Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន VNA របស់​វៀតណាម

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ប្រាប់​ពលរ​ដ្ឋ​ខ្លួន​ថា សារព័ត៌មាន​វៀតណាម​ផ្សាយ​កម្ពុជា​រឹតបន្តឹង ចំពោះ​ពលរដ្ឋ​ដែល​មកពី​អឺរ៉ុប និង​មក​កម្ពុជា ដែល​កំពុង​កើតមាន​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​។ សម្តេច​បញ្ជាក់ថា ខ្ញុំ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស កម្ពុជា​ធ្វើការ​តវ៉ា​ទៅ​ភាគី​វៀតណាម ចំពោះ​ការផ្សាយរ​វ​ស់​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ពី​ដ៏​អាក្រក់​ពី​កម្ពុជា ។ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​អី​បើ​យោងតាម​ទៅលើ​អ្វីដែល​ស្ថានទូត​វៀតណាម ប្រគល់​មក​ក្រសួង​ការបទេស​កម្ពុជា ខណៈ​ការពារ​សុខភាព​វៀតណាម​គេ​ណែនាំ​ឲ្យ​មានការ​ពង្រឹង​សុវត្ថិភាព​នូវ​ការចេញចូល​ប្រទេស​គ្រប់​ជាតិ​សាសន​ទាំងអស់ ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន VNA របស់​វៀតណាម ដែល​បាន​ផ្សាយ​ថា វៀតណាម​បាន​រឹតត្បិត​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ចូលទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​។ ការផ្សព្វផ្សាយ​បែបនេះ អាចធ្វើ​ឱ្យមាន​ការយល់​ច្រឡំ​ចំពោះ​កម្ពុជា ហើយ​អាច​នឹង​បង្កឱ្យមាន​ការខឹង​សម្បា​រ និង​តវ៉ា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារតែ​ជាការ​ផ្សព្វផ្សាយ​ខុស​ការពិត​មួយ ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​បន្តថា ចំណុច​នេះ​មានន័យថា កម្ពុជា​ត្រូវបាន​វៀតណាម​ដាក់​ក្នុង​ចំណាត់ថ្នាក់​ឲ្យ​ជា​មនុស្ស​ចម្លែក ។ អី​ញ្ចឹ​ង​ខ្ញុំ​មិន​ព្រម​ទេ ខ្ញុំ​បាន​ប្រើ​លោក​ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាក់ទង​ទៅ​ភាគី​វៀតណាម​ភ្លាម ។ អី​ញ្ចឹ​ង​ទូត​វៀត​ណា ម​នៅ​ខេត្ត​មិនបាន​ដឹង​រឿង​នឹង ផ្ទុយ​វិញ​សារព័ត៌មាន​បង្ហោះ​ផ្សាយ​ចំណុច​នេះ បើ​មិនបាន​ធ្វើការ ដកចេញ​វិញ​ទេ នឹងមាន​ការធ្វើ​តវ៉ា​តាម​ការទូត​តែម្តង​។ «​សូម្បីតែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខ្ញុំ​ត្រូវ​តវ៉ា​ឱ្យ​រដ្ឋមន្ត្រីការបរទេស តវ៉ា​ទៅ​វៀតណាម​។ ហេតុអ្វី​បាន​ត្រូវការ​តវ៉ា​ទៅ​វៀតណាម មិនមែន​ទៅ​រដ្ឋាភិបាល​វៀតណាម​ទេ ប៉ុន្តែ​សារព័ត៌មាន VNA របស់​វៀតណាម បាន​ចុះផ្សាយ​ដ៏​អាក្រក់​ពី​កម្ពុជា ដោយ​ខ្ញុំ​មិន​ខ្លាច​ទេ​។ អញ្ចឹង​កម្ពុជា ចូលក្នុង​ចំណាត់ថ្នាក់​ដែល​ត្រូវ​វៀតណាម​ដាក់​ឱ្យនៅ​ជា​មនុស្ស​ចម្លែក អញ្ចឹង​ខ្ញុំ​អត់​ព្រម​ទេ ខ្ញុំ​ប្រាប់ ប្រាក់ សុខុន ឱ្យ​ទាក់ទង​វៀតណាម​ភ្លាម​» សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​។​

​សម្តេច​ក៏បាន​បន្ថែមថា​៖ «​រឿងនេះ​វា​ក្លាយជា​បញ្ហា បើសិនជា​ប្រជាជន​កម្ពុជា​ប្រតិកម្ម​វិញ ប្រជាជន​កម្ពុជា​អាច​នឹង​បិទ​មិនឱ្យ​វៀតណាម​ឆ្លង​មកវិញ ប៉ុន្តែ​បាន​ដោះស្រាយ​កាលពី​ម្សិលមិញ​ហើយ​»​។

​សម្តេច​បន្ថែមថា ហេតុអ្វី​បានជា​អ្នក​ឯក​ដាក់​ប្រទេស​ខ្ញុំ​ជា​ប្រទេស មាន​ហានិភ័យ​សម្រាប់​ប្រទេស​វៀតណាម ? សម្តេច​ថា​រឿងនេះ នឹង​ក្លាយ​ជាមាន​បញ្ហា​ប្រសិនបើ​ប្រជាជន កម្ពុជា​ប្រតិកម្ម​វិញ ដូច​ប្រជាជន​កម្ពុជា​បិទ​ព្រំដែន​មិន​ឲ្យ​វៀតណាម​ចូលមក​កម្ពុជា ពេលនោះ​នឹងរង​គ្រោះ​ទាំងសងខាង​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​៖ «​សារព័ត៌មាន​វៀតណាម​បាន​ផ្សាយ​ពី​កម្ពុជា ទាំង​ភាសា​អង់គ្លេស​ផង និង​វៀតណាម​ក​ផង ។ អី​ញ្ចឹ​ង​បាន​ខ្ញុំ​ដាក់​សំណួរ​ថា បើ​យើង​មានកា​ភ័យខ្លាច​ហើយរ​ត់ទៅ​ព្យាបាល​នៅ​វៀតណាម តើ​វៀតណាម​ឲ្យ​ទៅ​ទេ ? ហើយ​យើង​មិនទាន់​ឈឺ​ផង សារព័ត៌មាន​វៀតណាម​ផ្សាយ​ពី​យើង​អី​ញ្ចឹ​ង​ហើយ​! នៅ​ប្រទេស​ថៃ តើ​គេ​ឲ្យ​យើង​ទៅ​ទេ​? គេ​មិន​ឱ្យទៅ​ទេ អី​ញ្ចឹ​ង​ត្រូវមាន​ជំនឿ​ចិត្ត​ខ្លួនឯង​តែម្តង​»​។​

​ចំណែក​លោក William Guang បានសរសេរថា “​ខ្ញុំ​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ជុំវិញ ការផ្សព្វផ្សាយ​មិន​ពិត​ពី សារព័ត៌មាន VNA របស់​វៀតណាម ជុំវិញ​ករណី​ជំងឺ covid19 ដែល​កើត​លើ​បុរស​ជប៉ុន​ម្នាក់ កាលពី​ថ្មីៗ​នេះ ។ ខ្ញុំ​គាំទ្រ​គ្រប់​វិធានការ​របស់​កម្ពុជា លើ​ប្រទេស​វៀតណាម ជុំវិញ​បញ្ហា​នេះ រួមមាន​កំណត់​ការទូត និង​ការបិទ​ច្រកព្រំដែន​ជា​ដែន​ជាដើម ប្រសិនបើ​មិនមាន​ការកែប្រែ​លើ​ព័ត៌មាន​ដែលថា នឹងដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ covid19 !
​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់​នឹង​ជា​ប្រមុខ​គណបក្សនយោបាយ​មួយ​នៅ​កម្ពុជា ខ្ញុំ​ទទួលយក​មិនបាន និង​ចាត់ទុកថា ប្រសិនជា​គ្មាន​ការកែសម្រួល ឬ ការ​សុំទោស​នោះទេ គឺ​វៀតណាម​ពិត​ជាមាន​ចេតនា​បំភ័ន្ត​ការគិត របស់​សកល​មតិ​និង​បង្ក​ឲ្យ​សកល​មតិ​រើសអើង​លើ​កម្ពុជា​យ៉ាង​ប្រាកដ​មែន “៕​ដោយ​៖​កូ​ឡាប​

spot_img
×