Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិន ដា​លី​ស ធ្វើ​ខួបកំណើត​កូនស្រី​ព្រមទាំង​យក​ថវិកា​ជួយ​ដល់​កុមារកំព្រា​

spot_img

​ភ្នំពេញ​-​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ តារា​សម្តែង​អ្នក​មេម៉ាយ​កូន​មួយ ភិន ដា​លី​ស បាន​ប្រារព្ធ​ពិធី​ខួបកំណើត​កូនស្រី​អាយុ​មួយ​ខួប ដោយមាន​ការផ្តួចផ្តើម​ពី​លោក​ចាងហ្វាង​ផលិតកម្ម លោក អ៊ិន សុ​ភិន ដែល​ធ្វើឡើង​យ៉ាង​ប្រថុចញ៉ុុច នៅ​គេហដ្ឋាន​របស់លោក​ផ្ទាល់​តែម្តង​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។

​តារា​សម្តែង​រូបនេះ ភិន សុ​ដា​លី​ស វិញ​ប្រាប់ថា នាង​ថា ពិតជា​សប្បាយចិត្ត​ដែល​នាង​បានរៀបចំ​កម្មវិធី​បែបនេះ សម្រាប់​ខួប​កូនស្រី​គម្រប់​មួយឆ្នាំ​។ នាង​ថា មិនមាន​គម្រោង​ឡើយ ប៉ុន្តែ​ដោយសារ​ឪពុក​នាង​ជួយ​រៀបចំ ទើប​ធ្វើ​រាង​ធំ​បន្តិច គឺមាន​ភ្ញៀវ​ប្រមាណ​៤០០​នាក់ ក្នុងនោះ​មាន​អ្នកសិល្បៈ​មួយចំនួន​ផងដែរ​។ នាង​ថា មួយឆ្នាំ​ពិតជា​លឿន​ហើយ​នាង​សប្បាយចិត្ត​ដែលមាន​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់ បើទោះបីជា​មិនមាន​វត្តមាន​ឪពុក​ក្តី​។​

​លោក អ៊ិន សុ​ភិន បាន​បញ្ជាក់ថា កាដូ​សម្រាប់​ចៅស្រី គឺ​ទឹក​ប្រាក់សុទ្ធ​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ចៅស្រី​បង្កើត​មូ​និ​ធិ​ជួយ​ដល់​កុមារកំព្រា ពិសេស​កុមារ​ដែល​ឪពុកម្តាយ​បោះបង់ចោល​។ លោក​ថា ចៅស្រី​លោក​ទោះបីជា​ឪពុក​បោះបង់ចោល​ចាប់តាំងពី​នៅក្នុង​ផ្ទៃ​៤​ខែ​ក្តី ក៏​ពេលនេះ​នាង​ទទួលបាន​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​ខ្លាំង​ពី​ក្រុមគ្រួសារ​លោក ហើយ​លោក​នឹក​ដល់​កុមារ​ដែល​រស់នៅ​មណ្ឌលកុមារ​កំព្រា ដែល​ខ្វះ​ភាព​កក់​ក្តី​ពី​ក្រុមគ្រួសារ​។ លោក​ថា មូ​និ​ធី​ដែល​បង្កើត​សម្រាប់​ចៅស្រី និង​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​ណា​ដែល​ខ្វះខាត ហើយ​លោក​ក៏​នឹង​បែងចែក​ទៅតាម​លទ្ធភាព​ផងដែរ​។ លោក​ថា​មូ​និ​ធិ​នេះ នឹង​បានរួម​ចំណែក​ជួយ​ដល់​កិច្ចការងារ​សង្គម​ផងដែរ​៕​ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×