Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លំខ្លួនធ្វើជា​​​ឧ​ត្ត​​ម​​​សេ​​​នីយ៍​ ដើរបោកលុយគេជាង១០ម៉ឺនដុល្លារ ត្រូវជាប់ខ្នោះសមត្ថកិច្ច

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ជាប់ពាក់ព័ន្ធ​ករណី​​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​​​នគរបាល​ជាតិ និង​ឋានៈ​តួនាទី​ជា​​​ឧត្ត​ម​សេ​នីយ៍ និង​កាន់​កាប់​​អាវុធខ្លីស៊េរីទំនើប​ខុសច្បាប់ ​ទៅ​ឆបោក​ប្រាក់​​អ្ន​ក​​ដទៃ ត្រូវបានតំណាង​អយ្យការ​អម​សាលា​ដំបូ​ង​​រា​ជធា​នី​​ភ្នំ​ពេ​ញ​ នៅថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ បាន​សម្រេច​​ធ្វើ​ការ​​ចោ​ទប្រ​កា​ន់​​ ហើយ​បញ្ជូ​ន​​ទៅ​​ចៅក្រម​ស៊ើបសួរ។

ជនជាប់ចោទឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេ​ខ ផ្លូវ​១៦៣ សង្កាត់​បឹង​​​កេងកង ខណ្ឌ​បឹង​កេង​​កង ។ ហើយ​ជនស​ង្ស័យ​​​រូប​នេះ ​ត្រូវ​បាន​កម្លាំង​​សមត្ថកិ​ច្ច​​​ការិយាល័យ​ស៊ើប​ការ​នៃ​នា​យ​ក​ដ្ឋាន​នគរបាល​ព្រ​ហ្ម​ទ​ណ្ឌ​​ក្រសួ​ងម​ហា​ផ្ទៃ ឃាត់​ខ្លួន​បាន​​កាលពី​ថ្ងៃ​​ទី​៥ ខែមីនា និង​នាំ​មក​កា​ន់​​សា​លាដំ​បូង​​​រា​ជធា​នី​​​ភ្នំពេញ ពាក់ព័ន្ធ​ដូច​ការ​ចោទ​​​ប្រ​កាន់​ចំនួន​២​បទល្មើស​​ ទី​១-​បទល្មើស រំលោភ​លើ​ទំ​នុកចិត្ត នូវ​ទឹក​ប្រាក់​ប្រមាណ​១​០​៥០០០ ដុល្លារ​ និង​​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បា​ប់​ និង​ក្លែង​ឋានៈ​តួនាទី​ឯកស​ណ្ឋា​ន​​ជា​​ម​ន្ត្រី​នគរបាល​ជាតិ ​ឋានៈនាយ​ឧត្តមសេនីយ៍​ ។

ជនសង្ស័​យ​​បាន​​សា​រ​ភាព​ថា ខ្លួន​ពិតជា​ផ្តើមគំនិត​ប្រើ​ប្រា​ស់​​ក្លែង​ឯក​សណ្ឋាន ឋានៈ​តួនាទី ក្របខ័ណ្ឌ​នគរបាល​ជាតិ​​ តាំងពី​អំឡុង​ឆ្នាំ​​២០១៦​មក​ម្ល៉េះ​ ហើយ​អត្តសញ្ញាណ​ប័​ណ្ណ​​នគរបាល​ជាតិ និង​​ទម្រង់​ទាំងអស់ គឺ​ខ្លួន​បាន​ចម្លង​​​តាម​​​​ហ្វេ​​ស​​ប៊ុ​ក ដែល​ឃើញ​​គេ​​ប​ង្ហោះ​ ចំណែក​ស័ក្តិ​ថ្នា​ក់​ឧត្ត​ម​​សេ​នីយ៍ ខ្លួន​បាន​ទិញ​ពី​ផ្សា​រ​​ម​ក​ពាក់ និង​អាវុធ​ខ្លី​មួ​យ​​ដើម បាន​មក​ពី​មិត្តភក្តិ​​​ធ្វើ​​អង្គរក្ស​ផ្តល់​​​ឲ្យ ។

អង្គហេតុ​ក្នុង​បទល្មើស​ទី​​​១-​យោង​តាម​ពាក្យ​បណ្តឹង​រប​ស់​​ជ​ន​​រ​ង​​គ្រោះ​​ឈ្មោះ ហ៊ុន ចាន់​ថុ​ល ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ប្តឹង​ចោទប្រកាន់​​​ជន​សង្ស័យ​​ថា កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា ដែល​ជា​អ្នក​​​ធ្លា​ប់​​ស្គាល់​គ្នា បាន​ទៅ​និយាយ​លួងលោម​គា​ត់​ (​ដើមបណ្តឹង​​) ដល់​ផ្ទះ នៅ​ផ្លូវ​៣៣៥ ភូមិ​​ចម្រើ​ន​​ផល សង្កាត់​បឹង​កក់​​២ ខណ្ឌទួលគោក ឲ្យ​​រក​ប្រាក់​ចំ​នួ​ន​​១០៥០០០​ដុល្លារ​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​​កិ​ច្ចកា​រ​​រ​កស៊ី​​​​របស់​ខ្លួន ដោយ​ជនសង្ស័យ​បាន​ធានា​​​អះ​អាង​​ថា ក្នុង​រយៈពេល​១​ខែ និ​ង​បង្វិល​ប្រាក់​ឲ្យ​វិញ​​គ្រ​ប់​​ចំ​នួន ។
លុះដល់​ថ្ងៃ​កំណត់​ឈ្មោះ ហ៊ឹ​​ម រ៉ា​ខ​ឆៃ​យ៉ា បាន​ព្យាយាម​គេច​​វេះ​មិន​​ទ​ទួល​ខុសត្រូវ ថែម​ទាំង​បិទ​ទូរ​​ស័ព្ទ ។ នៅ​ថ្ងៃ​ទី​៥ ខែមីនា ជន​រង​គ្រោះ​​បា​ន​​ទាក់ទង​ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា ឲ្យ​មក​ផ្ទះ​របស់​​​ខ្លួ​ន ដើម្បី​ជជែក​គ្នា​រឿង​ប្រា​​ក់​​ជាង​១០​ម៉ឺន​ដុ​ល្លា​រ​នោះ ហើយ​ជន​រង​គ្រោះ​ចាប់​​​ទុ​ក​ឲ្យ​សម​ត្ថ​កិច្ច​​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×