Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ចុះសួរសុខទុក្ខ​និង​នាំយក​ថវិការជូន​ក្រុមគ្រួសារ​កុមារា​២​នាក់ រងរបួស​ដោយ​អគ្គិភ័យ នៅ​សង្កាត់​ផ្សារ​ចាស់​

spot_img

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន​កុមារា​ទាំង​២​នាក់ ដែល​ជួប​គ្រោះ​អគ្គិភ័យ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

​ក្នុងឱកាស​នោះ លោក​អភិបាល បាន​សាកសួរ​សុខទុក្ខ​ក្មេង និង​ឪពុក​ម្តាយ​កុមារ​ទាំង​២​នាក់ អំពី​ស្ថានភាព​ជំងឺ​បន្ទាប់មក លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​យក​អំណោយ​សម្តេច​តេជោ និង​សម្តេច​ក្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​កុមារ​រងគ្រោះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល សរុប​៤​លាន​រៀល​ថវិកា របស់លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ​ចំនួន ៥០​ម៉ឺន​រៀល សរុប​ចំនួន​១​លាន​រៀល និង​ថវិកា​សាលា​សង្កាត់​ផ្សារ​ចាស់​ចំនួន​១៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ សរុប​ចំនួន​៣០​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បានឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន​៤​លាន​រៀល ដល់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ដូនពេញ ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម​ការ ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​ទាំង​២​នាក់ និង ទប់ស្កាត់​ការឆេះ​រាល់ដាល​ដល់​ផ្ទះ​មួយ​ផ្សេងទៀត​។ ក្នុងនោះដែរ កម្លាំង​ដែល​ជួយ​អន្តរាគមន៍​សរុប​ចំនួន​៥៥​នាក់ លោក​អភិបាល​ខណ្ឌ​ដូនពេញ ក៏​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន​២.១៥០.០០០​រៀល ដោយ​បែងចែក​ដូចខាងក្រោម ឧបត្ថម្ភ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ទៅ​ជួយ​ក្មេង​ចេញពី​ក្នុងផ្ទះ និង​ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​០៣​នាក់​ក្នុង​ម្នាក់ៗ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ចាស់ ដែល​ចូល​ទៅ​ជួយ​ក្មេង នៅក្នុង​ផ្ទះ​ចំនួន​១​នាក់ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។ កម្លាំង​សាលាសង្កាត់​ផ្សារ​ចាស់​ចំនួន​២​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ។ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំនួន​៤៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល សរុប​រួម​ថវិកា​ចំនួន ៦.១០០.០០០​រៀល​។​

​គួររំលឹកថា នៅ​រសៀល ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​២០​នាទី មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ ២៧E4Z ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ដែល​មាន​ម្ចាស់​ឈ្មោះ​ផាន់ សារ៉េត ភេទ​ប្រុស បាន​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន និង​បាន​ធ្វើឲ្យ​កុមារ​២​នាក់ រងរបួស​ធ្ងន់​ដោយសារ​រលាកភ្លើង​ធ្ងន់ធ្ងរ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​សម្រេច​វាយ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង ដើម្បី​ជួយសង្គ្រោះ​កុមារ​ទាំង​២​នាក់ ដែល​ជាប់​ក្នុង​ផ្ទះ​កើតហេតុ​បាន​ដោយ​ជោគជ័យ ។ កុមារ​រងគ្រោះ​ទាំង​២ ទី​១-​មានឈ្មោះ ផាន់ សុខ​សំណាង ភេទ​ប្រុស អាយុ ៥​ឆ្នាំ ម្តាយ​ឈ្មោះ ឆៃ សុខលី និង​ឪពុក​ឈ្មោះ រឿង រឿ​ម ២-​មានឈ្មោះ ផាន់ ភាង​ចិន ភេទ​ប្រុស អាយុ ៥​ឆ្នាំ ម្តាយ​ឈ្មោះ ផាំង ស្រីណេត និង ឪពុក​ឈ្មោះ ភាង ស៊ីធូ​។ មូលហេតុ​ដែល បណ្ដាលឲ្យ​មាន​អគ្គីភ័យ​ខាង​លើ គឺ​ដោយសារតែ​លោកយាយ​របស់​ក្មេង​ទាំង​២​ទៅ​ផ្សារ​ទិញ​ម្ហូប ដោយ​ទុក​ចៅ​ទាំង​ពីរ​នាក់​នៅក្នុង​ផ្ទះ និង​បាន​ចាក់សោ​ពី​ខាងក្រៅ​ទៀត ហើយ​ក្មេង​ទាំង​ពីរ​នាក់​ក៏​បាន​នាំគ្នា​យក​ដែកកេះ​អុជ​គ្នា​លេង​ទៅវិញទៅមក ប៉ះ​នឹង​វត្ថុ​ងាយ​ឆេះ​ក​កើតជា​អណ្តាតភ្លើង​បង្ក​ឲ្យមាន​មហន្តរាយ​បែបនេះ​តែ​ម្តង​៕ ដោយ​៖​កូឡាប​

spot_img
×