Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ប្រាប់កុំឲ្យអ្ន​កល​ក់ម៉ា​ស់​ឡើង​ថ្លៃ ហើយនាំគ្នាមកប្រើប្រាស់ក្រមាវិញ

spot_img

ភ្នំពេញ៖ សម្តេចតេជោ អំពាវនាវឲ្យប្រើក្រមាជំនួសម៉ាស់ ដើម្បីការពារជំងឺវីរុសកូវីដ១៩។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​ បានណែនាំឲ្យប្រជាពលរដ្ឋប្រើប្រា​ស់ក្រ​​មា​ ​ការពារជំងឺវីរុសកូរ៉ូណា ដើ​ម្បីកុំឲ្យអ្នកលក់​ម៉ា​​​ស់​​ដំឡើង​​ថ្លៃ​​បាន ។ សម្តេចបានថ្លែងបែបនេះ ស្របពេលដែលមានអ្នក​លក់ម៉ា​ស់​ចា​ប់ផ្តើ​ម​ដំឡើងថ្លៃកប់ពព​ក ហើយបានសរសេ​រ​​ច្បា​ស់ៗ លើម៉ាស់មួយ​​ត​ម្លៃ ៤០០០រៀល ។ សម្តេចបានថ្លែងក្នុង​ពិធីសម្ពោ​ធ​ដាក់ ឲ្យប្រើប្រាស់ផ្លូវជាតិលេខ​៥​៥ និងបើ​កកា​រដ្ឋា​​​ន​សាង​សង់ ផ្លូវជាតិលេ​ខ​១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចបានថ្លែងថា ការប្រើប្រាស់ក្រមា ព្រោះក្រមាផលិតក្នុងស្រុក ហើយនឹងធ្វើឲ្យក្រមាលក់ដាច់ ។ ការប្រើប្រាស់ក្រមា ជាក្រវ៉ាត់កបែបបូរាណ ដែលអាចប្រើប្រាស់គ្រប់សណ្ឋាន ហើយក៏អាចផ្លាស់ងួតទឹកក៏បាន ។ នៅពេលមានបញ្ហាសុខភាព អាចក្រមាមក​ខ្ទប់​មាត់​បាន​។

ក្នុងកម្មវិធីនាព្រឹកនេះសម្តេចបាន​បង់ក​​ក្រ​​ម៉ា​​ក្រ​ហម​-​ស សម្តេច​តេ​ជោ​​ បាន​ថ្លែង​ថា សម្តេច​បង់​​ក​​ក្រ​​ម៉ា​ពេ​ល​​នេះ គឺ​សម្តេច​ប្រើ​ក្រ​​ម៉ា​​នេះ ជា​ក្រ​វ៉ា​​ត់​​ក​ថ្មី​ ព្រោះ​នៅ​ពេល​បងប្អូន​ប្រើ​​ក្រ​​​ម៉ា​​ច្រើន ដើម្បី​កុំ​ឲ្យ​អ្នកលក់​​​ម៉ាស់​​ដំឡើង​ថ្លៃ នាំ​គ្នា​ប្រើ​ក្រ​ម៉ា​​ទៅ ព្រោះ​ក្រ​ម៉ា​ប្រើ​​ស្រួ​ល ខណៈ​ម៉ាស់​​​ប្រើ​តែ ៣ ម៉ោង​គេ គឺ​​ឈប់​ប្រើ​បោះចោ​ល​​ហើ​យ ។ ការ​ប្រើប្រាស់​ក្រ​ម៉ា ដើម្បី​ប្រើ​បាន​គ្រប់ពេលវេ​លា​ ហើយ​ជួ​យ​​ឲ្យ​ផលិតផល​ក្រ​ម៉ា​​​ខ្មែរ មាន​ទីផ្សារ​ ។​បងប្អូន​មួ​យ​​ចំ​នួន ​ដែល​មានគំនិ​ត​​​ច្នៃប្រ​ឌិត​​ ក្នុង​ការ​យក​ក្រ​​​ម៉ា​​មក​ដេរ​ជា​ម៉ាស​ពាក់​ ខណៈ​មាន​ប្រជាពលរដ្ឋ​​​មួយ​​ចំនួ​ន ​ហាក់​មានការ​ភ័យ​ខ្លាច​​​ខ្លាំង ក្រោយ​ពី​មាន​បុរស​ខ្មែ​​រ​វ័​យ​៣៨​ឆ្នាំ​មួយ​រូប រក​ឃើញ​មាន​ផ្ទុក​​កូ​​វី​ដ ១៩ នៅ​ខេត្ត​សៀម​​​រាម ។

កាលពីប្រ​ហែលជា​៣​ខែ​មុន ម៉ាស់មួយ៣០០​រៀ​ល ឬពីរ ៥០០រៀលប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះតម្លៃ​ឡើ​ងដ​ល់​មួយ ៤០០០រៀល។ នេះជាសញ្ញាល្អស​ម្រាប់​វិនិ​យោគ ដែលអាចរកប្រាក់ពា​ន់​លា​នរៀ​លបា​ន…បើតម្រូវការ​ម៉ា​ស់​កើនឡើ​ង នោះតម្លៃក៏បន្តកើន​ឡើ​ង​ដូច​គ្នា។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ភ​.ព៧ CPP-PhnomPenh នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២០នេះ បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា” យើងខ្ញុំសូមស្នើឲ្យអាជ្ញា​ធរមា​នស​មត្ថកិច្ច មន្ដ្រី​ជំនា​ញពា​ក់ព័​ន្ធ មេត្តាចុះ​ត្រួត​ពិនិត្យ លើករណីខាងលើ​នេះ​ផង​នេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ​ម៉េ​ងហេង សេម បានប​ង្ហោះ​រូបមួ​យ​ស​ន្លឹក ដែលអ្នកលក់បានសរ​សេរច្បាស់ៗ ម៉ាស់មួយតម្លៃ​ ៤០០​០រៀល ។ ម្ចាស់គណនីហ្វេសប៊ុ​ក​ខាងលើ​នេះ បានបញ្ជាក់ថា ទីតាំងលក់ម៉ាស់ខាងលើនោះ​គឺ​ស្ថិត​នៅតំប​ន់​ចោម​ចៅ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ថ្លែងនៅក្នុងសន្និសី​ទ​សារព័​ត៌​មាន របស់ក្រសួងសុ​ខា​ភិ​បា​ល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ​សួ​ងសុ​ខា​ភិបាល បញ្ជាក់​ថា​ ក្នុង​ករ​ណីអ្ន​កល​ក់​ម៉ា​ស់ លក់ថ្លៃហួស​ហេ​តុ ក្រសួងនឹ​ងស​ហ​កា​រ ជាមួយសមត្ថកិ​ច្ច​សេ​ដ្ឋ​កិច្ច​ ដើម្បីចុះអ​ន្ត​រា​គមន៍៕ដោយ៖កូឡាប

spot_img
×