Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ NOCC៖«​ទិវា​រត់ប្រណាំង​ស្ត្រី​៨​មីនា​ដំណើរការ​ដោយ​ជោគជ័យ​»

spot_img

​ភ្នំពេញ​៖ ថ្លែង​ក្រោយ​បញ្ចប់​ទិវា​រត់ប្រណាំង​ស្ត្រី ថ្ងៃទី​៨​មីនា នៅ​សួនច្បារ​វត្ត​បទុម​វ​តី រាជ​ធ​នី​ភ្នំពេញ​, លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មានប្រសាសន៍ថា «​ទិវា​រត់ប្រណាំង​ស្ត្រី​១០​គីឡូម៉ែត្រ​» បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ ដោយមាន ការចូលរួម​របស់​ស្ត្រី​ច្រើនជាងគេ​។​

​លោក បញ្ជាក់ជូន​ថា ដោយ​ការរៀបចំ​ក្រោម​ការដឹកនាំ​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​NOCC ជា​លើកដំបូង​នេះ យើង​សង្កេតឃើញថា ការចូលរួម​របស់​យុវជន យុវនារី សិ​ស្សា នុ​សិស្ស ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ ដោយ​ទូរលេខ​ចុងក្រោយ​នេះ​គឺ​អ្នកចូលរួម​ជា​ស្ត្រី​មាន​ច្រើនជាង​៧០% នៅក្នុង​ទិវា​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​នេះ​។ អ្នកចូលរួម​នានា​ទទួល​បាន​នូវ​ភាព​រីករាយ ដោយ​ទទួលបាន​មេដាយ និង​វត្ថុ​អនុស្សាវរីយ៍ ដែល​ផ្តល់ជូន​ដោយ​គណៈកម្មការ ដើម្បី​ជាការ​ចងចាំ​នូវ​កម្រង​អនុស្សាវរីយ៍​នៃ​ទិវា​រត់ប្រណាំង​ប្រកបដោយ​អត្ថន័យ​នេះ​។​

​លោក វ៉ា​ត់ ចំរើន បាន​ឡើ​ក​ឡើង​បន្ថែមថា «​អ្វីដែល​យើង​ចាប់អារម្មណ៍​ជាងគេ គឺ​ស្ត្រី​ចូលរួមបាន​ច្រើន ហើយ ការរៀបចំ​របស់​យើង ទាំង​កន្លែង​ពិធី​ទីតាំង​ចេញដំណើរ​និង​ដល់ទី ទាំង​នៅតាម​ដងផ្លូវ​រត់​នានា យើង​បាន​រិត​បណ្តឹង ក្នុងការ​ថែរក្សា​បរិស្ថាន អនាម័យ​បានល្អ​ប្រសើរ​។ ចំពោះ​គោលបំណង​ចម្បងៗ​នៃ​ទិវា​នេះ រួមមាន​៖ បំផុស​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង កីឡា​ឲ្យ​កាន់តែ​សម្បូរបែប​ដូច​បុរស​ដែរ លើកកម្ពស់​ឲ្យ​ស្ត្រី​ស្វែងយល់​បន្ថែម​ពី​អត្ថប្រយោជន៍​នៃ​កីឡា ដែល​កីឡា​នេះហើយ​ធ្វើ​ឲ្យ​យើង​ទទួលបាន​សុខភាព​ល្អ ដែលជា​បញ្ហាសំខាន​សម្រាប់​មនុស្ស​គ្រប់រូប​។ ជាមួយគ្នា​នោះ​ទិវា​នេះ​ក៏​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​បរិស្ថាន​ផងដែរ​»​។​

​លោក អះអាងថា នៅក្នុង​ពេលដែល​ជំងឺ​ផ្លូវដង្ហើម COVID-19 កំពុង​រីក​រាលដាល​នៅលើ​ពិភពលោក ប៉ុន្តែ​មិន បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិវា​រត់ប្រណាំង​នេះ​ទេ ដោយ​មនុស្សម្នា​ចូលរួម​រត់​ប្រកបដោយ​ភាព​រីករាយ មិនមាន​ការភ័យខ្លាច ចំពោះ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ​ទេ​។ លោក ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​ជំហរ​រឹងមាំ ស្របតាម​ការប្រកាសរ​បស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ថា​កុំ​ឲ្យ​កើត​មាននូវ​ជំងឺ​ភ័យខ្លាច ខ្លាំង​ជាង​ជំងឺ COVID-19 ដោយ​កុំ​ផ្តោតលើ​បញ្ហា​ភ័យខ្លាច​ជ្រុល​ពេក​។ លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ហាត់ប្រាណ លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ទទួលបាន​សុខភាព​រាងកាយ​ល្អ ជៀសផុត​ពី​ជំ​ងៗ​ផ្សេងៗ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×