Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីជ​ទី​ម៉ា​កនៅ​ថ្ងៃទី​១៣-១៥ ខែ​មិនា​ឆ្នាំ​២០២០ ត្រូវ​លើក​ពេល ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​ចំពោះ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​

spot_img

ភ្នំពេញ ៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក យោ​ប អា​ស្កា​រី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង សាសនា បានសរសេរថា កម្មវិធី​អ៊ី​ជ​ទី​ម៉ាក​នៅ​ថ្ងៃទី​១៣ ១៤ ១៥ ខែមីនា​ដែល​គ្រោង​នឹងធ្វើ​នៅ​ភូមិ​ទ្រា​នោះ​ត្រូវបាន​លើក​ពេល លោក​ពុំបាន​បញ្ជាក់ថា​តើ​ត្រូវ​លើក​ពេល​ទៅធ្វើ​នៅពេលណា​វិញ​នៅឡើយ​ទេ​។ មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាក់​ពី​គណៈ​ក​ម្មា​រៀបចំ​កម្មវិធី​នៅឡើយ​ទេ​ចំពោះ​បញ្ហា​លើក​ពេលនេះ ប៉ុន្តែ​ធ្លាប់បាន​អះអាង​ប្រាប់​មុន​ថា​ការអនុញ្ញាត​ឫ​មិន​អនុ​ញ​ត​គឺ​អាស្រ័យ​លើ​អជ្ញាធរ​។​

​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា បាន​ថ្លែងថា សម្រាប់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ជាទីគោរព​រាប់អាន​ដោយ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ទូទាំង​ពិភពលោក​ជាពិសេស 97 ប្រទេស​បាន​ទទួលរង​គ្រោះ​នៃ​ការឆ្លង​រហូតដល់​១០២១៩៨​ករណី ខាង​នោះ​កម្ពុជា​យើង​មាន​ម្នា​ក់នៅ​ខេត្តសៀមរាប​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​ការសិក្សា​ក្នុង​ទី​រួម​ខេត្តសៀមរាប​និង​អង្គរ​សង្ក្រាន្ត​សៀមរាប​ផងដែរ​ដោយឡែក​ការជួបជុំ​បងប្អូន​សាសនិក​ឥស្លាម​ប្រារព្ធ​ពិធី​អ៊ី​ជ​ទី​ម៉ាក​ប្រចាំឆ្នាំ​ដើម្បី​ផ្សព្វផ្សាយ​ធម៌​វិន័យ​ឥស្លាម​ដែល​គ្រោង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បងប្អូន​សាសនិក​អ៊ីស្លាម​ប៉ុន្មាន​ប្រមាណ​៥​ម៉ឺន នាក់ ក្នុងនោះ​មាន​បរទេស​មួយចំនួន​នៅក្នុង​បរិវេណ​វិហារ​ឥស្លាម​ភូមិ​ទ្រា​ស្រុក​ក្រូចឆ្មា​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​លើក​ពេល​ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​ចំពោះ​ការរីក​រាលដាល​ដោយ​យថាហេតុ​ណាមួយ​។​

​អាស្រ័យហេតុនេះ​សូម​បងប្អូន​ដែលមាន​បំណង​ចូលរួម​ក្នុង​ពិធី​ខាងលើ​សូម​អធ្យាស្រ័យ​ដោយ​ក្តី អនុគ្រោះ​ហើយ​យើង​នាំគ្នា​បួងសួង​សុំ​ពី​អ​ល់​ឡោះ ជា​ម្ចាស់​មេត្តា​បញ្ជៀ​ស​យើង​ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ជា​ផុតពី​ជំងឺ​រាតត្បាត​ពីរោះ​កូ​ណា ដ៏​កំណាច​នេះ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×