Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស គឺចែកឱ្យ​ទៅតំ​បន់​មានជំ​ងឺ សម្រាប់​ការពារ​ខ្លួ​​ន​ពី​ជំងឺ , រដ្ឋបាលរា​ជធានី នឹងមានវិធា​ន​ការ ចំពោះអ្នកណាដែលផ្សា​យ​ព័ត៌​មា​នមិ​​នពិ​ត

spot_img

ភ្នំពេញ៖ លោក អភិបាលរាជធានីភ្នំពេ​ញ បញ្ជាក់ថា “ម៉ាសទាំងនេះរក្សាទុកសិន គឺ​ពិនិត្យមើលទៅតាម​​លទ្ធ​ភាព ថាតើកន្លែងនោះ​មា​នរា​លដាលមេរោគឬក៏អ​ត់ ហើយម៉ាសនេះ គឺចែកឱ្យទៅតំបន់មានជំងឺសម្រាប់​ការពារខ្លួ​ន​ពីជំងឺ”។

លោកអភិបាលរាជធានីភ្នំពេញ បា​​នថ្លែងអំណរគុណ​យ៉ា​ងជ្រាលចំពោះលោក​ ​លឹម ឃាង ប្រធានក្រុមកសិក​ម្ម​តឹងយ៉ុង ដែលបាលផ្ដល់ម៉ាស់ចំនួន១​០​ម៉ឺន លើរដ្ឋ​បាល​រាជ​ធានី​ភ្នំពេញនា​ពេលនេះ ហើយលោករក្សា​ម៉ាស់នេះទុក សម្រាប់ចែកយកទៅប្រើប្រាស់​ សម្រាប់ការពារមេ​រោ​គ​ឆ្ល​ង នៅតំបន់ណាដែ​ល​សង្ស័​យថា មានជំងឺឬមេរោគ​ឆ្ល​ង ដូចជាជំងឺផ្តាសាយជា​ដើ​ម​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេ​ញ​ មានប្រសាសន៍ដូច្នេះ​ ក្រោយពី​ក្រុមហ៊ុនផលិតម៉ាស ក្នុងស្រុក ប្រ​គល់ម៉ា​ស​ចំនួន​១០ម៉ឺន មកសាលារាជធានីភ្នំពេ​ញសម្រាប់ចែកជូនដល់សាធារ​ណជន កាលពីរសៀលថ្ងៃទី៩ ខែ​ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង​ ស្រេង អំពាវនាវឲ្យពលរ​​ដ្ឋនៅរា​ជ​ធា​នីភ្នំពេញ ទាំងអស់ កុំស្លន់ស្លោ រឿង​កូវីដ១៩ ផ្អើលទៅទិញអ​ង្ក​រ ទិញសម្ភារៈ​យ​កទៅ​ទុ​ក្ខដាក់ នាំតែទំនិញឡើងថ្លៃ​ទេ​មិនមែនដូចសម័​យ​គ្រាប់​ផ្លោង​ឡើយ សូមបងប្អូនចូលរួម​​ការពារ និងផ្ដល់ព័ត៌មាន ពីគ្នាទៅវិញទៅមក ពិសេស អនុវត្ដ​ ទៅ​តាម​ដែលក្រសួងសុខាភិបា​​ល ផ្សព្វផ្សាយទៅបាន​ហើ​យ​ ។

លោក ឃួង ស្រេង បានលើកឡើងថា ម៉ាសនេះ ក៏អា​ចជួ​យទៅដល់​តំ​ប​ន់ណា ដែលមានការសង្ស័យមាន​ជំ​ងឺឆ្លង covid 19 នៅខេត្ត​សៀម​រាបជា​ដើម ហើយនិងមានការពិគ្រោះ​យោ​បល់ ជាមួយមន្ទីរសុខាភិបាល​រា​ជធានីថា គួរចែកទៅផ្នែកណាខ្លះ​។​
ជាមួយគ្នាលោកអភិបាលរាជ​ធា​នីភ្នំពេញថ្លែងថា៖ រដ្ឋបាលរា​ជធានី នឹងមានវិធាន​ការ ចំពោះអ្នកណាដែលផ្សា​យ​ព័ត៌​មា​នមិ​នពិ​ត តាមបណ្តាញព័ត៌មានស​ង្គ​ម​ ដែលធ្វើឱ្យមានច​លា​ចល នៅរាជធា​នី​ភ្នំ​ពេញ និងនៅទូទាំងប្រទេស ។ លោក ឃួង ស្រេង ក៏បា​នអំ​ពាវ​នាវ ដល់ប្រជាពលរដ្ឋចូលរួមប្រុ​ង​ប្រ​យ័​ត្ន នឹងការពារទប់ស្កាត់កា​រ​ពា​រ​ជំ​ងឺ និងសូមឱ្យប្រជាព​ល​រដ្ឋ​ជឿជា​ក់ លើរាជរដ្ឋាភិបា​ល​ក​ម្ពុជា​។
ក្នុងនោះដែរលោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង បា​នដឹ​ងថា “ក្រុមហ៊ុនរបស់បាន​ប្រ​គល់​ ម៉ាសចំនួន១០ម៉ឺន ជូន​សាលារាជធានី​ភ្នំ​ពេញ សម្រាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយ​ឥ​ត​គិត​ថ្លៃ​ នូវតំបន់ណាដែលសង្ស័​យ​ថា​មានជំងឺឆ្លង៕ដោយ៖កូឡាប

spot_img
×