Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​កិច្ចប្រជុំ​បន្ទាន់ ជាមួយ​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន ទប់​ទល់នឹង​វិបត្តិ​នានា បណ្តាលមកពី​ជំងឺ COVID-19

spot_img

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​វិស័យ​ឯកជន​ជុំវិញ​បញ្ហា​ជំងឺ COVID-19 ដើម្បី​ដោះស្រាយ និង​វិធានការ​នានា​ជុំវិញ​វិបត្តិ​ជំងឺ​កូ​វីដ​។​

​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច និង​សិក្សា​លទ្ធភាព​នានា ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន សហគ្រាស ជាពិសេស​ជីវភាព​រប​ស់​និយោជិត​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច និង​សិក្សា​លទ្ធភាព​នានា ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន សហគ្រាស ជាពិសេស​ជីវភាព​រប​ស់​និយោជិត​ជាដើម​។​

​ក្រោយពី​ពិភាក្សា​រួចមក លោក​អភិបាលខេត្ត បានដាក់​វិធានការ និង​ណែនាំ​ដល់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ក៏ដូចជា​វិស័យ​ឯកជន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ​ចូលរួម​សហការ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស COVID-19​នៅតាម​ទីប្រជុំជន និង​កន្លែង​សំខាន់ៗ ក្នុង​ក្រុង​សៀមរាប​។​

​ក្រោយពី​ពិភាក្សា​រួចមក លោក អភិបាលខេត្ត បានដាក់​វិធានការ និង​ណែនាំ​មួយ​ដូចខាងក្រោម ៖
១.​ចូលរួម​តាមដាន​ព័ត៌មាន​ពិត និង​ចាត់វិធានការ​បំពុល​ព័ត៌មាន​បាន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ទាំង​ស្មារតី និង​សម្ភារៈ​។ អាជ្ញាធរខេត្ត​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​បំពុល​ព័ត៌មាន ដោយ​ចាត់​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​ចាត់វិធានការ ដោយ​សហការ​ជាមួយ​។​

២.​រួមគ្នា​បើក​យុទ្ធនាការ ដោយ​សហការ​ជាមួយ​សស​យក យុវជន មន្ត្រីរាជការ វិស័យ​ឯកជន ចូលរួម​ចលនា​សំអាត​កំចាត់​មេរោគ​មេរោគ​នៅតាម​ទីប្រជុំជន និង​កន្លែង​សំខាន់ៗ មួយចំនួនទៀត​។​

៣.​មន្ទីរ​សុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវ​សហការ​ជួយ​រុករក​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ជប៉ុន​រួចហើយ​។ ចំពោះ​អ្នក​ជាប់​ផ្ទាល់ ៤​នាក់ វិជ្ជមាន​១​នាក់ ចំពោះ​អ្នក​ជាប់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​ជា​ជនជាតិខ្មែរ ៣​នាក់ មិន​ឆ្លង​ទេ​។​

៤.​បន្ត​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ប្រក្រតី ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​១៩

៥.​បន្ត​សំអាត​ស្ទឹង​សៀមរាប តាមរយៈ​ការវិនិយោគ​ស្ទឹង​សៀមរាប ដោយ​ត្រូវ​រួសរាន់​ក្នុងការ​ជំរុញ​ការបើក​ការដ្ឋាន​។​

៦.​ក្រុង ស្រុក​ទាំង​១២ ត្រូវ​បន្ត​រៀបចំ​សក្តានុពល ទេសចរណ៍ ជា​អេកូ​ទេសចរណ៍ និង​វប្បធម៌ ដោយ​ព​ន្លឿ​ន​ការសិក្សា យ៉ាងយូរ​មិន​ឲ្យ​លើស​មួយឆ្នាំ​។​

៧.​ការត្រួតពិនិត្យ​ម្ហូបអាហារ ចំណីអាហារ ដោយ​ពាណិជ្ជកម្ម កាំកុងត្រូល ត្រូវ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​។ បំផុស​ចលនា​រៀបចំ​ឲ្យ​មាន​ម្ហូបអាហារ​អត្តសញ្ញាណ​ក្រុង ស្រុក​នីមួយ ក៏ដូចជា​រួមចំណែក​ទា​ក់​ទង​ភ្ញៀវទេសចរ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×