Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​ម​ន្រ្តី​វប្ប​ធម៌​បា​រាំង​ឆ្លង​វី​រុស​កូ​រ៉ូ​ណា ក្រោយ​ពេល​ទៅ​រដ្ឋ​សភា

spot_img

រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​បារាំង លោក Franck Riester បាន​ក្លាយ​ជា​អ្នក​នយោ​បាយ​ចុង​ក្រោយ​បំផុត​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោយ​ពេល​សមា​ជិក​សភា​បារាំង​ជា​ច្រើន​នាក់​បាន​ឆ្លង​វីរុស​នោះ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​រដ្ឋា​ភិ​បាល​បា​រាំង​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល លោក Olivier Veran និយាយ​តាម​កញ្ចក់​ទូរទ​ស្សន៍​ថា លោក Franck Riester មា​ន​ស្ថាន​ភាព​ល្អ ហើយ​កំពុង​សម្រាក​នៅ​ផ្ទះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ សមាជិកសភាបារាំងចំនួន ៥រូបបានឆ្លងវីរុសកូរ៉ូណា រួម​ទាំង​កម្មករ​ម្នាក់ដែល​ធ្វើការ​នៅតៀមលក់​អាហារ​ក្នុង​រដ្ឋសភា កន្លែងដែលសមាជិកសភាទាំងអស់ ឬមួយចំនួនទៅយកអាហារមកខ្លួនឯង។

ប្រភព​ពីក្រសួង​វប្ប​ធម៌​បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្រ្តី​វប្ប​ធម៌​ប្រហែល​ជា​ឆ្លង​វីរុស​មក​ពី​សមា​ជិក​សភា​ម្នាក់ ក្នុង​ចំណោម ៥ នាក់។ លោក​រដ្ឋ​មន្រ្តី បាន​ជួប​ប្រធា​នាធិ​បតី​បារាំង Emmanuel Macron ចុង​ក្រោយ​បង្អស់​កាល​ពី ៤ ទៅ ៥ ថ្ងៃ​កន្លង​ទៅ។

សូម​បញ្ជាក់​ថា បើ​តាម​តួ​លេខរ​បស់ វេប​សាយ Johns Hopkins CSSE ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​វីរុសកូរ៉ូ​ណា ជាង ១.២០០ ករណី និង​មាន​អ្ន​កស្លាប់​ចំ​នួន ១៩ នាក់ ចំណែក​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន ១២ នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters

spot_img
×