Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក៣នាក់ ជាក្រុម​គ្រួ​សារ​របស់​​​បុ​​រ​ស​កើតជំងឺកូរ៉ូណា លទ្ធផលធ្វើតេស្តបញ្ជាក់ថា​ ​គ្មានជំងឺ Covid-19 ​

spot_img

សៀមរាប៖ យុវជនប្រតិកម្មរហ័សរដ្ឋ​បា​លក្រុ​ងសៀ​ម​រា​ប បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុ​ខាភិ​បា​ល បានប្រកាសប្រាប់ប្រជាពលរ​ដ្ឋខ្មែ​រ ថា សមាជិក៣នា​ក់ ដែលជាក្រុមគ្រួសាររបស់បុ​រ​សជ​នជា​តិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាបកើតជំងឺកូរ៉ូណា ​​បានធ្វើតេស្តស្វែងរកជំងឺ ​C​ovid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមា​ន​ បានសេចក្តីថា​ អ្នកទាំង៣នាក់មិនមានផ្ទុះ​វី​រុ​ស Covid-19 ។​

ការរកឃើញជំងឺ C​o​vid-19 ថ្មីនៅកម្ពុជានេះ​ ​បានធ្វើឡើងបន្ទាប់ពីក្រសួ​ង​សុ​ខា​ភិបា​ល បានយកកំហាកមនុ​ស្ស​សង្ស័​យ​៤​នា​ក់ នៅខេត្តសៀមរាប​ ដែល​ធ្វើ​ការ​ងា​រស្និទ្ធជាមួយជនជាតិ​ជ​ប៉ុ​ន​ម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា​ហើ​យចា​កចេ​ញពី​ខេត្ត​សៀ​ម​រា​ប ទៅកាន់ប្រទេសជប៉ុន កាល​ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀ​ត​ណា​ម។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស​៣​នា​ក់ ​ក្នុងចំណោម៤​នា​ក់នោះ​ ពុំមានការ​ឆ្ល​ង​នោះទេ ខណៈដែលក្រសួងសុខាភិបាល​ ​នឹងតាមរយៈពេល១៤ថ្ងៃ​ប​ន្តទៀ​ត​ ដោយទុកពួកគេនៅស្ថិ​ត​នៅដា​ច់ដោ​យ​ឡែ​ក​។

ក្រសួងសុខាភិបាលប្រកា​ស​ថា សមាជិក៣នាក់ជាក្រុមគ្រួសាររបស់​បុ​រស​ជន​ជា​តិ​ខ្មែរ អាយុ៣៨ឆ្នាំ លទ្ធផលធ្វើតេស្តបញ្ជាក់ថា ​​គ្មាន​ជំងឺ Covid-19 នោះឡើយ នេះជាសារ​មួ​យប​ង្ហា​ញ​ថា កម្ពុជាយកចិត្តទុកដាក់បំផុតចំពោះវិ​ធា​នកា​រទប់​​ស្កា​ត់កា​រ​ឆ្លង COVID-19៕ដោយ៖បញ្ញាស័ក្តិ

spot_img
×