Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុី​ស្រា​អ៊ែល​បញ្ជា​ឲ្យ​ដាក់​មនុស្ស​ទាំង​អស់​ដែល​ធ្វើ​ដំ​ណើរ​ពី​ក្រៅ​ចូល​ប្រ​ទេស​​ខ្លួន ឲ្យ​នៅ​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ

spot_img

ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​បាន​ធ្វើ​ដំ​ណើរ​ពី​ក្រៅ​ប្រទេស​ចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤ ថ្ងៃ​សិន ដែល​នេះ​ជា​វិធាន​ការ​ដើម្បី​ការពារ​ការរីករាត​ដាល​នៃវីរុស​កូរ៉ូណា។

នេះ​បើ​តាម​ការបញ្ជាក់​របស់នាយក​រដ្ឋមន្រ្តី Benjamin Netanyahu កាល​ពីថ្ងៃចន្ទ​ម្សិល​មិញ​នេះ។

អ៊ីស្រាអ៊ែលបានចាត់វិធានយ៉ាងតឹងរឹងរួចហើយ ដើម្បីការពារការផ្ទុះវីរុសកូរ៉ូណានៅក្នុងតំបន់ ដោយ​បានបង្ខំ​អ្នកដំណើរ​ទាំង​អស់​ដែល​មក​ពីតំបន់​អាស៊ី និ​ង​អ៊ីរ៉ុប ស្ថិត​នៅដោយ​ឡែក​ក្នុង​ផ្ទះ។

លោក​បាន​ថ្លែង​ថា “អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើដំណើរ​ពីក្រៅ​ប្រទេស​មក​អ៊ីស្រា​អ៊ែល នឹង​ត្រូវស្ថិត​នៅដោយ​ឡែករយៈ​ពេល ១៤​ថ្ងៃ”។

“នេះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏លំ​បាក ប៉ុន្តែ​វា​មាន​សារ​សំខាន់​ក្នុង​ការការ​ពារសុខ​ភាព​សាធារណៈ ហើយ​សុខ​ភាព​សាធារណៈ​ជា​អទិ​ភាព”។

មន្រ្តី​រដ្ឋាភិបាល បាននិយាយថា វិធាន​ការ​នោះ​នឹងត្រូវ​ចូល​ជាធរ​មានភ្លាមៗ​ចំពោះ​ប្រជាជន​អ៊ីស្រាអ៊ែលទាំង​អស់​ដែលបាន​ត្រឡប់​ចូល​ប្រទេស​វិញ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានផ្សាយថា វិធានការក្នុងការដាក់ម នុស្សអោយនៅដោយឡែក នឹង​ធ្វើចំពោះ​ប្រជាជន​ចំនួន ៣០០.០០០​នាក់ ក្នុង​ចំណោម​ប្រជាជន ៩ លាន​នាក់។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​នេះ​មាន​ការ​ឆ្លងវីរុស​កូរ៉ូ​ណា ចំ​នួន ៤២ ករណី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×