Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​ ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ឆ្លង​វីរុស COVID-19 ហើយ

spot_img

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​លោក Franck Riester បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ចំពោះ​វីរុស Covid-19​។ នេះ​បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​រាយការណ៍ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ (០៩ មីនា​) ។​

ដោយឡែក ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង​លោក Olivier Véran បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ព័ត៌មាន​បារាំង BFMTV ថា “​គាត់​មិន​នៅក្នុង​មន្ទីរពេទ្យ​ទេ ប៉ុន្តែ​គ្រាន់តែ​ស្នាក់នៅ​ក្នុងផ្ទះ​របស់គាត់​ដោយមាន​រោគសញ្ញា​តិចតួច​ប៉ុណ្ណោះ​” ។​

​លោក Riester ត្រូវបាន​គេ​ជឿថា​មាន​ទំនាក់ទំនង​ជាមួយ​វីរុស​កូ​រ៉ូ​ណា នៅ​វិមាន​រដ្ឋសភាជាតិ ដែលជា​កន្លែង​ដែលមាន​ករណី​ចំនួន ៥ ត្រូវបាន​បញ្ជាក់​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ១.៤១២ ករណី​នៅ​ប្រទេស​បារាំង និង​មាន​អ្នកស្លាប់​ចំនួន ៣០ នាក់​។​

​នៅក្នុង​ប្រទេស​អ៊ីតាលី មាន​អ្នកស្លាប់​ដោយសារ​មេរោគ​នេះ​មាន​ចំនួន ៤៦៣ នាក់​ហើយៗ មកទល់ពេលនេះ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte បានដាក់​ប្រទេស​ទាំងមូល​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ខ្ពស់​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ដោយ​ស្នើ​សុំឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​៕​

ប្រែសម្រួលដោយ៖ លឹម ហុង (ប្រភព៖ screendaily)

spot_img
×