Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់ញាតិ​២​នាក់​ និង​ប្រពន្ធ​របស់​បុរស​ខ្មែរ​ដែល​ផ្ទុក​វីរុស Covid-19 ចេញ​វីដេអូ​ប្រាប់​ពី​លទ្ធផល​ពិនិត្យ​របស់​ពួកគាត់​… (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមក​ហេ​ី​យ​បុរស​ជនជាតិខ្មែរ​អាយុ ៣៨ ម្នាក់ នៅ​ខេត្តសៀមរាប ត្រូវបាន​រក​ឃេ​ី​ញ​មាន​ផ្ទុក​វីរុស Covid-19 កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​គាត់​ធ្វើការ​ស្និទ្ធ​នឹង​ជនជាតិ​ជប៉ុន ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ចាក​ចេញពី​ខេត្តសៀមរាប នៅ​កាន់​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​។​

​ទោះយ៉ាងណា សមាជិក​៣​នាក់ ដែលជា​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិខ្មែរ អាយុ ៣៨ ឆ្នាំ ត្រូវបាន​ធ្វើតេស្ត​ស្វែងរក​ជំងឺ Covid-19 រួចហើយ ដោយ​លទ្ធផល​អវិជ្ជមាន ដែល​មានន័យថា ពួកគាត់​ទាំង​៣​នាក់​ពុំមាន​ឆ្លង​វីរុស Covid-19 នោះដែរ​ទេ ។​

​ជាមួយ​លទ្ធផល​ដ៏​ប្រសើរ​នេះ បងប្អូន​ប្រុស​ស្រី​ត្រូវជា​បងថ្លៃ និង​ប្រពន្ធ​បុរស​ខ្មែរ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ១៩ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល យ៉ាង​ជ្រាលជ្រៅ ដែល​បាន​ជួយ​ជ្រោមជ្រែង យកចិត្តទុកដាក់​បំផុត ចំពោះ​សុខភាព​របស់​ពួកគាត់ ៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

spot_img
×