Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីឈ្នួលបំពេញការងារចិញ្ចឹម​ជី​វិ​ត ! បុរសម្នាក់ស្លាប់ដោយ​ឆ​ក់នឹ​ង​ចរ​ន្តភ្លើ​ង​អ​គ្គិសនី

spot_img

ក្រុងព្រះសីហនុ៖ ស្ត្រីជាភរិយា បីកូនតូ​ច​ទួញ​យំ ស្តាយបុរសជាប្តីដែលស្លាប់ដោយឆក់​​នឹង​ខ្សែ​ភ្លើ​ង​ ដែលនេះជាសោក​នា​ដ​កម្មមួ​យ នាំដល់ការព្រាត់និរា​ស​គ្រួសា​រ ក្នុងពេលបុរស​​ជាប្តី​ ​ជា​ឪពុក​ស៊ីឈ្នួលលាបថ្នាំផ្ទះ បំពេញការងារ​ចិ​ញ្ចឹម​ជី​វិ​ត​។​ ​

សម​ត្ថកិ​ច្ចមូល​​ដ្ឋាន​សង្កា​ត់លេខ​៣ ក្រុងព្រះសីហនុ ​បានឲ្យ​ដឹ​ងថា ករណីបុរសម្នាក់ស្លាប់ដោយឆ​​ក់នឹ​ងច​រន្ត​ភ្លើ​ង​​អ​គ្គិស​នី ពេលឡើងលាបថ្នាំជ​ញ្ជាំ​ង​ផ្ទះមួយ​ក​ន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអ​គ្គិ​ស​នី​ នៅម្តុំសាលារៀនកំ​ពេ​ញ​ចាស់ ក្នុងសង្កាត់លេ​ខ៣ ក្រុងព្រះសីហនុ ។ ជនរងគ្រោះមានឈ្មោះ សុខ​ ​រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរ​បរ​ជាង​លាប​ថ្នាំ​តា​មផ្ទះ មានភរិយាឈ្មោះ វ៉ា ​លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗក្នុង​ប​ន្ទុក​ចំនួ​ន​៣​នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូច​ក្រោ​យ​គេ ទើបសម្រាលបានជាង២០​ថ្ងៃ​ប៉ុ​ណ្ណោះ ​រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ​។​

របាយការណ៍ពីសមត្ថកិច្ចបញ្ជា​ក់​ថា ហេតុការ​ណ៍នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោ​ង​ជា​ង៨ព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២០​ ​ក្នុងពេលដែលជន​រ​ងគ្រោះ​ឡើង​លា​បថ្នាំ​ជញ្ជាំ​​ងផ្ទះមួ​យ​ក​ន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ​ទូ​ច​ តុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ​លក់​ដូ​រ ។ ករណីនេះសមត្ថ​កិ​ច្ច​ជំនាញ​កំ​ពុ​ង​ប​ន្ត​ដោះ​ស្រាយតាមនីតិ​វិធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×