Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូបុ​កម៉ូ​តូខ្ទា​តចូ​លរថ​យន្ត​ទេ​ស​ចរ​ណ៍ស្លាប់​ម្នា​ក់ នៅស្រុកស្វាយ​ទា​ប

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បាន​ស្លាប់ និងបុរសម្នាក់ផ្សេ​ង​ទៀត បានរងរ​បួស នៅក្នុងករណីគ្រោះ​ថ្នា​ក់​ច​រាច​រណ៍មួយ រវាងម៉ូតូបើក​វ៉ា​ជែ​ងគ្នា ប៉ះចង្កូតរួ​ច​ដួល​ខ្ទា​ត អ្នកបើកប​រទៅ​ប៉ះ នឹងរថយន្តទេសចរ​ណ៍ កំពុងធ្វើដំណើរតាមផ្លូវប​ណ្តា​ល ឱ្យស្លាប់​នៅក​ន្លែ​ងកើត​ហេ​តុ​។

ហេតុការណ៍​ខាងលើនេះ បានកកើតឡើងកាលពីវេលា​ម៉ោ​ង​១១និង៥០នាទីព្រឹកថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្ន​ល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

​សមត្ថកិច្ចបានឱ្យដឹងថាៈ មានម៉ូតូម៉ាក អ៉ិចស្ទើ ពណ៌ខៀវ ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ រាជ​ ​សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ ​រស់នៅ​ភូមិ​ដំបូកជួរ សង្កាត់ច្រកម្ទេ​ស ក្រុ​ងបាវិត (មិនពាក់មួកសុវត្ថិ​ភា​ព) ទិសដៅពីកើតទៅលិ​ច​ មកដល់កន្លែងកើតហេ​តុ​ខាង​លើ បានបើកវ៉ាទៅប៉ះម៉ូ​តូ​ម៉ាក សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ព្រៃវែង ១B ៣៥៩៥ បើកបរដោយ​ឈ្មោះ​ ​ឡេ តើយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ សញ្ជាតិវៀ​ត​ណា​ម ជនជាតិវៀតណាម​ ​រស់នៅភូមិ​តា​ពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានរបួ​សស្នា​ម(ពា​ក់មួ​ក​សុវ​ត្ថិ​​ភាព)បន្ទាប់មកអ្នកបើកបរម៉ូ​​តូអ៉ិច​ស្ទើ​ ខ្ទាតទៅប៉ះរថយន្តទេសចរណ៍​ ​ផ្លាកលេខ ៥១B ៣១០-២៦ ក៏ដួលបោកស្លាប់នៅកន្លែងកើ​ត​ហេ​តុ ​(ប៉ះកង់ក្រោយ​ខា​ងឆ្វេ​ង) ចំណែកអ្នកបើកបរ​រ​ថ​យន្តទេសចរណ៍រត់គេចពីកន្លែ​ង​កើ​ត​ហេតុ​ ​។

ប្រភពដដែលបា​នបន្តថាៈ ករណីនេះអ្នកស្លាប់បានប្រ​គ​ល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុ​ណ្យ​តាម​ប្រពៃ​ណី​ ​។ ចំណែកឯមធ្យោបាយទាំ​ង​បីរក្សាទុក នៅអធិការដ្ឋាន​ន​គរបា​​លស្រុ​កស្វា​យទាប (រថយន្តធំខូចខាត​ ១គ្រឿង ស្រាល ម៉ូតូ២គ្រឿ​ង ស្រាល )។មូលហេតុ :​ អ្នកបើកបរម៉ូតូអ៉ិចស្ទើវ៉ាជែ​ងក្នុ​ងស្ថាន​ភាព​គ្រោះ​ថ្នា​ក់​៕ដោយ៖ វ៉ៃកូ

spot_img
×