Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​សមិទ្ធផល​ផ្លូវជាតិ​លេខ ៥៥ ជា​ផ្លូវ​ដែល​លំបាក​សាងសង់​ជាងគេ ក្នុងស្រុក​ខ្មែរ តែមាន​សម្រស់​ស្រស់ស្អាត​មិនធម្មតា​”

spot_img

​ពោធិ៍សាត់​៖​ថ្លែង​សន្ទរកថា​ទៅកាន់​អង្គពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ គម្រោង សាងសង់​ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប ១៨២,១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់​-​វាលវែង ដល់​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​)​ត្រូវបាន​សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣ របស់​សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប ៩​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង​៨​ម៉ែត្រ ព្រមទាំង​មាន បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។​

ថ្ងៃ​ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២០លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​លោកWang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម លោកជំទាវ​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូរ​អភិវឌ្ឍន៍ ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាង ច្រើន​កុះករ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៣២,៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​បាន​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣៨​ខែ គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៥ ដល់​ខែឧសភា ឆ្នាំ​២០១៨​។

​ដោយឡែក គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ដែល​កំពុង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេលនេះ ផងដែរ មាន​ប្រវែង​សរុប​ចំនួន​១៩៨,៧១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​កោះកុង នឹងត្រូវ​សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។​

​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ត្រួតពិនិត្យ​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​គម្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​អំពី​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច​ទាក់ទង នឹង​ផ្លូវជាតិ​លេខ​៥៥ និង​ផ្លូវជាតិ​លេខ​១០​ថា​៖ ផ្លូវ​ពីរ​ខ្សែ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា អាចជួយ​សម្រួល​ដល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ រវាង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង ក៏ដូចជា​ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយ​ប្រទេសជិតខាង តាមរយៈ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​ថ្មដា​ក្នុង​ខេត្តពោធិ៍សាត់ នៅចាំ​យាម​ក្នុង​ខេត្តកោះកុង និង​កំពង់ផែ​សមុទ្រ ទឹក​ជ្រៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​

​គួរ​រំឭក​ផងដែរ​ថា នៅ​សម័យ​សង្គ្រាម​តំបន់​វាលវែង​នេះ គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក ប៉ុន្តែ​តាមរយៈ ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តំបន់​នេះ​ត្រូវបានធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បានប្រែក្លាយ​ទៅជា​ដែនដី​រដ្ឋបាល​តែមួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ក្រោម​ម្លប់​សន្តិសុខ និង​សេរីភាព​ពេញលេញ​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជាពិសេស​ធនាគារ​អាហរ័ណ​-​នីហរ័ណ​ចិន ដែល​បាន​គាំទ្រ និង​សហការ​ផ្តល់​ឥណទាន និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់​សម្រាប់​ការសាងសង់ ស្ដារ និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​វឌ្ឍនភាព​សង្គម និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ស្ថាបនា​ផ្លូវ​នេះ ព្រមទាំង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​សូម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​គ្រោះ​ចរាចរណ៍​។

​ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ជ័យជំនះ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​បានផ្តល់​
​សុខសន្តិភាព និង​ឱកាស​បន្ថែម​ឱ្យ​កម្ពុជា​អនុវត្ត និង​សម្រេចបាន​ជោគជ័យ​នូវ​គោលដៅ ចំនួន​ពីរ​នៃ​ការអភិវឌ្ឍ​ប្រទេស​គឺ​៖ ទីមួយ ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​ឱ្យទៅជា​ទីផ្សារ និង​ជា​តំបន់​ដែលមាន​ការអភិវឌ្ឍ និង​ទី​ពីរ ការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់ ឱ្យទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដោយ​ផ្តើមចេញពី​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ និង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ទៅជា​គោលនយោបាយ​អភិវឌ្ឍ តាមរយៈ​យុទ្ធសាស្ត្រ ត​ភ្ជាប់​តំបន់​ដាច់ស្រយាល តំបន់​ព្រំដែន និង​តំបន់​គ្រប់គ្រង​ដោយ​អតីត​កម្លាំង​ខ្មែរក្រហម​ទាំងនោះ ឱ្យទៅជា​ទីផ្សារ និង​ជា​តំបន់​ដែលមាន​ការអភិវឌ្ឍ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​លើ ការស្តារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្ពាន និង កំពង់ផែ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​តំបន់​ដាច់ស្រយាល​ឱ្យមក​កៀក​នឹង​ទីក្រុង ទីប្រជុំជន រមណីយដ្ឋាន ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​នានា និង​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ផ្លូវ​នៃ​ប្រទេសជិតខាង​ក្នុង​តំបន់ និង​ពិភពលោក សំដៅ​បង្កើត​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការ​ល្អ​នៅតាម ព្រំដែន បង្កើត​មុខរបរ បង្កើន​ចំណូល​គ្រួសារ លើកកម្ពស់​សុខុមាលភាព​សង្គម និង​ការអប់រំ ជូន​ប្រជា ពលរដ្ឋ ដើម្បី​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យបាន​ឆាប់រហ័ស​៕​ដោយ​៖​កូ​ឡាប​

spot_img
×