Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ចំពោះ​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ ជួយ​ដល់​កម្មករនិយោជិត​​ទទួលរង​នូវ​ការ​ព្យួរ​ការងារ​រយៈពេល​ខ្លី​ឬ​អត់​បង់​ការងារ ពាក់ព័ន្ធ​ការបង់​រំលស់​ផ្ទះ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​បានចេញ​សេចក្តីអំពាវនាវ​ចំពោះ​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ ដើម្បី​ជួយ​ដល់​កម្មករនិយោជិត​ទទួលរង​នូវ​ការ​ព្យូ​រ​ការងារ​រយៈពេល​ខ្លី​ឬ​អត់​បង់​ការងារ​ដែលរ​ង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីអំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងឡាយ នូវ​សំណើ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបន្ធូរបន្ថយ​ថ្លៃ ឬ​បញ្ចុះ​ថ្លៃ​សមស្រប​ណាមួយ​សម្រាប់​ការលក់​លំនៅឋាន​ជូន​កម្មករ និយោជិត ដែល​រង​ផលប៉ះពាល់​ដោយសារ​ការព្យួរ​ការងា​រ​។​

​ដើម្បី​លើកកម្ពស់​ស្មារតី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​វិធានការ​បន្ទាន់​នានា​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កូ​វីដ 19 មកលើ​សង្គម​និង​សេដ្ឋកិច្ចកម្ពុជា ពិសេស​ដើម្បី​ជួយ​ដល់​កម្មករនិយោជិត​ដែល​ទទួលរង​នូវ​ការព្យួរ​ការងារ​រយៈពេល​ខ្លី ឬ​បាត់បង់​ការងារ​ហើយ​មានការ​លំបាក​ក្នុង​ការបង់​រំលស់​ថ្លៃ​ផ្ទះ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលន​វត្ថ ក្រសួង​សេដ្ឋកិច្ច សូម​អំពាវនាវ​ដល់ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ ពិនិត្យ​លទ្ធភាព​គឺ ផ្ដល់​ភាពទន់ភ្លន់​អំពី​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​ចំពោះ​ការទិញ​លំនៅឋាន​របស់​កម្មករ និយោជិត​ណា ដែល​ទទួលរង​ផលប៉ះពាល់​ដូច​បាន​គូសបញ្ជាក់​ខាងលើ​។ បញ្ចុះ​ថ្លៃ​ផ្ទះ​ក្នុង​កម្រិត​សមស្រប​ណាមួយ ខណៈដែល​រាជរដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ (​លំនៅឋាន​គ្រប់​ប្រភេទ​) ដែលមាន​តម្លៃ​ស្មើ ឬ​ទាប​ជាង ៧០.០០០​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ​។​

​ដើម្បី​សម្រួល​ការអនុវត្ត​សេចក្តី អំពាវនាវ​ខាងលើ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដោយ​រួមសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាអាទិ៍ ក្រសួងទេសចរណ៍​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រៀមខ្លួន​ជាស្រេច សម្របសម្រួល​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​តាម​ការចាំបាច់​៕ ដោយ​៖​កូ​ឡាប​

spot_img
×