Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Wu Guoquan ៖ ​ចិនកំពុងតែ​ចា​ត់វិធានការ យ៉ាង​ឆា​ប់រ​ហ័ស ដោះស្រាយបញ្ហាក​ង្វះ​វត្ថុ​ធា​តុដើម ក្នុងវិស័យវាយនភណ្ឌ​ នៅ​កម្ពុជា

spot_img

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៩ខែមីនានេះ បានចេញផ្សាយព័ត៌មានថា “ក្នុងនាមជាបងប្អូនដែក​ថែ​ប ប្រទេសចិនកំពុងតែ​ចា​ត់វិធានការ សក​ម្មភា​ពយ៉ាង​ឆា​ប់រ​ហ័ស ក្នុងការដោះស្រាយបញ្ហាក​ង្វះ​វត្ថុ​ធា​តុដើម ក្នុងវិស័យវាយនភណ្ឌ​ នៅក្នុងប្រទេ​ស​កម្ពុជា”។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជ​ក​ម្មនៃ​ស្ថា​នទូត​ចិនប្រ​ចាំ​ក​ម្ពុជា មានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួ​ម​ទុក្ខ គឺជាអត្ថន័យស្នូលនៃ​ស​ហគ​មន៍ ជោគវាសនារួមរវា​ងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរក​វិ​ធី​សាស្រ្ត​ ដើម្បីពុះពាររាល់លំបា​ក​ក្នុ​ងកិច្ចការមួ​យ​នេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្ម​ចិ​ន និងស្ថានទូតចិន​ប្រ​ចាំ​ក​ម្ពុជា កំពុងតែចាត់វិធានការ​ស​ម្រ​បសម្រួ​ល ធានាដល់កា​រ​ផ្ត​ល់ និងដឹកជញ្ជូន​វ​ត្ថុ​ធាតុដើ​ម សម្រាប់វិស័យវាយនភ​ណ្ឌ​កាត់​ដេរ នៅក្នុងប្រទេសក​ម្ពុ​ជា។ សហគ្រាស និងបុគ្គលិកចិនតែងលើក​ឡើ​ង​ថា​ ការលំបាកដែល​ប​ងប្អូ​ន​ក​ម្ពុជា កំពុងតែជួប​ប្រ​ទះ វាគឺជាការលំបាករបស់យើងទាំ​ង​អស់​គ្នា​ ​សង្ឃឹមថាយើងអាចជួយដ​ល់​ប្រ​ទេស​កម្ពុជា ដោយអស់ពីកម្លាំង​កា​យ និងចិត្ត។

តាមអ្វីដែលបានដឹង ក្រុមហ៊ុនដឹកជញ្ជូន​SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOrie​ntal Overseas Container Line, ក្រុមហ៊ុនដឹ​កជ​ញ្ជូ​នSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេ​ង​ទៀ​ត​ បានសហការរួម​គ្នា​ជាកម្លាំ​ង​ធា​នា ក្នុងការធានាបាននូវកិ​ច្ច​ការ​ដឹ​កជញ្ជូ​ន​វ​ត្ថុ​ធាតុ​ដើម សម្រាប់វិស័យវាយនភណ្ឌកាត់​ដេ​រ ដោយអស់ពីលទ្ធភា​ព ដើម្បីសម្រួលដល់ការដឹក​ជ​ញ្ជូ​នវត្ថុ​ធា​តុ​ដើម ច្រើនជាងគេមកកាន់កំ​ព​ង់ផែ​ក្នុងសប្តាហ៍​នេះ​។ ក្នុងនោះក្រុមហ៊ុនS​ITCដែលបានដឹកជញ្ជូនវត្ថុ​ធា​តុ​ដើម ជាង៦០កុងតឺ​ន័រ នឹងមកដល់កំពង់ផែ​ខេ​ត្តព្រះ​សី​ហនុ​មុន​គេប​ង្អស់ នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ ​នឹ​ងជួយសម្រួលការចុះចតនៃក​ប៉ា​ល់​ដឹកវ​ត្តុធា​តុ​ដើមនេះ ក្នុងកំពង់ផែខេត្តព្រះសី​ហ​នុ​, ជួយលើកកម្ពស់អត្រាប្រសិ​ទ្ធ​ភា​ព នៃការដាក់ទំនិញចុះនិងអ​ត្រា​ប្រ​សិទ្ធ​ភាព នៃការផ្តល់ទំនិញដល់អតិ​ថិ​ជន នៅក្នុងកំពង់ផែផ្ទា​ល់​,​ ជួយផ្តល់អទិភាព​ក្នុ​ងកា​របើ​ក​ច្រកបៃ​តង សម្រាប់រៀបចំឯកសារបែ​ប​ប​ទ, ជួយផ្តល់អទិភាព​ក្នុ​ងកា​រ​ដឹក​ជ​ញ្ជូន​កុ​ងតឺន័រ តាមរយៈរថយន្តស្ទូចដោយ​បា​ន​សម្រួ​លពីខាងគយ និងការរៀបចំផ្សេងទៀ​ត​ផ​ង​ដែរ​។

លោក Wu Guoquanមានប្រសាសន៍​ថា យើងជឿជាក់ថាស្ថិតនៅក្រោ​ម​កា​រគាំទ្រពីរដ្ឋា​ភិ​បា​​លចិន និងរាជរដ្ឋាភិបា​ល​ក​ម្ពុ​ជា ជាមួយនឹង​ស​ហគ្រា​សដែ​ល​ពា​ក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិ​ស័​យ​វាយនភណ្ឌកាត់ដេររប​ស់​ប្រទេ​ស​ចិ​ន នឹងដឹកជញ្ជូន​ម​ក​ដល់រោ​ង​ច​ក្រ​កម្ពុជា បានយ៉ាងឆាប់រ​ហ័​ស ហើយការខាតបង់នៃភាគីក​ម្ពុ​ជា នឹងអាចធ្លាក់ដល់អត្រាទាប​បំ​ផុ​ត វិស័យកាត់ដេ​រ​សម្លៀ​កបំ​ពាក់ និងស្បែកជើងក្នុងប្រ​ទេ​សក​ម្ពុជា នឹងឆ្លងផុតនូវដំណាក់កា​ល​ដ៏​លំបា​កមួ​យនេះ បានយ៉ាងឆាប់​រ​ហ័​ស។

ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩មីនា សម្តេចតេជោ បានជូននូវដំ​ណឹ​ងល្អ​សម្រាប់កម្មករកម្មកា​រិនី ដោយក្នុងនោះមិត្តចិន​បា​នផ្តល់នា​វា​ចំនួន៧គ្រឿង ដឹកវត្ថុធាតុដើ​ម មកមកប្រើប្រាស់ក្នុងរោងច​ក្រនៅកម្ពុ​ជា ចាប់ពីខែមីនានេះ រហូតដល់ខែឧសភា ​ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុជា បានថ្លែងអំណរគុណមិ​ត្តចិន ដែលបានចាត់វិធានការ​ប​ញ្ជូន​នាវា​៧គ្រឿង ដឹកកុងតឺន័រ​នាំ​វត្ថុធា​តុ​ដើម សម្រាប់រោងចក្រជាច្រើ​ន នៅក្នុងប្រទេសកម្ពុ​ជា ដែលកំពុងទន្ទឹងរ​ង់​ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះ​សី​ហនុ និង២គ្រឿងទៀត​ ចូលតាមច្រកហូជីមិ​ញ ប្រទេសវៀតណាម​ ដែលនឹងមកដល់កម្ពុជា​នៅ​ថ្ងៃនេះ ។

នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូន​កូន​ក្មួយ​កម្មករ កម្មការនី ព្រោះសង្វាក់ផលិតក​ម្ម​នឹងបន្ត ហើយកូនក្មួយនឹងបន្តការងារជាធ​ម្ម​តា​។ បន្ទាប់ពី​រោង​ចក្រ​ទទួលវត្ថុធាតុដើម​គ្រប់​គ្រាន់​វិញ​ហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរ​កា​រងារល្អជាធម្មតាឡើងវិ​ញ​ ​ដូច្នេះសូមបងប្អូនកូនក្មួ​យ​ក​ម្មករកម្ម​ការិនីកុំមានការព្រួយបារម្ភ៕ដោយ៖កូឡាប

spot_img
×