Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ អំពាវ​នា​វឲ្យប្រជាពល​រ​ដ្ឋត្រូ​វជឿ​ជាក់​លើ​​ខ្លួ​ន​ឯង មិនត្រូវមានការ​​ភ័យខ្លា​ច​ហួ​សហេ​​តុ​

spot_img

ពោធិ៍សាត់៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវ​នា​វឲ្យប្រជាពលរដ្ឋទាំង​អស់​ត្រូវមានជំនឿជឿជាក់លើ​ខ្លួ​ន​ឯង មិនត្រូវមានការភ័យខ្លាច​ហួ​សហេ​តុ​នោះទេ​ ទាក់ទង​នឹង​ជំងឺ​​កូ​រ៉ូណា​​​ដែលកំពុងកើតមានក្នុង​​​ប្រទេស។

នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រ​ក​ម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិ​ន​ប្រចាំ​កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ​ជា​តិ​លេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេ​ខ​៥ ក្នុងទីរួមខេត្តពោធិ៍​សា​ត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ​ជា​ប់ជាមួយខេត្ត​ត្រា​ត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជា​តិ​លេ​ខ​១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ដល់​ពល​រ​ដ្ឋ​​ទុក​ចិត្ត​លើ​រដ្ឋាភិបា​ល​​​ខ្លួន​ឯង កុំ​ភ័យ​ខ្លាច​តាម​ការ​​បំ​ភ័យ​​ដោយ​ព័ត៌មាន​មិន​​​ពិត ។ សម្តេចបានស្នើ​ដល់​​អ្ន​ក​លក់​​កុំ​​ឱ្យ​​ដំឡើង​ថ្លៃ​ទំនិញនៅ​លើ​ទី​ផ្សា​រ​​​​ផង​ដែរ។

នៅ​ព្រឹក​នេះ ​សម្តេច ហ៊ុន សែន បាន​ថ្លែងថា នៅពេល​ដែល​រដ្ឋ​ប​ង្ហា​ញ​​នូ​វ​តម្លា​ភាព ​នៃព័ត៌មាន​ទាក់ទង​នឹង​​ជំ​ងឺ​​កូរ៉ូ​ណា​​ក្នុង​​ប្រ​ទេស បែរ​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​មា​ន​​ការ​​ជ្រួ​ល​​ជ្រើម ​ភ័យខ្លាច​នាំ​គ្នា​ទៅទិញ​​​ស្បៀង​​ទុក​​នៅ​ផ្ទះ​​​រៀ​ង​ខ្លួន ​ដែល​សម្តេចតេជោថា ​​ជា​ជំ​ងឺ​ភ័​យខ្លាច​​ហួ​ស​​ហេ​តុ។

សម្តេចតេជោ បានថ្លែង​ថា៖ “ឥឡូវ​ដល់​និយាយ​មិ​ន​​ស្ដាប់​ មាន​តែ​រុញ​ទូក​​ប​ណ្ដោយ​​ទឹក​​បណ្ដោ​យ​​ទៅ វា​ធូរផ្លូវ​​ដែរ។ និយាយ​​ចឹ​ង​​ហ្មង​ទៅ ​វា​ស្រួល​​ស្ដាប់​។ កាន់​តែ​សំណូម​ព​រ​ កុំ​ឱ្យ​​​ភ័យ កាន់​តែ​ភ័យ​​​ខ្លាច។ ឥឡូវ​ខ្ញុំ​គោរព​សិទ្ធិ​អ្នក​​​ភ័​យ​ ទិញ​អី​ទិញ​ទៅ​ តែ​កុំ​ឱ្យ​អ្នក​លក់​​​តម្លៃ​​ថ្លៃ​​​បាន​​ហើយ។ សម្តេចបាន​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​​​ទុក​ចិត្ត​​លើ​​រ​​ដ្ឋាភិបាល ដោយ​ថា ​បើសិន​ជា​មាន​ជំ​ងឺ​​មែន ​ប្រទេស​វៀតណាម​ និង​ថៃ ឬ​ក៏​​សឹង្ហ​បុរី​ ក៏​មិន​ទទួ​ល​​យ​ក​ទៅ​ព្យាបាល​​ដែ​រ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ “បើ​​យើង​​ភ័​យ​​ខ្លាច​ យើង​រត់​ទៅ​​​រក​​វៀ​តណា​ម​ តើ​គេ​ឱ្យ​យើ​ង​​​ទៅ​ទេ? ត្រូវ​មាន​ជំនឿ​ទុក​​​ចិត្ត​លើ​ខ្លួន​ឯង ប្រាប់​​ថា ​អញ​អត់​​ឈឺ អាណា​ចង់​ផុស​បំផុ​ស​​​អី​ ឱ្យ​វា​បំផុ​ស​​ទៅ។ តែ​បើ​មាន​ការ​​ស​ង្ស័យ​ ត្រូវ​រត់​រក​ពេ​ទ្យ​ ដើម្បី​សង្គ្រោះ​ខ្លួ​ន​​ឯង​”។
សម្តេច ​ហ៊ុន សែន ថា​ ​នឹង​ទៅ​ខេត្ត​សៀម​​រាប ​ដើម្បី​បំបាត់​អារម្ម​ណ៍​​ភ័​យ​​ខ្លាច​​​នេះ​​​។
នៅថ្ងៃនេះ សម្តេច​តេជោ​ បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាយើង​ប្រើ​ប្រាស់​ក្រមា​ជំនួស ដែលអា​ចប្រើ​ការពា​រ​ជំ​នួយ​ម៉ាស់​ក៏​បាន ក្នុងការបង្ការការពារ​ជំងឺកូវីដ១៩។ សម្តេចបានមានប្រសាសន៍​បញ្ជា​ក់ថា ពេលនេះ សម្តេចបានប្រើសេនាឌីយោទី២​ ​គឺពេលដឹងថាមានពលរដ្ឋ​ខ្មែ​រយើ​ងកើ​ត​ជំងឺកូវីដ១៩ភ្លាម សម្តេចបានប្រកា​ស​ឲ្យបិទជាបណ្តោះអាសន្នជា​ង១​០សា​លា នៅទីរួមខេត្តសៀម​រា​ប និងបានលុបចោលអង្គរ​ស​ង្ក្រាន្ត​ផង​ដែ​រ។ សម្តេចតេជោ សូ​មឲ្យប្រជាពលរដ្ឋត្រូវតែ​មា​នការ​ប្រុង​ប្រយ័ត្ន​កា​រពារខ្លួន ជាពិសេសកុមារតូចៗ​ ដែលពិបាកក្នុងកា​រ​ការ​ពារ​ខ្លួ​ន​។ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី សុំឲ្យអាជីវករទាំងឡាយសូមកុំដំឡើង​ថ្លៃលក់ទំនិញនានានៅលើទីផ្សា​រ​។​ សម្តេចតេជោ បានអំពា​វនាវឲ្យប្រជាពលរដ្ឋទាំង​អ​ស់ ត្រូវមានជំនឿជឿជាក់លើខ្លួនឯ​ង​ មិនត្រូវមានការភ័យខ្លាចហួស​ហេ​តុនោះ​ទេ។​
​សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បង​ប្អូ​ន ប្រជាពលរដ្ឋខេត្តពោធិ៍សាត់​ទាំ​ង​អស់ ដែលកន្លងមកតែងតែគោរ​ព​ស្រឡាញ់សម្តេ​ច ​និងតែងតែបោះឆ្នោតជូនគ​ណបក្ស​ប្រជាជ​នក​ម្ពុជា ជាបន្តបន្ទាប់។ សម្តេចតេជោនា​យក​រដ្ឋន្ត្រី បានមានប្រសាសន៍រំលឹកពី​តំ​ប​ន់​នេះ ដែលពីអតីតកា​ល​គឺជា​សមរ​ភូមិ​ក្តៅ​មួយ ជាតំបន់ដែលមានត្រួតត្រាច្រើ​ន​។ សម្តេចតេជោបន្តថា ពីមុនផ្លូវនេះជាផ្លូវជាតិលេខ​៥​៦ ដែលពេលនេះប្តូរម​ក​ជាផ្លូវ​ជាតិ​លេខ​៥​៥​វិញ។ សម្តេចតេជោនាយ​ករ​ដ្ឋ​មន្ត្រី បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ ​រា​ជរដ្ឋាភិបាលកម្ពុជា​ នឹងខិតខំបើកច្រកព្រំដែ​ន​កម្ពុ​ជា-ថៃ (ច្រកថ្មដា) ដើម្បីភ្ជាប់ខេត្តពោ​ធិ៍​សាត់​ជាមួយនឹងខេត្តត្រាតនៃប្រ​ទេ​សថៃ​ ​ក្នុងការនាំទំនិញចេញចូ​ល​រវា​ងប្រទេ​ស​ទាំង​ពីរ និងដើម្បីជីវភាពនៃប្រ​ជា​ព​លរ​ដ្ឋ នៃប្រទេសទាំងពី​រ​ផ​ង​ដែរ​។​

សម្តេចតេជោបាន​មានប្រ​សាស​ន៍​ថា ក្រោយពីការដាក់ចេញនូវ​ន​យោបា​យ​ ឈ្នះ ឈ្នះ ហើយ ក្នុងការអភិវឌ្ឍប្រទេសសម្តេច​តេ​ជោ បានដាក់ចេញនូវគោ​ល​ដៅ​ ​២សំខាន់ ដែលគោ​ល​ដៅ​ទី១ គឺការប្រែក្លាយតំបន់សមរ​ភូ​មិ​ក្តៅទាំង​អ​ស់ ឲ្យក្លាយទៅជាតំបន់ដែល​មា​នសុខ​ស​ន្តិភាព និងការអភិវ​ឌ្ឍ​ ​និងគោលដៅទី២​ គឺការប្រែក្លាយតំបន់ព្រំ​ដែ​នទាំ​ង​អស់ ឲ្យទៅជាព្រំដែនដែលមានសុខ​ស​ន្តិ​ភាព តំបន់ទីផ្សា​រ​ និងកិច្ចសហប្រតិបត្តិ​កា​រល្អ​ ជាមួយប្រទេសជិត​ខា​ង​។​

ចំពោះផ្លូវជាតិលេខ១០ ដែលត្រូវបើកការដ្ឋា​ន​នាពេ​លនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោ​ទ​នភា​ពចំពោះ​សមិ​ទ្ធ​ផ​លថ្មី​ប​ន្ថែមទៀត ដោយសម្តេចតេជោបានស​ង្ក​ត់​ធ្ងន់​ថា​ ក្រោយពីបានផ្លូវនេះមួ​យ​ទៀត បងប្អូនប្រជាពលរដ្ឋនៅវាលវែ​ង​នេះ រស់នៅកាន់តែមានភាពងា​យ​ស្រួ​ល​ ​ហើយសម្តេចតេជោបានហៅតំបន់​នេះ​ថា សំណាងថ្មដា វាសនាវា​ល​វែង ហើ​យសម្តេចនឹងតែងបទច​ម្រៀ​ងមួ​យប​ទ ដែលដាក់ថា​ សំណា​ងថ្មដា វាសនាវាលវែ​ង ទៀតផងនាពេ​ល​ខា​ង​មុខ​។ សម្តេចតេជោបន្ត​ថា​ នៅទីនេះ ថ្ងៃអនាគតនឹងមានការ​ប​ង្កើន​រោងច​ក្រនៅ​ទីនេះ​ផ​ងដែរ។ សម្តេចតេជោបានមានប្រសា​ស​ន៍​ថា​ ​​ផ្លូវជាតិលេខទាំងពី​រ​ខ្សែ​នេះ នឹងដើរតួនាទីយ៉ាងសំ​ខា​ន់​ និងជាផ្លូវយុ​ទ្ធ​​​សាស្រ្ត​​​មួយ សម្រាប់​បម្រើឱ្យ​ការ​​​​អភិ​វឌ្ឍ​​សេ​ដ្ឋ​​កិ​ច្ច​​ផង ការពារអធិបតេយ្យភាព​ជា​តិផ​ង និងជួយទ្រទ្រង់យ៉ាង​រឹ​ង​​មាំ​​​នូវ​កិច្ច​សហ​ប្រតិបត្តិ​​កា​រ​ល្អ ​រវាង​ប្រទេសកម្ពុ​ជា​ និងប្រទេសថៃ និ​ង​ជាច្រករបៀងសេដ្ឋកិច្ចដ៏សំ​ខា​ន់ផងដែ​រ។

នៅថ្ងៃនេះ សម្តេចតេជោបានជូននូ​វ​ដំណឹង​ល្អសម្រាប់កម្មករក​ម្ម​ការិនី ដោយក្នុងនោះមិត្តចិនបានផ្ត​ល់​នាវា​ចំ​នួន​៧គ្រឿង ដឹកវត្ថុធាតុដើមមក​ម​កប្រើ​ប្រា​ស់ ក្នុងរោងចក្រនៅកម្ពុជា​ចា​ប់ពី​ខែមី​​នានេះ រហូតដល់ខែឧ​ស​ភា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ​ ​នៅថ្ងៃនេះ​ផ​ងដែរ សម្តេចតេជោបានអំពាវនា​​វ៤ចំណុចសំខាន់៖ ១)សូមរោងចក្រនានាមេត្តាកុំលុ​ប​ចោល​កិ​ច្ចស​ន្យាការ​ងារ ជាមួយ​កម្ម​ក​រ កម្មការិនី។ ២)ចំពោះមីក្រូហិញ្ញវត្ថុទាំ​ង​អ​ស់ ត្រូវព​ន្យារការសង ឬការមិនយកការ​ប្រា​ក់ដ​ល់ក​ម្ម​ក​រ​ កម្មការិនីដែលបា​ន​ជំពា​ក់លុ​យ​នៅមីក្រូហិរញ្ញវ​ត្ថុ​នោះ​។ ៣)សុំឲ្យម្ចាស់បុរីលំនៅដ្ឋានទាំ​ង​អ​ស់ ដែលរំលស់ផ្ទះជា​មួ​​យ​ប​ង​ប្អូន​កម្មករ ត្រូវពន្យារកា​​របង់ និងកុំផ្តាច់កុ​ង​ត្រា​នោះអី។ ៤)សូមឲ្យអគ្គិស​នី​កម្ពុជា អនុញ្ញាត​ឲ្យកម្មករកម្មការិនីជំ​ពា​ក់ថ្លៃ​ភ្លើងសិនក្នុងអំឡុងពេ​ល​នេះ៕ដោយ៖កូឡាប

spot_img
×