Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួស​ធ្ងន់ម្នាក់ ស្រាលពី​រនាក់ ដោយសារម៉ូ​តូ​បុក​គ្នា នៅស្រុក​រំ​ដួ​ល

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បាន​រ​ងរ​បួសធ្ងន់ ចំណែកស្ត្រីម្នា​ក់​និងបុ​រសម្នា​ក់ផ្សេ​ង​ទៀត បានរ​ង​របួ​ស​ស្រាល នៅក្នុងករណីករ​ណី​គ្រោះថ្នា​ក់​ច​រាច​រណ៍ រវាងម៉ូ​តូ​និងម៉ូតូ កាលពីវេលាម៉ោង ៥និង ៣០ នាទីព្រឹក នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២០ នៅលើផ្លូវលេខ១៣​ ត្រង់​ចំណុ​ច​ ស្ថិ​តនៅ​ភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេ​ត្តស្វាយរៀង រវាងម៉ូតូនិង​ម៉ូ​តូក្នុងទិស​ដៅប​ញ្ច្រា​សគ្នា ។

សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូទី១ ម៉ាក្សហុងដា សេ១២៥ ពណ៌ខ្មៅផ​លិត​ឆ្នាំ​2019 ពាក់ផ្លាក​លេ​ខ​ ត្បូងឃ្មុំ 1G.0973 បើកបរ​ដោ​យ​​ឈ្មោះ ដុក ឈាង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរ កម្មករ​រោ​ងចក្រ មានទីលំនៅភូមិកៀ​ប​ក្តា​ម ឃុំ ត្រពាំង​ស្តៅ​ ​ស្រុករមាស​ហែ​ក ខេត្ត ស្វាយរៀង (មានមួកសុវត្ថិភាព​)​ រងរបួសជើងខាងឆ្វេ​ង​ធ្ង​ន់​ ម៉ូ​តូខូច​ខា​ត​​ធ្ងន់ បើកបរក្នុងទិសដៅ​ពី​ជើង​ទៅត្បូ​ង អ្នករួមដំណើរម្នា​ក់​ ឈ្មោះ អន សាមន ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរប​រកម្ម​ក​រ​រោ​ង​ច​ក្រ (មានមួកសុវត្ថិភា​ព​) រង របួសស្រាល រស់នៅភូមិឃុំជាមួយអ្នកបើ​ក​ប​រ ​ពេលមកដល់កន្លែងកើ​ត​ហេ​តុ បានបុកជាមួយម៉ូតូ​ម៉ា​ក ហុងដាCBR ដែលជិះមកពីទិសខាង​ត្បូ​ង​។

ប្រភពដដែលបានបន្តថាៈ អ្នកបើកបរម៉ូតូទី២​ ឈ្មោះ អ៊ុំ សាភាច ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិក​រ រ​ស់​នៅ​ភូមិ​បា​ក្រុ​ង ឃុំស្វាយចេ​ក​ ស្រុករំដួ​ល​ ខេត្តស្វា​យ​រៀង ជិះ ម៉ូតូម៉ាក ហុងដា CBR ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1​I​D 6487 មិនពាក់មួកសុវ​ត្ថិ​ភាព រងរបួសស្រាល ម៉ូតូខូចខាតធ្ងន់​ ​។ មូលហេតុដោយសារ​ម៉ូ​តូ​ម៉ាក​ហុង​ដា​ សេ១២៥ ពាក់​ផ្លាកលេ​ខត្បូ​ង​ឃ្មុំ 1G .0973 បើកមិនប្រកា​ន់​ស្តាំ៕ដោយ៖ វ៉ៃកូ

spot_img
×