Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ (​ថៃ​) បង្កើន​ការឃ្លាំមើល​អ្នកជំងឺ Covid-19

spot_img

​អាកាសយានដ្ឋាន​នៃ​ប្រទេស​ថៃ (AOT) បាន​បង្កើន​វិធានការ​ឃ្លាំមើល​ការការពារ និង​ការត្រួតពិនិត្យ​របស់ខ្លួន សម្រាប់​ជំងឺ​កូ​រ៉ូ​ណា ១៩ (COVID-19) នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​។​

​នៅ​ថ្ងៃទី ៥ ខែមីនា​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​ថៃ​បានប្រកាសថា ទឹកដី​នៅ​ខាងក្រៅ​ព្រះរាជាណាចក្រ​ថៃ​៖ កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និង​ចិន (​រួមទាំង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​) ជា​តំបន់​ឆ្លង​ជំងឺ​សំរាប់ COVID-19 ។ ការប្រកាស​នេះ​អាច​ត្រូវបាន​ផ្លាស់ប្តូរ​អាស្រ័យ​លើ​ស្ថានភាព​បច្ចុប្បន្ន​។​

​អ្នកទេសចរ​អាច​តាមដាន​ព័ត៌មាន​អំពី​ជំងឺ Covid-19 នៅក្នុង​ប្រទេស​ថៃ​នៅឯ​បន្ទប់​ព័ត៌មាន TAT និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ជំងឺ និង​ក្រសួងសុខាភិបាល​៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ thairesidents)​

spot_img
×