Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នកលក់​ទំនិញ កេងចំណេញ​ជ្រុល​ហួសហេតុ ក្នុង​កាលៈទេសៈ​នេះ​

spot_img

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស
​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ជ្រុល​ហួសហេតុ ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​ទទួលរង​នូវ​ការវាយប្រហារ ពី​វីរុស​កូ​រ៉ូ​ណា ធ្វើ​ឲ្យ​ជន​ឆ្លៀត​ឱកាសនិយម លក់ទំនិញ​ឡើងថ្លៃ​ដូចជា ម៉ាស និង​អាកុល និង​ទំនិញ​ផ្សេងៗ​ជាដើម​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីអំពាវនាវ ស្ដីពី ការរក្សា​ថ្លៃទំនិញ​លើ​ទីផ្សារ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​សេចក្តី អំពាវនាវ​នៅ​ថ្ងៃទី 9 ខែមីនា ក្រសួងពាណិជ្ជកម្ម បាន​រកឃើញថា​មាន​ហាង​ទំនិញ​មួយចំនួន​តូច បាន​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ​ទំនិញ ដូចជា​ម៉ាស់​ការពារ​មុខ អាកុល​លាដៃ និង​ទំនិញ​មួយចំនួនទៀត ដែល​សកម្មភាព​នេះ បង្កចលាចល​ធ្ងន់ធ្ងរ​ដល់​សង្គម​។ ពាក់ព័ន្ធ​ករណីនេះ ក្រសួងពាណិជ្ជកម្ម បានស្នើ​ឲ្យ​ម្ចាស់​ហាង​ទំនិញ​ទូទៅ ប្រកាន់​នៅ​ស្មារតី​សាមគ្គី​ជាតិ កុំ​ឆ្លៀតឱកាស​ឡើង​ទំនិញ ស្រេច​តែ​អំពើ​ចិត្ត​។​

​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា បន្ទាប់ពី​ក្រសួងសុខាភិបាល បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរកឃើញ​ករណី​មេរោគ​កូ​វីដ​19 លើ​បុរស​ជនជាតិខ្មែរ​មួយរូប នៅ​ខេត្តសៀមរាប ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា​ម្ចាស់ ហាង​ទំនិញ​ធំៗ​បងប្អូន​អាជីវករ អ្នកលក់​ទំនិញ​ទូទៅ​ភាគច្រើន នៅ​រក្សា​តម្លៃ​ផ្គត់ផ្គង់​ទំនិញ នឹង​បន្ត​លក់ទំនិញ​តាម​តម្លៃ​ធម្មតា ទោះបី​ជាមាន​ប្រជាពលរដ្ឋ​មួយចំនួន សម្រុក​ទិញ​ទំនិញ​ច្រើន ខុស​ប្រក្រតី​ក៏ដោយ​។ ក្រសួងពាណិជ្ជកម្ម សូម​សំដែង​នូវ​ការកោតសរសើរ និង​លើកទឹកចិត្ត ចំពោះ​ម្ចាស់​ហាង​ទំនិញ និង​បងប្អូន​អាជីវករ​ទាំងនោះ​ជាខ្លាំង​។​

​ក្នុង​រយៈពេល​ជាមួយគ្នានេះដែរ មាន​ហាង​ទំនិញ​មួយចំនួន​តូច បាន​ឆ្លៀតឱកាស លក់​ដំឡើង​ថ្លៃទំនិញ ដូចជា​ម៉ាស់​ការពារ​មុខ អាកុល​លាងដៃ និង​ទំនិញ​ចាំបាច់​មួយចំនួនទៀត ដែល​សកម្ម​សភាព​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​ធន់​ធ្ង​រ​។​

​ក្នុងស្ថានភាព​នេះ ក្រសួងពាណិជ្ជកម្ម សូម​ជម្រាប​ជួន និង​អំពាវនាវ​ថា សូម​បងប្អូន​មេត្តា​ជ្រាបថា សន្និធិ​អង្ករ និង​ស្រូវ​មិនទាន់​កិន ដែលមាន​នៅក្នុង​ប្រទេស អាច​ធានា​ដល់​ការប្រើប្រាស់ ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។ សូម​ប្រជាពលរដ្ឋ​មេត្តា​រក្សា នូវ​ភាពនឹងនរ​កុំ​ជ្រួលច្របល់​ហួសហេតុ នាំ​ឲ្យ​ជន​ឱកាសនិយម អាច​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ​ទំនិញ ដោយ​មិន​សម​ហេតុ​សម​ផល​។ ម្ចាស់​ហាង​ទំនិញ​ទូទៅ ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងករណី​រកឃើញ​ភាពមិនប្រក្រតី អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​សហកា​រ ជាមួយ​ស្ថាប័ន​ផ្សេងទៀត ចាត់វិធានការ​សមស្រប ដើម្បី​ធានា​នូវ​ចរាចរណ៍​ទំនិញ​ទូទៅ និង​ការផ្គត់ផ្គង់​គ្រឿងឧបភោគ​បរិភោគ ចាំបាច់ សម្រាប់​បម្រើ​ជីវភាព របស់​ប្រជាជន​យើង នៅក្នុង​កាលៈទេសៈ​នេះ​។ ក្រសួងពាណិជ្ជកម្ម នឹង​ចាត់​មន្ត្រី​ជំនាញ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​ច្បាប់ ក្នុងករណី​រកឃើញ ជនខិលខូច​នៅ​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ជ្រុល​ហួសហេតុ​។​

​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​ហាង​ទំនិញ បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​យើង ចូលរួម​អនុវត្តតាម​សេចក្តី អំពាវនាវ​នេះ ក្នុង​គោលដៅ​អនុវត្ត​ច្បាប់​ជា​ធរមាន​ផង និង​បង្ហាញ​ស្មារតី​ជាតិខ្មែរ ខ្មែរ​ជួយ​ខ្មែរ ក្រោម​ដំបូល​សន្តិភាព ដែល​ប្រជាជន​យើង កំពុង​ទទួលបាន​ផង​៕ ដោយ​៖​កូ​ឡាប​

spot_img
×