Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់ផ្ទះមួយ​ខ្នង រួមនឹងគ្រឿងឧប​ភោ​គ​បរិ​ភោគ ជូនលោកយាយទុរគ​ត​ជន

spot_img

ខេត្តស្វាយរៀង៖ផ្ទៈមួយខ្នងទំហំ៤ម៉ែត្រគុ​ណ​៥​ម៉ែត្រ ប្រក់ស​ង្ក័សី​រួម​ទាំ​ងអំ​ណោយ សប្បុរ​សជន ជាមួយព្រះសង្ឃវត្តតា​ពៅ​ យក​ទៅជូន​លោ​ក​យាយ​សុខសានី អាយុ​៨​០ឆ្នាំ នៅភូមិញ​រ ឃុំញរ ស្រុ​កកំ​ពង់រោទ៌ ខេត្តស្វាយរៀង។​
​ពិធីនេះបានរៀបចំនៅវេលា​ម៉ោ​ង៣​និង០០នាទីរសៀលថ្ងៃទី​៨ មីនា ឆ្នាំ២០២០។

លោក ភា សារិត អ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀ​ង បានឲ្យដឹង​ថា៖ អំណោយរបស់សប្បុរសជន​អ្ន​ក​សាព័​ត៌មាន បានរៀបចំពិធីប្រ​គ​ល់ជូន លោកយាយសុ​ខសានី អាយុ​៨០ឆ្នាំ រួមមានផ្ទះមួយខ្នង៥​ម៉ែត្រគុណ៤ម៉ែត្រ និងគ្រឿងឧបភោគបរិ​ភោគ ដឹកនាំដោយព្រះភិក្ខុ​ ថោង ចិន្តា ព្រះគ្រូសូត្រឆ្វេងវត្ត​តា​ពៅ និងជាប្រធានក្រុមកីឡាបាល់ទា​ត់​វ​ត្តតា​ពៅ​ FC និងព្រះភិក្ខុឡាយ​រៀន​គង់ នៅវត្ត​តា​ពៅ ស្ថិតនៅភូមិច្រកលាវ សង្កា​ត់​បាវិត ក្រុងបាវិត រួមមាន បាឡុង២ឈុត អង្ករ២៥គីឡូក្រាម មី៣កេះ បច្ច័យចំនួន៤៨១៥០០រៀល។

លោកឧត្តមសេនីយ៍ ខាត់ សារ៉ាត់ ប្រធានច្រកទ្វាព្រំដែ​ន​អន្ត​រ​ជា​តិ​បា​វិត ឧបត្ថម្ភចំនួន១០០ដុ​ល្លារ ឧបាសិកា ឃឹម ណេង នៅក្រុងបាវិ​ត ឧបត្ថម្ភ១០​០ដុល្លារ តាមរយៈព្រះភិក្ខុ ថោង ចិន្តា ព្រះគ្រូសូត្រឆ្វេងវត្តតាពៅ។


ព្រះភិក្ខុប៊ឿងពិសី គង់​នៅវត្ត​ព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុង​បាវិត មានបាឡុងមួយឈុត បច្ច័យ១០៨០០០រៀល។ សរុបបច្ច័យ៥៨៩៥០០រៀល និង២​០០ដុល្លារ។ សូម​បញ្ជា​ក់ក្នុងនោះ ក៏បានបែងចែកទៅលោកយាយ​ ​ពន់ តាវ អាយុ ៧៤ឆ្នាំ នៅភូមិញរជាមួយគ្នា មានបាឡុងមួយឈុតនិងមី​កន្លះ​កេះ​។

លោកយាយ ឥន សំបូរ អាយុ ៦៨ឆ្នាំ នៅភូមិញរ មានបា​ឡុង១ឈុត មីកន្លះកេះ ព្រមទាំងប្រជាពលរ​ដ្ឋមក​ចូល​រួម ១០នាក់ ក្នុងម្នាក់ទទួលបានមី៥​កញ្ចប់ ថវិកា៥០០០រៀលផងដែរ។

សូមបញ្ជាក់ផងដែរថាៈ លោកយាយ សុខ សានី អាយុ ៨០ឆ្នាំចាស់ជរា មានជំងឺជាប់ចង្កេះប្រចាំ​កាយ ហើយមានជីវភាព​ក្រី​ក្រលំបាក ផ្ទះចា​ស់ទ្រុឌទ្រោម រស់នៅលែង​កើត ត្រូវបានអ្ន​កសា​រព័ត៌​មានប្រ​ចាំខេ​ត្ត​ស្វាយរៀង សហការគ្នា​សង់​ផ្ទះឲ្យ​លោកយាយមួ​យខ្នង ដោយលោកយាយមា​ន​ដើ​មត្នោ​ត២ដើម អ្នកស្រុកបានផ្ត​ល់​ដើម​ប្រ​ងខ្យល់ និងចាក់ដីបំ​ពេ​ញក្នុងផ្ទះ រីឯក្រុមអ្នកសារ​ព័ត៌មាន ផ្តល់សសរ​បេតុង៦ដើម និងស័ង្កសីប្រក់ និងបាំងជញ្ជាំងស៊ី​ម៉ងត៍១០បាវ និងខ្សា​ច់ក្រាលសាប ក្នុងផ្ទះ និងឥដ្ឋរៀបជុំ​វិញផ្ទះ ហើយសប្បុរសជនខ្លះទៀត ផ្តល់ថវិកាសង់បង្គន់​ឲ្យ​លោក​យាយផ​ងដែ​រ។

លោកយាយសុខសានី បានថ្លែង​អំណរព្រះគុណ ដល់​ព្រះសង្ឃ​ទាំ​ងបីព្រះអង្គ និងសប្បុរសជនទាំង​អស់ ដែលបានរួមគ្នាស​ង់ផ្ទះ និងបង្គន់អ​នាម័យ ព្រមទាំងគ្រឿងបរិភោ​គ​ឧប​ភោ​គ សម្ភារប្រើប្រា​ស់មួ​យ​ឈុ​ត (បាឡុង) និងថវិកាដែលលោក​យាយ កំពុងជួបកាលំបា​ក​គ្មាន​ជម្រកស្នា​ក់នៅ ខ្វះស្បៀងអាហា​រ ទឹកចិត្តសប្បុ​រសធម៌នេះ លោកយាយមាន​តែ​ម្រាម​ដៃដប់ សំពះប្រគេនពរនិងជូនពរ​៕ដោយ៖វ៉ៃកូ

spot_img
×