Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ត្រឹមមួយ​ថ្ងៃសោះ​ មានអ្នកស្លាប់នៅអ៊ីតាលី​ជា​ង ២​០០​នាក់ និងឆ្លងជិ​ត ៦.០០០ករណី​

spot_img

ចំនួន​អ្ន​ក​ស្លាប់ និងឆ្លងវីរុសកូរ៉ូណានៅក្នុង​ប្រ​ទេ​សអ៊ី​តា​លី បានហក់​ឡើ​ង​យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យម្សិលមិញ​​នេះ បណ្តាលឲ្យអ៊ីតាលី​ក្លា​យជាប្រ​ទេ​សទី ២ ដែលមានអ្នកស្លាប់ច្រើ​ន​បំ​ផុត បន្ទាប់ពីប្រ​ទេ​ស​ចិន។

បើតាមតួលេខ ចំនួនអ្នកស្លាប់នៅអ៊ីតាលី​បា​នកើ​នឡើ​ងពី ១៣៣នាក់ មកចំនួន ៣៦៦នាក់ ខណៈដែលការឆ្លងក្នុ​ង​រយៈ​ពេល​មួ​យ​ថ្ងៃ បានហក់ឡើងពី ​១.៤៩២ករណី មកដល់ ៧.៣៧៥នាក់។

បច្ចុប្បន្ន ការផ្ទុះវីរុសមរណៈនេះ ​បា​នស​ម្លា​ប់ម​នុ​ស្សជិត ៤.០០០នាក់ និងឆ្លងច្រើន​ជា​ង ១០៩.០០០ករណី ក្នុងប្រទេស និងតំបន់ជិត ១​០​០ទូទាំ​ងពិ​ភព​លោ​ក។​

សូមបញ្ជាក់ថា ប្រជាជនអ៊ីតាលីចំនួន​ ​១ភាគ ៤កំពុងត្រូវបានបិទមិ​​នឲ្យធ្វើ​បំផ្លា​ស់​ទី។ វីធានការនេះ នឹងត្រូវ​​អនុវ​ត្តរ​ហូត​ដ​​ល់ថ្ងៃទី​ ​៣ ​ខែ​មេសាខា​ង​មុខ ដោយអាជ្ញាធរ​ហា​មប្រា​មប្រ​ជាជ​ន​មិ​ន​ឲ្យចូល ឬចាកចេញពីភាគខាងត្បូ​ង​ប្រ​ទេ​ស​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×