Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោ​ធផ្លូ​វ​ជា​តិលេ​ខ៥៥ និងបើកការដ្ឋានសាង​ស​ង់ផ្លូ​វ​ជាតិ​១០ នៅខេត្តពោ​ធិ៍សាត់

spot_img

ខេត្តពោ​ធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះរា​ជាណា​ចក្រ​ក​ម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូ​ត​ចិន​ប្រចាំ​ក​ម្ពុ​ជា អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​៥៥ តភ្ជាប់ពីផ្លូវជា​តិ​លេខ៥ ក្នុងទីរួមខេត្តពោធិ៍​សា​ត់ ឆ្ពោះទៅកាន់ព្រំដែន​ថ្ម​ដា​ ជាប់ជាមួយ​ខេ​ត្ត​ត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់​ផ្លូ​វ​​ជាតិ១០ តភ្ជាប់ពីសំឡូ​ត ទៅខេត្ត​កោះ​កុង​។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១​៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ​ឆ្លងកាត់ស្រុកវា​ល​វែង ទៅដល់​ថ្ម​ដាព្រំដែ​ន​កម្ពុ​ជា-ថៃ។ ផ្លូវនេះចំណាយថវិកាសា​ង​សង់​ស​រុប ១៣២,៨០ លានដុល្លារ​អាមេ​រិក ជាហិរញ្ញប្បទា​នពី​រដ្ឋាភិ​បាល​ចិ​ន រួមជាមួយថវិកាបដិភាគរបស់​រា​ជរ​ដ្ឋាភិ​បាល​ក​ម្ពុជា សម្រាប់ការដោះស្រាយផលប៉ះ​ពា​ល់​នា​នា និងការបោសសម្អាត​​គ្រាប់​មី​ន និងយុទ្ធភ័ណ្ឌ​មិ​នទា​ន់ផ្ទុះ​​។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូ​វ​ជាតិ​លេខ​៥៥ ថ្ងៃទី៩មីនានេះ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង វិនធៀន ប្រកាសបើកការដ្ឋាន​សា​ងសង់​ផ្លូវ​មួយ​ខ្សែថ្មី​ទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូ​ត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូត​ដ​ល់ខេ​ត្តកោះ​កុង ដែលមានប្រវែ​ង​សរុប ១៩៨,៧១គីឡូ​ម៉ែត្រ គ្រោងចំណាយថវិកាស​រុ​ប​ប្រ​មា​ណ ១៨៨,៣៨លានដុល្លារ​អា​មេរិ​ក​ ជាហិរញ្ញប្បទានពី​រ​ដ្ឋាភិ​បាល​ចិន រួមជាមួយនឹងថវិកា​ប​ដិភាគ​រប​ស់រា​ជរ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា៕ដោយ៖កូឡាប

×