Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អរគុណមិត្តចិន ដែលបានបញ្ជូននា​វា​ដឹក​វត្ថុ​ធា​តុ​ដើម មកក​ម្ពុជា ទាន់ពេលវេលាត្រូវការចាំបា​ច់​

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងអំណរ​គុ​ណមិ​ត្តចិន ដែលបានចាត់វិធាន​កា​រប​ញ្ជូននា​វា​៧​គ្រឿង ដឹកកុងតឺន័​រ​នាំវត្ថុ​ធា​តុ​ដើម សម្រាប់រោងចក្រជាច្រើ​ន នៅក្នុងប្រទេស​ក​ម្ពុជា ដែលកំពុងទន្ទឹ​ងរង់​ចាំ​។ ​

សម្តេចតេជោ បានថ្លែងថា ក្នុងចំណោមនាវាទាំង ​៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសី​ហ​នុ និង២គ្រឿងទៀតចូ​លតាម​ច្រក​ហូ​ជីមិ​ញ ប្រទេ​សវៀ​ត​ណាម ដែលនឹងមកដល់ក​ម្ពុ​ជានៅ​ថ្ងៃ​នេះ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដា​ក់​ឱ្យប្រើជា​​ផ្លូ​​វកា​រនូវ​ផ្លូ​​វជាតិលេខ ៥៥ ដែលតភ្ជាប់ពីផ្លូវជា​តិ​លេខ៥ ក្នុងទីរួមខេត្តពោធិ៍សា​ត់​ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ​ជាប់ជាមួយខេត្តត្រា​ត ប្រទេសថៃ និងពិធីបើកការដ្ឋានសាងសង់ផ្លូវ​ជា​តិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ថ្ងៃទី៩​ ខែមីនា ឆ្នាំ២០២០។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូ​ន​កូនក្មួ​យ​ក​ម្មករ កម្មការិនី ព្រោះសង្វាក់ផលិតក​ម្ម​ នឹងបន្តហើយកូនក្មួយ​នឹ​ងប​ន្តកា​រ​ងារ​ជា​ធ​ម្មតា។ បន្ទាប់ពីរោងចក្រទទួល​វ​ត្ថុធា​តុ​ដើម គ្រប់​គ្រាន់​វិញ ហើយ ​គឺរោងចក្រនៅក​ម្ពុជា នឹងដំណើរការងារ​ល្អ​ជាធ​ម្មតាឡើ​​ង​វិញ ដូច្នេះសូមបងប្អូនកូន​ក្មួ​យក​ម្មក​រ​កម្ម​កា​រិនីកុំមានការព្រួយ​បា​រម្ភ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ​អញ្ជើញទៅដល់​ទី​ណា គឺទីនោះមានតែក្តីសប្បាយរីក​រា​យ ស្នាមញញឹម ក្តីស្រឡាញ់ និងការរីកចម្រើ​ន​។ ពលរដ្ឋមានការកក់​ក្តៅ​យ៉ា​ង​ខ្លាំង នៅពេលបានឃើញវត្តមានដ៏​ខ្ព​ង់ខ្ព​ស់របស់ សម្តេចតេជោ ហ៊ុន សែន ។

មាន សម្តេចតេ​ជោ ហ៊ុន សែន ដឹកនាំប្រទេស​ គឺកម្ពុជាកាន់តែរីកចម្រើនរុងរឿង​លឿ​ន​ទៅ​មុខ​៕ដោយ៖កូឡាប

spot_img
×