Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ ពីបទ​ល្មើស​ឃាតកម្ម ទៅលើ​កុមារ​អាយុ​១០​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ ពីបទ​ល្មើស​ឃាតកម្ម ប្រើ​កាំបិត​ចុង​ស្រួច ចាប់​ទៅលើ​កុមារ​អាយុ​១០​ឆ្នាំ​ម្នាក់ កំពុង​គេង​លក់ បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​បញ្ជូនទៅ​តុលាការ​ដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្តន្ទាទោស​ពីបទ​ល្មើស​ឃាតកម្ម នៅ​ថ្ងៃទី​៩​មីនា​២០២០​។​

​អង្គការ Child Protection Unit នៅ​ថ្ងៃទី​៩​ខែមីនា​នេះ បាន​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៨ ខែមីនា​, ក្មេងប្រុស​អាយុ​១០​ឆ្នាំ ដែល​កំពុង​គេង​នៅក្រោម​ផ្ទះ​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ត្រូវបាន​ជនសង្ស័យ​ប្រហារ ទៅលើ​ដោយ​ប្រើ​កាំបិត​ត្នោត​។ ជនរងគ្រោះ​រងរបួស ដែល​គ្រោះថ្នាក់​ដល់​ជីវិត​នៅលើ​.​ក ហើយ​ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បាន​បាត់បង់​ជីវិត ព្រោះតែ​របួស​។​

​ជនសង្ស័យ​ដែល​នៅក្នុង​ឥទ្ធិពល​គ្រឿងញៀន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​អធិការដ្ឋាន​ស្រុក​។ អង្គភាព​ការពារ​កុមារ​បានទទួល​ដំណឹង ហើយ​បាន​បញ្ជូន​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ​ទៅ​ជួយ​ដល់​មន្ត្រី​នគរបាលជាតិ​កម្ពុជា​ក្នុងការ​ធ្វើការ​ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​។ អាវុធ និង​សម្លៀកបំពាក់រ​បស់ជនស​ង្ស័​យ​ត្រូវបាន​ដកយក​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។​

​បុរស​អាយុ​២១​ឆ្នាំ​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ផ្តន្ទាទោស​ពីបទ​ល្មើស​ឃាតកម្ម​៕​ដោយ​៖​កូ​ឡាប​

spot_img
×