Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងវិ​ធា​នកា​រ ឆ្លើយតបប​ន្ទា​ន់ ក្នុងការបង្ការជំងឺ​កូ​វី​ដ១៩ នៅតាមគ្រឹះស្ថានសិក្សា

spot_img

​ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ​ស្តី​ពី ការពង្រឹងវិធានការឆ្លើយត​ប​ប​ន្ទាន់ ក្នុងការបង្ការជំងឺរ​លា​កសួត ដោយកូវីដ១៩ (​c​ovid-19) នៅតាមអង្គភាព ក្រោមឱវាទក្រសួងអ​ប់​រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាសាធារណនិ​ង​ឯ​កជន ។

សកម្មភាពលា​ង​សម្អាតដៃ និងហូបទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សា ដើម្បី​ការពារជំងឺឆ្លង នៅ តាមសាលា​រៀន។ ត្រូវរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត កន្លែងលាងដៃ និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សា ដោយច្នៃប្រឌិតទៅតាមលទ្ធភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ ប្រសិនបើមានជនមានរោគសញ្ញា សង្ស័យដូចជា ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរឈឺក្បាល ឈឺបំពង់ក ពិបាកដងដង្ហើម រាក ឬក្អួត សូមណែនាំឲ្យទទួលសេវាព្យាបាលនៅមណ្ឌលសុខភាព៕ដោយ៖ កូឡាប

spot_img
×