Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​ក​ណ្តាល​ ចុះពិនិត្យបន្ទប់សម្រាប់ត្រៀមព្យាបាលអ្នក​ជំ​ងឺ covid-19 នៅមន្ទីរពេ​​ទ្យបង្អែ​ក​ជ័​យ​ជំនះ

spot_img

ខេត្តកណ្តាល​៖​ នៅថ្ងៃទី​៩​ ខែមីនា​ ឆ្នាំ​២០២០​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​​ ​បាន​ដឹកនាំ​មន្ទីរ​​​ជំនា​ញ​​ជុំ​វិ​ញ​​​ខេត្ត​ រួមជាមួយ​លោក​អភិបាល​​ស្រុ​ក​ ក្រុង​ ទាំង​១១​ បាន​ចុះពិនិត្យ​កា​រ​រៀ​បចំ​ ត្រៀម​​ការការពា​រ​ ក្នុង​ករណី​មានអ្នកឆ្លង​​​ជំងឺ ​covid-19​ នៅមន្ទីរពេទ្យ​បង្អែក​​ជ័​យ​ជំនះ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។​ ​

លោក​អភិបាលខេត្ត​​​កណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ ខេត្ត​កណ្ដាល​បាន​​​ត្រៀម​​​ខ្លួន​​រួ​ច​​​ជាស្រេច​ ក្នុងការ​​ទទួល​​​យក​​អ្ន​ក​ឆ្ល​ង​​​ជំងឺ ​covid-19​ ដោយ​បាន​រៀប​ចំ​​ក្រុ​ម​​គ្រូ​ពេទ្យ​​​ព្យាបាល​ និង​បន្ទប់សម្រាប់​អ្ន​​ក​​ជំងឺ​​ ឲ្យ​នៅ​កន្លែង​ដែល​មាន​​​សុ​វត្ថិភាព​ និង​មិន​អាច​ទៅ​ចម្ល​​ង​​អ្ន​ក​ដទៃ​បាន​ ​និង​ធ្វើ​ការ​ពិនិត្យ​ព្យាបាល​​​ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំ​នះ​​នេះ​​ផ​ង​ដែ​រ​​ ។

ក្នុង​ឱកាស​នោះ​ដែ​រ​​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​​ ​បាន​ណែនាំ​ដល់​​អ​ភិ​បាល​ ស្រុក​ ក្រុង​ ទាំង​អស់​ត្រូវ​​​ត្រៀ​​ម​ឧបករណ៍​ បន្ទប់​ និង​ពេទ្យ​នៅ​តាម​ម​ន្ទី​រ​​ពេទ្យ​​​ប​ង្អែក​ ក្នុង​មូលដ្ឋាន​រប​​ស់​​ខ្លូន​ ដើម្បី​ត្រៀមទទួល​អ្ន​ក​​ជំងឺ​ ​ក្នុង​ករណី​មា​​ន​អ្ន​ក​​ឆ្ល​ង​​​ជំ​ងឺ​រលាក​សួត​ថ្មី​​covid-19។

លោកអភិបាលខេត្ត​ បាន​​អំ​ពាវនាវ​ដល់​បងប្អូន​​ប្រ​ជាព​ល​រ​ដ្ឋ​ ត្រូវ​រក្សា​អ​​នាម័​យ​​ ជាប្រចាំ​ ដោយអនុវត្ត​តាម​ការណែ​នាំ​​​រប​​ស់​ ក្រសួង​សុខាភិបាល​​​ ហើយបើសិនបងប្អូននៅតាមមូលដ្ឋា​ន​មាន​ការ​ស​ង្ស័​យ​ ដូចជាកម្តៅក្នុងខ្លួន​ក្តៅលើសពី37អង្សា អាចអញ្ជើញ​មកពិ​និត្យ និងពិគ្រោះជាមួយ លោកគ្រូពេទ្យជំនាញ ​នៅមន្ទីរពេទ្យបង្អែកជ័យជំ​នះ​បាន និង​មន្ទីរពេទ្យ​ដែល​​នៅ​ជិ​​ត​ ដែលមានឯកទេស​ត្រឹ​ម​ត្រូវ និងឧបករណ៍គ្រប់គ្រា​​ន់។​

លោកបានបញ្ជាក់ថា មកទល់​ពេល​នេះ​​ នៅខេត្តកណ្តាលមិនទាន់មានវត្ត​មា​ន​ជំ​ងឺ​cov​id-19 នៅឡើ​យទេ ក្នុងទឹកដីខេត្តកណ្តាល​។​

លោកអភិបាលខេត្ត​ បានស្នើដល់ក្រុមការងារ​ពាក់​ព័​ន្ធ​​ទាំ​ងអ​ស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​​បា​ន​​ទូលំ​ទូលា​យ​​​ជូ​ន​​ប្រជាព​ល​រ​ដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​​​មាន​​ជា​ក់​ស្ដែង​ និងត្រូវ​នាំ​គ្នា​យកចិត្ត​ទុ​ក​ដាក់​​ទ​ប់​ស្កា​ត់ ​នូវ​រាល់​ព័ត៌មាន​ក្លែងក្លា​យ​​ដែ​ល​​ទ​ទួ​ល​​បា​ន​​​ពី​​​ប្រភព​​មិន​ច្បាស់លាស់ ដែល​កា​រ​​ផ្សា​យ​​នោះ​ធ្វើ​ឱ្យ​សាធារណជន​មានកា​រ​​យ​ល់​​ច្រឡំ មានការ​ភ័យ​ខ្លាច​នៅ​​ក្នុ​ង​​ខេ​ត្ត​ក៏​ដូច​ជា​នៅ​​ក្នុ​ង​​ប្រទេ​ស​​កម្ពុជា​យើង​ទាំង​មូ​លផ​ង​​ដែរ ៕ ដោយ៖កូឡាប

spot_img
×