Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ម៉ាស​មួយ​តម្លៃ ៤០០០ ៛ នៅ​ជិត​រង្វង់​មូល​ចោមចៅ សូម​សមត្ថកិច្ច​ជួយ​ទៅ​មើល​ផង​!!

spot_img

​ពិតណាស់ កាលពី​ពុំទាន់​ផ្ទុះ​ករណី​វីរុស​ថ្មី Covid-19 នោះ​តម្លៃ​ម៉ាស​ធម្មតា ត្រូវបាន​ដឹងថា​អាច​ចន្លោះ​១​តម្លៃ ៣០០ រៀល ឬ ពីរ​តម្លៃ ៥០០ រៀល ប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេល​វីរុស​នេះ​កំពុង​រីក​រាល​ទៅកាន់​ប្រទេស​នានា​នៅលើ​ពិភពលោក ក្នុងនោះ​មាន​កម្ពុជា​យើង​ផងដែរ គេ​សង្កេតឃើញថា កន្លែង​លក់​ម៉ាស​មួយចំនួន​បាន​ឆ្លៀតឱកាស​លក់​តំឡើងថ្លៃ​ដ៏​ហួសហេតុ ខណៈ​តម្រូវការ​ម៉ាស​កំពុង​ត្រូវការ​ខ្ពស់ ។​

​ជាក់ស្តែង ថ្មីៗ​នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ម៉េង​ហេង សេម​» បាន​បង្ហោះ​ឲ្យ​បងប្អូន​បានដឹងថា កន្លែង​លក់​ម៉ាស​មួយ​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ បានដាក់​ស្លាក​តម្លៃ​ច្បាស់ៗ ដោយ​ម៉ាស​១​លក់​ក្នុងតម្លៃ​រហូតដល់ ៤,០០០ ៛ (​បួន​ពាន់​រៀល​) ឯណោះ ។​

​ក្រោយពី​ឃើញបែបនេះ អ្នកលេង​បណ្តាញ​សង្គម​បាន​លាន់មាត់​ហួសចិត្ត​ថា លក់​ធ្វើ​សេដ្ឋី​ហើយ​មើលទៅ​, ម៉ែ​អា​ថ្លែន​អើយ ការពារ​បាន​អ្វីខ្លះ​បានជា​ថ្លៃ​ជាង​អង្ករ​សុ​ី​បាយ​ទៅទៀត​, នេះ​ជាស​ញ្ញា​ល្អ​សម្រាប់​វិនិយោគ​ដែល​អាច​រកប្រាក់​ពាន់​លាន​រៀល​បាន​…​បើ​តម្រូវការ​ម៉ាស់​កើនឡើង នោះ​តម្លៃ​ក៏​បន្ត​កើនឡើង​ដូចគ្នា ។ រីឯ​អ្នក​ខ្លះទៀត ស្នើ​សុំឱ្យ​សមត្ថកិច្ច​សេដ្ឋកិច្ច​ចុះ​អន្តរាគ​ន៍​ផង ។​

​សូមបញ្ជាក់ថា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់ថា ក្នុងករណី​អ្នកលក់​ម៉ាស់​លក់​ថ្លៃ​ហួសហេតុ​ក្រសួង​នឹង​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​សេដ្ឋកិច្ច​ដើម្បី​ចុះ​អន្តរាគមន៍ ។ ចំណែកឯ​អ្នក​ដែល​ជួបប្រទះ​អ្នកលក់​ម៉ាស់​ដែលមាន​តម្លៃ​ថ្លៃ​ខ្លាំង សូម​ប្ដឹង​ទៅកាន់​សមត្ថកិច្ច​សេដ្ឋកិច្ច​ដើម្បី​ចុះ​អន្តរាគមន៍ ៕ ដោយ​៖ លឹម ហុង​

spot_img
×