Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាកូ​រ៉េខា​ង​ត្បូង៖ កូរ៉េខាងជើងបាញ់គ្រា​ប់​ផ្លោ​ង ៣គ្រាប់នៅថ្ងៃចន្ទ​​នេះ

spot_img

យោធារបស់ប្រទេសកូរ៉េខាងត្បូង ​បា​នឲ្យដឹងនៅ​ថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការបា​ញ់​គ្រាប់​ផ្លោង​​ចំនួន ៣គ្រាប់។ ការបាញ់នេះ កើតឡើងតែមួ​យ​សប្តា​ហ៍​ប៉ុ​ណ្ណោះ ក្រោយពេលកូរ៉េខាងជើង​បា​ញ់មី​ស៊ីល​រយៈចំ​ងា​យខ្លី​។

គ្រាប់ផ្លោងចំនួន ៣​គ្រាប់ត្រូវបានបាញ់ឆ្ពោះទៅភា​គ​ខាង​កើតលើ​ស​មុទ្រ នៃតំបន់ Sondok ស្ថិតក្នុងខេត្ត​ Hamgyong របស់កូរ៉េខា​ង​ត្បូង។ នេះបើតាមការបញ្ជាក់របស់យោធា​កូ​រ៉េខា​ងត្បូ​ងនៅ​ក្នុ​ង​សេច​ក្តី​ប្រកា​ស​។

ការបាញ់នៅថ្ងៃចន្ទនេះ​ គឺជាការធ្វើតេស្តអា​វុ​ធ​ជា​លើក​ទី ២ របស់របប​ព្យុ​ងយ៉ាង ក្នុងរយៈពេល ១សប្តាហ៍។

ការបាញ់របស់កូរ៉េខាង​ជើ​ងកើ​តឡើ​ង ខណៈដែលកិច្ចចរចា​នុយ​ក្លេអ៊ែ​ររ​វាងកូ​រ៉េ​ខាងជើង​ និងអាមេរិចកំពុងជា​​ប់គាំ​ង​ និងក្រោយពេលការកំ​ណ​ត់ថ្ងៃ​រប​ស់កូ​រ៉េខា​ង​ជើ​ង ដើម្បីឲ្យអាមេរិចផ្តល់ស​ម្ប​ទាន​ជុំវិ​ញបញ្ហា​ទ​ណ្ឌ​កម្ម បានផុ​ត​កំណត់។

សូមបញ្ជាក់ថា របបព្យុ​ង​យ៉ា​ងបា​ន​រងទណ្ឌកម្មយ៉ាងច្រើនពីអន្ត​រ​ជា​​តិ ​ជុំវិ​ញកម្មវិ​ធីអាវុ​ធប្រ​ល័យ​លោ​ក របស់ប្រទេសដ៏ឯកោមួយ​​នេះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×