួន តវ៉ា​នឹង​ភាពមិន​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី ។

​នៅ​រាជធានី​ភ្នំពេញ កម្មករ និង​សកម្មជន​សិ​ទិ្ធ​មនុស្ស ប្រមាណ​ជាង ២០០ នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ ដោយមាន​ការសម្តែង​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន ដែល​ស្ត្រី​ជាច្រើន​តែងតែ​ទទួលរង​ជា​រៀងរាល់ថ្ងៃ នៅ​កន្លែងធ្វើការ​ងារ​របស់​អ្នក​ទាំងនោះ ។

​នៅក្នុង​ខេត្តស្វាយរៀង បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ បាត់ដំបង ព្រះសីហនុ សៀមរាប និង​ពោធិ៍សាត់ បុរស ស្ត្រី និង​កុមារ បាន​ចូលរួម​ក្នុងការ​ប្រារព្ធ​ទិវា​នេះ​ផងដែរ ដោយ​ទាមទារ​ឱ្យមាន​នូវ​សិ​ទិ្ធ​សេរីភាព​ស្មើគ្នា​ដល់​ស្ត្រី ។​

​អង្គការ​លីកាដូ បាន​ផ្សាយ​ព័ត៌មាន​ថា ​សម្រាប់​ស្ត្រី​ជាច្រើន ដែល​បាន​ចូលរួម​ក្នុងការ​ប្រារព្ធ​ទិវា​នេះ សិ​ទិ្ធ​ដីធ្លី នៅតែ​ជា​សិ​ទិ្ធ​ចំបង​មួយ​យ៉ាងសំខាន់ នៅក្នុង​ការតស៊ូ​ទាមទារ​របស់​អ្នក​ទាំងនោះ ។ សហគមន៍​មូលដ្ឋាន បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ជជែក​អំពី​ការរំលោភបំពាន និង​ការបំភិតបំភ័យ ដែល​កំពុងតែ​កើតមានឡើង មកលើ​ស្ត្រី ដែល​ចេញមុខ​ក្នុងការ​ការពារ​ដីធ្លី ដែល​អ្នក​ទាំងនោះ​កំពុង​ពឹងពាក់​អាស្រ័យ ក៏ដូចជា​ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង និង​គាំទ្រ​សកម្មជន​ជា​ស្ត្រី ក្នុង​ការតស៊ូ​ដើម្បី​ជីវភាព​របស់​អ្នក​ទាំងនោះ និង​ក្រុមគ្រួសារ ។​

​ក៏ប៉ុន្តែ ការ​ប្រារព្ធ​ទិវា​នេះ ក៏​នៅតែ​មានការ​ទទួលរង​សម្ពាធ​ពី​កត្តា​ខាងក្រៅ​ផងដែរ ។ ការជួប​ជុំគ្នា​ភាគច្រើន​នៅ​ទូទាំងប្រទេស ត្រូវបាន​រៀបចំឡើង ដោយមាន​ការឃ្លាំមើល​ពី​កងសន្តិសុខ​ភូមិ​/​ឃុំ ។

​លើសពីនេះ សហគមន៍​នៅក្នុង​ខេត្តពោធិ៍សាត់ និង​ស្វាយរៀង បាន​លើកឡើងថា មានការ​គំរាមកំហែង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ពីរ​បី​ថ្ងៃ​មុនពេល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិ​ទិ្ធ​នារី ។ ស្ថានភាព​នៃ​ការគំរាមកំហែង​នេះ ស្ទើរតែ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ។ ការរំខាន​ពី​អាជ្ញាធរ​រដ្ឋ​មកលើ​សហគមន៍​មូលដ្ឋាន គឺ​តែងតែ​ក្នុង​ទម្រង់​ជាការ​លើកយក​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​សាធារណៈមតិ​រិះគន់ ដើម្បី​គាបសង្កត់​ពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន ដែល​រៀបចំ​កម្មវិធី​សហគមន៍​នានា ។

​ទោះបីជា​រង​ការគំរាមកំហែង​បែបនេះ​ក៏ដោយ ក៏​ស្ត្រី​នៅ​ទូទាំងប្រទេស​កម្ពុជា នៅតែ​បន្ត​តស៊ូ​មតិ ជំទាស់​ទៅនឹង​ការរើសអើង និង​ការរំលោភបំពាន​នានា​នៅក្នុង​ប្រទេស​ដដែល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×